តើទ្រង់បើកព្រះនេត្រទតមកលើមនុស្សបែបយ៉ាងទូលបង្គំនេះ នឹងកោះនាំទូលបង្គំទៅជាគូក្តីនឹងទ្រង់ឬ
យ៉ូប 7:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមនុស្សជាអ្វី ដែលទ្រង់នឹងរវល់ដល់គេ ហើយតាំងព្រះហឫទ័យនឹកពីគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមនុស្សជាអ្វី ដែលព្រះអង្គរវល់ដល់គេ ហើយយកព្រះហឫទ័យទុកដាក់នឹងគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើមនុស្សលោកជាអ្វី បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេ ហេតុអ្វីបានជាព្រះអង្គនឹកគិតដល់គេ យ៉ាងខ្លាំងដូច្នេះ? អាល់គីតាប តើមនុស្សលោកជាអ្វី បានជាទ្រង់យកចិត្តទុកដាក់នឹងគេ ហេតុអ្វីបានជាទ្រង់នឹកគិតដល់គេ យ៉ាងខ្លាំងដូច្នេះ? |
តើទ្រង់បើកព្រះនេត្រទតមកលើមនុស្សបែបយ៉ាងទូលបង្គំនេះ នឹងកោះនាំទូលបង្គំទៅជាគូក្តីនឹងទ្រង់ឬ
តើមនុស្សនឹងមានប្រយោជន៍ដល់ព្រះបានឬទេ ឯមនុស្សប្រាជ្ញ គេមានប្រយោជន៍ចំពោះតែខ្លួនគេប៉ុណ្ណោះ
ចំណង់បើមនុស្សដែលជាដង្កូវទទេ នឹងកូនមនុស្សដែលជាដង្កូវដែរ តើនឹងបានយ៉ាងណាទៅ។
តើខ្ញុំជាសមុទ្រ ឬជាសត្វសំបើមនៅក្នុងសមុទ្រឬអី បានជាទ្រង់តាំងយាមឲ្យមើលទូលបង្គំ
ឱព្រះយេហូវ៉ាអើយ តើមនុស្សជាអ្វី បានជាទ្រង់យកចិត្តទុកដាក់នឹងគេ ឬកូនមនុស្ស បានជាទ្រង់រាប់អានដូច្នេះ
នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ ហើយកូនមនុស្សផង ដែលទ្រង់ប្រោសដូច្នេះ
ដ្បិតទ្រង់បានធ្វើឲ្យគេទាបជាងពួកទេវតាតែបន្តិចទេ ក៏បានបំពាក់សិរីល្អ នឹងកេរ្តិ៍ឈ្មោះឲ្យ ទុកជាមកុដ
តែមានមនុស្សម្នាក់បានធ្វើបន្ទាល់ នៅកន្លែងណាមួយថា «តើមនុស្សជាអ្វី បានជាទ្រង់យកចិត្តទុកដាក់នឹងគេ ឬកូនមនុស្សបានជាទ្រង់ប្រោសដូច្នេះ
តើស្តេចនៃសាសន៍អ៊ីស្រាអែលបានចេញមករកអ្នកណា តើទ្រង់ដេញតាមអ្នកណា គឺតាមតែឆ្កែស្លាប់ ឬជាចៃវិញទេតើ