Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 25:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ចំណង់​បើ​មនុស្ស​ដែល​ជា​ដង្កូវ​ទទេ នឹង​កូន​មនុស្ស​ដែល​ជា​ដង្កូវ​ដែរ តើ​នឹង​បាន​យ៉ាង​ណា​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ចំណង់​បើ​មនុស្ស​ដែល​ជា​ដង្កូវ និង​កូន​មនុស្ស​ដែល​ជា​ដង្កូវ​ដែរ តើ​នឹង​បាន​យ៉ាង​ណា​ទៅ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ចុះ​ចំណង់​បើ​មនុស្ស​ដែល​មិន​ខុស​ពី​ដង្កូវ ហើយ​កូន​មនុស្ស​ដែល​មិន​ខុស​ពី​ជន្លេន តើ​គេ​រឹត​តែ​អន់​យ៉ាង​ណា​ទៅ​ទៀត!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ចុះ​ចំណង់​បើ​មនុស្ស​ដែល​មិន​ខុស​ពី​ដង្កូវ ហើយ​កូន​មនុស្ស​ដែល​មិន​ខុស​ពី​ជន្លេន តើ​គេ​រឹត​តែ​អន់​យ៉ាង​ណា​ទៅ​ទៀត!»។

សូមមើលជំពូក ចម្លង




យ៉ូប 25:6
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​អ័ប្រា‌ហាំ​គាត់​ទូល​ថា មើល ឥឡូវ​ទូលបង្គំ​បាន​ផ្តើម​ទូល​នឹង​ព្រះ‌អម្ចាស់​ដែល​ទូលបង្គំ​ជា​ធូលី​ដី ហើយ​ជា​ផេះ​ទទេ


បើ​ខ្ញុំ​ពោល​ដល់​ផ្នូរ​ថា ឯង​ជា​ឪពុក​អញ ហើយ​ដល់​ដង្កូវ​ថា ឯង​ជា​ម្តាយ ឬ​ជា​បង​ប្អូន​ស្រី​អញ


នោះ​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា


ចំណង់​បើ​មនុស្ស​ដែល​នៅ​ក្នុង​ភាជនៈ​ដី ដែល​មាន​កំណើត​មក​ពី​ធូលី​ដី ហើយ​ដែល​ត្រូវ​ឈ្លី​ទៅ​ដូច​ជា​ដង្កូវ នោះ​តើ​យ៉ាង​ណា​ទៅ


តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹង​រវល់​ដល់​គេ ហើយ​តាំង​ព្រះ‌ហឫទ័យ​នឹក​ពី​គេ


ចំណែក​ទូលបង្គំៗ​ជា​ដង្កូវ មិន​មែន​ជា​មនុស្ស​ទេ ជា​ទី​ត្មះ‌តិះដៀល​របស់​មនុស្ស ហើយ​ជា​ទី​ស្អប់​ខ្ពើម​នៃ​ពួក​បណ្តាជន


ឱ​យ៉ាកុប​ជា​ដង្កូវ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ហើយ​ឯង​រាល់​គ្នា ជា​ពូជ‌ពង្ស​អ៊ីស្រាអែល​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ជួយ​ឯង ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ជា​អ្នក​ប្រោស​លោះ​ឯង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម