គាត់មិនបានជាសំគាល់ទេ ដ្បិតដៃនោះមានរោមដូចជាដៃអេសាវជាបងដែរ ដូច្នេះ គាត់ក៏ឲ្យពរ
លោកុប្បត្តិ 27:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគាត់បញ្ជាក់ថា ឯងជាអេសាវកូនអញពិតមែនឬអី រួចយ៉ាកុបឆ្លើយថា ខ្ញុំពិតមែនហើយ ព្រះគម្ពីរខ្មែរសាកល អ៊ីសាកសួរទៀតថា៖ “ឯងពិតជាអេសាវកូនប្រុសរបស់ឪពុកមែនឬ?”។ គាត់ក៏ឆ្លើយថា៖ “ខ្ញុំមែន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែលោកសួរបញ្ជាក់ថា៖ «កូនពិតជាអេសាវកូនពុកមែនឬ?» លោកយ៉ាកុបឆ្លើយថា៖ «បាទមែន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសួរបញ្ជាក់ថា៖ «កូនពិតជាអេសាវមែនឬ?» លោកយ៉ាកុបឆ្លើយថា៖ «បាទមែន!»។ អាល់គីតាប គាត់សួរបញ្ជាក់ថា៖ «កូនពិតជាអេសាវមែនឬ?» យ៉ាកកូបឆ្លើយថា៖ «បាទមែន!»។ |
គាត់មិនបានជាសំគាល់ទេ ដ្បិតដៃនោះមានរោមដូចជាដៃអេសាវជាបងដែរ ដូច្នេះ គាត់ក៏ឲ្យពរ
នោះគាត់និយាយថា ចូរដាក់ម្ហូបជិតអញមក ឲ្យអញស៊ីសាច់ដែលឯងបានបាញ់ ដើម្បីឲ្យអញបានឲ្យពរដល់ឯង យ៉ាកុបក៏យកទៅដាក់នៅជិតឪពុក ហើយគាត់ក៏ពិសាទៅ រួចយកស្រាទំពាំងបាយជូរមកជូនដែរ គាត់ក៏ពិសាទៀត
នោះស្តេចទ្រង់សួរថា តើវាថ្វី នាងទូលឆ្លើយថា ឱហ្ន៎ព្រះអង្គអើយ ខ្ញុំម្ចាស់នេះជាស្រីមេម៉ាយ ប្ដីបានស្លាប់ចោលទៅហើយ
តែគាត់និយាយថា ខ្ញុំក៏ជាហោរាដូចអ្នកដែរ ហើយមានទេវតាប្រាប់ខ្ញុំដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា ចូរទៅនាំអ្នកនោះមកឯផ្ទះជាមួយនឹងឯងវិញ ដើម្បីឲ្យបានបរិភោគភោជន៍ គឺគាត់កុហកដល់អ្នកនោះទេ
ដ្បិតសេចក្ដីអាក្រក់របស់អ្នកបញ្ចេះឲ្យមាត់អ្នកនិយាយចេញមក ហើយអ្នកប្រើពាក្យសំដីរបស់មនុស្សឧបាយអាក្រក់
បបូរមាត់ដែលបញ្ចេញសេចក្ដីពិត នោះនឹងបានតាំងជាប់នៅជានិច្ច តែអណ្តាតភូតភរ នោះនៅតែ១ភ្លែតទេ។
បបូរមាត់ដែលពោលពាក្យភូតភរ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែពួកអ្នកដែលប្រព្រឹត្តដោយពិតត្រង់ នោះជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ។
គឺសូមកំចាត់សេចក្ដីភូតភរ នឹងពាក្យកុហកឲ្យឆ្ងាយពីទូលបង្គំទៅ ហើយសូមកុំឲ្យទូលបង្គំមានសេចក្ដីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ
នេះជាការដែលឯងរាល់គ្នាត្រូវធ្វើ គឺត្រូវឲ្យគ្រប់គ្នានិយាយសេចក្ដីពិតនឹងអ្នកជិតខាងខ្លួន ហើយត្រូវឲ្យសំរេចតាមសេចក្ដីយុត្តិធម៌ដ៏ពិត នឹងសេចក្ដីសុខ នៅក្នុងទ្វារក្រុងរបស់ឯងរាល់គ្នា
ដូច្នេះ ដែលបានដោះសេចក្ដីកំភូតចេញហើយ នោះត្រូវឲ្យនិយាយសេចក្ដីពិត នឹងអ្នកជិតខាងរៀងខ្លួនវិញ ដ្បិតយើងរាល់គ្នាជាអវយវៈផងគ្នាទៅវិញទៅមក
កុំឲ្យកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់ នឹងអំពើរបស់វាចោលចេញហើយ
ដូច្នេះ លោកផ្លាស់ភាពប្រព្រឹត្តនៅមុខគេ ទាំងក្លែងធ្វើជាឆ្កួតនៅកណ្តាលពួកគេ គឺធ្វើជាគូរវាសនៅនាទ្វារ ហើយបង្ហៀរទឹកមាត់លើពុកចង្កា
ដាវីឌឆ្លើយថា ស្តេចទ្រង់បានបង្គាប់ការមកខ្ញុំ ដោយថា កុំឲ្យអ្នកណាដឹងអ្វីពីដំណើរ ដែលអញចាត់ឯងឲ្យទៅធ្វើនោះ ឬពីសេចក្ដីដែលអញបានបង្គាប់ដល់ឯងឡើយ ឯខ្ញុំបានដំរូវឲ្យពួកកំឡោះៗនៅចាំត្រង់កន្លែង១នោះ
អ័គីសទ្រង់សួរថា តើអ្នកបានលុកចូលវាយស្រុកណាខ្លះនៅថ្ងៃនេះ រួចដាវីឌទូលឆ្លើយថា បានទៅខាងត្បូងស្រុកយូដា នឹងខាងត្បូងពួកយេរ៉ាម្អែល ហើយខាងត្បូងពួកកែន