មានភ្នំនៅព័ទ្ធជុំវិញក្រុងយេរូសាឡិមយ៉ាងណា នោះព្រះយេហូវ៉ាក៏គង់នៅជុំវិញរាស្ត្រទ្រង់យ៉ាងនោះដែរ ចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បជានិច្ច
សាការី 2:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអញនឹងបានជាកំផែងភ្លើងដល់ទីក្រុងនៅព័ទ្ធជុំវិញ ហើយនឹងជាសិរីល្អនៅកណ្តាលនេះដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ព្រះគម្ពីរខ្មែរសាកល ដ្បិតយើងនឹងធ្វើជាកំពែងភ្លើងនៅជុំវិញនាង ក៏ធ្វើជាសិរីរុងរឿងនៅកណ្ដាលនាងដែរ’។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងនឹងធ្វើជាកំផែងភ្លើងដល់ទីក្រុងនៅព័ទ្ធជុំវិញ និងជាសិរីល្អនៅកណ្ដាលនេះដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯយើងវិញ យើងនឹងនៅទីនេះធ្វើជាកំពែងភ្លើងការពារក្រុង ហើយយើងក៏ទៅជាសិរីរុងរឿងរបស់ក្រុងនេះដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អាល់គីតាប រីឯយើងវិញ យើងនឹងនៅទីនេះធ្វើជាកំពែងភ្លើងការពារក្រុង ហើយយើងក៏នឹងទៅជាសិរីរុងរឿងរបស់ក្រុងនេះដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
មានភ្នំនៅព័ទ្ធជុំវិញក្រុងយេរូសាឡិមយ៉ាងណា នោះព្រះយេហូវ៉ាក៏គង់នៅជុំវិញរាស្ត្រទ្រង់យ៉ាងនោះដែរ ចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បជានិច្ច
៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាខែលបាំងទូលបង្គំជុំវិញ ក៏ជាសិរីល្អនៃទូលបង្គំ ហើយជាអ្នកលើកក្បាលទូលបង្គំឡើងដែរ
ព្រះទ្រង់គង់នៅកណ្តាល ហើយទីក្រុងនោះមិនត្រូវរង្គើឡើយ ព្រះទ្រង់នឹងជួយចាប់តាំងពីព្រលឹមផង
ចូរដើរសព្វគ្រប់ក្នុងក្រុងស៊ីយ៉ូន ចូរដើរព័ទ្ធជុំវិញផង ហើយរាប់អស់ទាំងប៉មនៃទីក្រុង
ពិតប្រាកដជាសេចក្ដីសង្គ្រោះរបស់ទ្រង់ នៅជិតនឹងអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ដើម្បីឲ្យមានសេចក្ដីរុងរឿងនៅក្នុងស្រុករបស់យើង
ឱពួកអ្នកនៅក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងឡើង ហើយស្រែកហ៊ោដោយអំណរចុះ ដ្បិតព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់ធំប្រសើរនៅកណ្តាលឯងរាល់គ្នា។
ឯថ្មដារបស់គេនឹងបាត់ទៅ ដោយព្រោះសេចក្ដីតក់ស្លុត ហើយពួកចៅហ្វាយរបស់គេនឹងស្រយុតចិត្ត ដោយព្រោះទង់ជ័យ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលភ្លើងរបស់ទ្រង់កំពុងឆេះនៅក្រុងស៊ីយ៉ូន ហើយគុកភ្លើងរបស់ទ្រង់ក៏នៅក្រុងយេរូសាឡិមដែរ។
ឯរាស្ត្រអញគេនឹងអាស្រ័យក្នុងទីលំនៅដ៏មានសន្តិសុខ ហើយនៅផ្ទះសំបែងមាំមួន ជាទីសំរាកក្សេមក្សាន្ត
គឺព្រះយេហូវ៉ាទ្រង់នឹងគង់ជាមួយនឹងយើងរាល់គ្នានៅទីនោះ មានទាំងតេជានុភាព គឺជាកន្លែងមានទន្លេ នឹងផ្លូវទឹកយ៉ាងធំ ឥតមានសំពៅដែលចែវ ឬនាវាដ៏រុងរឿងណាចេញចូលឡើយ
ព្រះយេហូវ៉ា ទ្រង់នឹងបង្កើតឲ្យមានពពក នឹងផ្សែងនៅវេលាថ្ងៃ ហើយភ្លើងដ៏ឆេះបំភ្លឺនៅវេលាយប់ ពីលើទីលំនៅទាំងមូលនៅភ្នំស៊ីយ៉ូន ហើយពីលើទីប្រជុំទាំងប៉ុន្មានរបស់គេ ដ្បិតគ្រប់ទាំងទីគួរគោរព នឹងមានគំរបគ្របបាំងទាំងអស់
ដូច្នេះ កូនមនុស្សអើយ ចូរទាយចុះ ហើយប្រាប់កុកថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ នៅថ្ងៃនោះ កាលណាអ៊ីស្រាអែល ជារាស្ត្រអញ បាននៅដោយសុខសាន្ត នោះតើឯងមិនបានដឹងទេឬ
គឺលោកបានវាស់ចំហៀងទាំង៤ មានកំផែងព័ទ្ធជុំវិញ បណ្តោយ៥០០ទទឹង៥០០ ដើម្បីនឹងញែករបស់ដែលបរិសុទ្ធ ចេញពីរបស់ដែលមិនបរិសុទ្ធ។
លុះបានចេញទៅខាងកើត មនុស្សនោះក៏វាស់១ពាន់ហត្ថ ដោយខ្សែដែលកាន់នៅដៃ នោះលោកឲ្យខ្ញុំលុយកាត់ទឹក ឯទឹកនោះបានត្រឹមភ្នែកគោ
ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានវិលមកឯក្រុងយេរូសាឡិមទាំងមានសេចក្ដីអាណិតមេត្តា វិហាររបស់អញនឹងបានសង់ឡើងវិញនៅទីនេះ ហើយនឹងមានខ្សែវាស់សន្ធឹងនៅលើក្រុងយេរូសាឡិម នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀង ហើយមានចិត្តអរសប្បាយឡើង ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញមកហើយ អញនឹងនៅកណ្តាលឯងរាល់គ្នា
នៅគ្រានោះ សាសន៍ជាច្រើននឹងចូលពួកខាងព្រះយេហូវ៉ា គេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងនៅកណ្តាលឯងរាល់គ្នា នោះឯងនឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានចាត់ឲ្យអញមកឯឯង
គេនឹងឃើញព្រះយេហូវ៉ា ស្ថិតពីលើពួកកូនប្រុសរបស់ឯង ព្រួញទ្រង់នឹងហោះចេញទៅដូចជាផ្លេកបន្ទោរ ហើយព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងផ្លុំត្រែ ក៏នឹងចេញទៅក្នុងខ្យល់កួចពីខាងត្បូង
អញនឹងបោះទ័ពនៅព័ទ្ធជុំវិញវិហាររបស់អញ ទាស់នឹងពលទ័ព ដើម្បីមិនឲ្យមានគេដើរកាត់ ឬវិលមកវិញឡើយ នឹងគ្មានពួកសង្កត់សង្កិនណាដើរកាត់ពួកគេទៀតឡើយ ដ្បិតឥឡូវនេះ ភ្នែកអញបានឃើញហើយ។
ក្រុងនោះមិនត្រូវការនឹងព្រះអាទិត្យ ឬព្រះចន្ទ សំរាប់នឹងបំភ្លឺទេ ដ្បិតសិរីល្អនៃព្រះបានបំភ្លឺហើយ ឯកូនចៀមក៏ជាចង្កៀងនៃក្រុងនោះដែរ