ប៉ុន្តែ គេនឹងត្រូវចំណុះទ្រង់វិញ ដើម្បីឲ្យគេអាចនឹងផ្ទឹមការបំរើដល់អញ នឹងការបំរើដល់នគរដទៃឲ្យដឹង។
យ៉ូប 36:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ជួយអ្នកដែលមានសេចក្ដីទុក្ខ ឲ្យរួចដោយការរងទុក្ខរបស់គេនោះ ក៏បើកត្រចៀកគេក្នុងគ្រាដែលកើតមានសេចក្ដីសង្កត់សង្កិន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គជួយអ្នកដែលមានសេចក្ដីទុក្ខ ឲ្យរួចដោយការរងទុក្ខរបស់គេនោះ ក៏បើកត្រចៀកគេក្នុងគ្រា ដែលកើតមានសេចក្ដីសង្កត់សង្កិន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ព្រះជាម្ចាស់ប្រើភាពទុគ៌ត ដើម្បីរំដោះជនទុគ៌ត ព្រះអង្គប្រើទុក្ខលំបាក ដើម្បីអប់រំគេ។ អាល់គីតាប ក៏ប៉ុន្តែ អុលឡោះប្រើភាពទុគ៌ត ដើម្បីរំដោះជនទុគ៌ត ទ្រង់ប្រើទុក្ខលំបាក ដើម្បីអប់រំគេ។ |
ប៉ុន្តែ គេនឹងត្រូវចំណុះទ្រង់វិញ ដើម្បីឲ្យគេអាចនឹងផ្ទឹមការបំរើដល់អញ នឹងការបំរើដល់នគរដទៃឲ្យដឹង។
តើអ្នករាប់សេចក្ដីកំសាន្តរបស់ព្រះថា មិនគ្រាន់ដល់អ្នក ព្រមទាំងសេចក្ដីដែលទ្រង់មានបន្ទូលមកអ្នក ដោយផ្អែមពីរោះផងឬអី
ទ្រង់ក៏បើកត្រចៀកគេឲ្យស្តាប់សេចក្ដីដំបូន្មាន ហើយបង្គាប់ឲ្យគេវេះចេញពីសេចក្ដីទុច្ចរិតវិលមកវិញ
ត្រូវឲ្យប្រយ័តនឹងចៀសចេញពីសេចក្ដីទុច្ចរិត ដ្បិតលោកបានរើសសេចក្ដីនោះជំនួសការរងទុក្ខវិញ។
តែទ្រង់ជួយឲ្យរួចពីដាវនៃមាត់គេ គឺជាមនុស្សកំសត់ទុគ៌ត ឲ្យរួចពីកណ្តាប់ដៃនៃមនុស្សខ្លាំងពូកែ
មើល សប្បាយហើយអ្នកណាដែលព្រះទ្រង់បានកែឡើង ដូច្នេះ កុំឲ្យមើលងាយសេចក្ដីផ្ចាញ់ផ្ចាលរបស់ព្រះដ៏មានព្រះចេស្តាបំផុតឡើយ
ទ្រង់ក៏តាំងមនុស្សកំសត់ទុគ៌តឡើង ឲ្យរួចពីសេចក្ដីវេទនា ព្រមទាំងឲ្យគ្រួសារគេសាយគ្រាយឡើង ដូចជាហ្វូងសត្វ
ដ្បិតទ្រង់នឹងជួយពួកក្រីក្រឲ្យរួច ក្នុងកាលដែលថ្លែងទុក្ខ ព្រមទាំងពួកកំសត់ ដែលឥតមានអ្នកណាជួយនោះផង