Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 36:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 អើ ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចង់​នាំ​លោក​ចេញ​ពី​ទី​ចង្អៀត ទៅ​ឯ​ទី​ធំ​ទូលាយ​វិញ ជា​ទី​គ្មាន​សេចក្ដី​ត្បៀត‌ត្បុល​ឡើយ យ៉ាង​នោះ អាហារ​ដែល​បាន​ដាក់​លើ​តុ​លោក នឹង​បាន​ជា​របស់​មាន​រស​ដ៏​ប្រសើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ចង់​នាំ​លោក​ចេញ​ពី​ទី​ចង្អៀត ទៅ​ឯ​ទី​ធំ​ទូលាយ​វិញ ជា​ទី​គ្មាន​សេចក្ដី​ត្បៀត‌ត្បុល​ឡើយ យ៉ាង​នោះ នឹង​មាន​អាហារ​ឆ្ងាញ់ៗ ដាក់​នៅ​លើ​តុ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ព្រះអង្គ​នឹង​នាំ​លោក​ឲ្យ​ចៀស​ផុត​ពី ភាព​អាសន្ន​នេះ ព្រម​ទាំង​ប្រទាន​ឲ្យ​លោក​បាន​ចម្រុង‌ចម្រើន ហើយ​តុ​របស់​លោក​នឹង​ពោរ‌ពេញ​ដោយ ចំណី​អាហារ​ដ៏​ឆ្ងាញ់​ពិសា។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ទ្រង់​នឹង​នាំ​អ្នក​ឲ្យ​ចៀស​ផុត​ពី ភាព​អាសន្ន​នេះ ព្រម​ទាំង​ប្រទាន​ឲ្យ​អ្នក​បាន​ចំរុង​ចំរើន ហើយ​តុ​របស់​អ្នក​នឹង​ពោរ‌ពេញ​ដោយ ចំណី​អាហារ​ដ៏​ឆ្ងាញ់​ពិសា។

សូមមើលជំពូក ចម្លង




យ៉ូប 36:16
16 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នក​រាប់​សេចក្ដី​កំសាន្ត​របស់​ព្រះ​ថា មិន​គ្រាន់​ដល់​អ្នក ព្រម​ទាំង​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល​មក​អ្នក ដោយ​ផ្អែម​ពីរោះ​ផង​ឬ​អី


ទ្រង់​បាន​ធ្វើ​របង​រាំង​ផ្លូវ​ខ្ញុំ មិន​ឲ្យ​ទៅ​ណា​បាន ក៏​បាន​ធ្វើ​ឲ្យ​ផ្លូវ​ច្រក​របស់​ខ្ញុំ​ងងឹត​ទៅ


មើល សប្បាយ​ហើយ​អ្នក​ណា​ដែល​ព្រះ‌ទ្រង់​បាន​កែ​ឡើង ដូច្នេះ កុំ​ឲ្យ​មើល‌ងាយ​សេចក្ដី​ផ្ចាញ់‌ផ្ចាល​របស់​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​ឡើយ


ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​ខ្ញុំ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ទទួល​ស្តាប់ ហើយ​បាន​ដាក់​ខ្ញុំ​ទុក​នៅ​ទី​ធំ​ទូលាយ


ទ្រង់​បាន​នាំ​ទូលបង្គំ​ចេញ​ទៅ​នៅ​ឯ​ទី​ធំ​ទូលាយ ទ្រង់​បាន​ដោះ​ទូលបង្គំ​ឲ្យ​រួច ដ្បិត​ទ្រង់​ស្រឡាញ់ ដល់​ទូលបង្គំ


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​រង្វាន់​មក តាម​សេចក្ដី​សុចរិត​របស់​ទូលបង្គំ ទ្រង់​បាន​សង​ទូលបង្គំ តាម​សេចក្ដី​បរិសុទ្ធ​នៃ​ដៃ​ទូលបង្គំ


ទ្រង់​រៀប​តុ​នៅ​មុខ​ទូលបង្គំ ចំពោះ​ពួក​ខ្មាំង​សត្រូវ​ផង ទ្រង់​ចាក់​ប្រេង​លាប​លើ​ក្បាល​ទូលបង្គំ ពែង​នៃ​ទូលបង្គំ​ក៏​ពេញ​ហៀរ។


ទ្រង់​មិន​បាន​ឃុំ‌ឃាំង​ទូលបង្គំ នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទេ គឺ​ទ្រង់​បាន​ដាក់​ជើង​ទូលបង្គំ ឲ្យ​នៅ​ទី​ធំ​ទូលាយ​វិញ


គេ​នឹង​បាន​ឆ្អែត ដោយ​របស់​ដ៏​បរិបូរ​ក្នុង​ដំណាក់​ទ្រង់ ហើយ​ទ្រង់​នឹង​ឲ្យ​គេ​ផឹក​ពី​ទន្លេ​នៃ​សេចក្ដី​អំណរ​របស់​ទ្រង់


នោះ​ព្រលឹង​ទូលបង្គំ​នឹង​បាន​ឆ្អែត ដូច​ជា​បាន​បរិភោគ​ខួរ​ឆ្អឹង ហើយ​នឹង​ខ្លាញ់​ផង មាត់​ទូលបង្គំ​ក៏​នឹង​សរសើរ​ទ្រង់ ដោយ​បបូរ​មាត់​រីក‌រាយ


ដោយ​ទូលបង្គំ​នឹក​ដល់​ទ្រង់ នៅ​លើ​ដំណេក ហើយ​រំពឹង​គិត​ពី​ទ្រង់ នៅ​អស់​ទាំង​យាម​យប់


នៅ​លើ​ភ្នំ​នេះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​នឹង​ចាត់‌ចែង​ជប់‌លៀង​ដល់​គ្រប់​ទាំង​សាសន៍ ដោយ​ម្ហូប​មាន​ឱជារស​យ៉ាង​វិសេស នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​សំរាំង ជា​ម្ហូប​យ៉ាង​វិសេស​ដោយ​ខួរ​ឆ្អឹង​ជោក ហើយ​នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​សំរាំង​យ៉ាង​ល្អ


ហេតុ​អ្វី​បាន​ជា​ចាយ​ប្រាក់ ឲ្យ​បាន​តែ​របស់​ដែល​មិន​មែន​ជា​អាហារ ហើយ​បង់​កំឡាំង ឲ្យ​បាន​តែ​របស់​ដែល​មិន​ស្កប់​ចិត្ត​ដូច្នេះ ចូរ​ស្តាប់​តាម​អញ​ឲ្យ​អស់​ពី​ចិត្ត​ចុះ នោះ​ឯង​នឹង​បាន​បរិភោគ​យ៉ាង​ឆ្ងាញ់ ដើម្បី​ឲ្យ​ព្រលឹង​ឯង​បាន​ស្កប់‌ស្កល់ ដោយ​ម្ហូប​យ៉ាង​ថ្លៃ​វិសេស


ដោយ​ហេតុ​នោះ មើល អញ​នឹង​ប្រលោម​នាំ​នាង​ទៅ​ឯ​ទី​រហោ‌ស្ថាន ហើយ​និយាយ​សំរប​ចិត្ត​នាង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម