គេគ្មានសង្ឃឹមនឹងត្រឡប់ពីទីងងឹតមកវិញទេ ហើយក៏ស្មានថា មានដាវនៅរង់ចាំគេដែរ
យ៉ូប 19:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះត្រូវឲ្យខ្លាចចំពោះដាវចុះ ដ្បិតសេចក្ដីក្តៅក្រហាយនឹងនាំឲ្យមានទោសដោយដាវនោះឯង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា មានសេចក្ដីយុត្តិធម៌ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាងនោះត្រូវខ្លាចចំពោះដាវហើយ ដ្បិតសេចក្ដីក្តៅក្រហាយ នឹងនាំឲ្យមានទោសដោយដាវនោះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា មានសេចក្ដីយុត្តិធម៌ដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរខ្លាចមុខដាវទៅ ដ្បិតការចោទប្រកាន់របស់អស់លោក តែងតែទទួលទោសដ៏សាហាវបែបនេះឯង។ ពេលនោះ អស់លោកមុខជាដឹងថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសមនុស្ស»។ អាល់គីតាប ចូរខ្លាចមុខដាវទៅ ដ្បិតការចោទប្រកាន់របស់អស់លោក តែងតែទទួលទោសដ៏សាហាវបែបនេះឯង។ ពេលនោះ អស់លោកមុខជាដឹងថា អុលឡោះនឹងវិនិច្ឆ័យទោសមនុស្ស»។ |
គេគ្មានសង្ឃឹមនឹងត្រឡប់ពីទីងងឹតមកវិញទេ ហើយក៏ស្មានថា មានដាវនៅរង់ចាំគេដែរ
តើដោយព្រោះតែអ្នកមានសេចក្ដីកោតខ្លាចដល់ព្រះ បានជាទ្រង់បន្ទោសអ្នក ហើយរួមចូលជាគូក្តីជាមួយនឹងអ្នកឬ
ដូច្នេះ ពួកមនុស្សអាក្រក់នឹងមិនធន់នៅក្នុងគ្រាជំនុំជំរះទេ ឯពួកមានបាប ក៏ឈរក្នុងជំនុំមនុស្សសុចរិតមិនបានដែរ
ប៉ុន្តែព្រះយេហូវ៉ាទ្រង់គង់នៅអស់កល្បជានិច្ច ទ្រង់បានតាំងបល្ល័ង្កទ្រង់ ទុកសំរាប់នឹងជំនុំជំរះហើយ
ឱមនុស្សកំឡោះអើយ ចូរឲ្យមានចិត្តរីករាយក្នុងវ័យកំឡោះរបស់ឯងចុះ ហើយឲ្យចិត្តឯងបណ្តាលឲ្យអរសប្បាយ ក្នុងជំនាន់ដែលឯងនៅក្មេងផង ចូរដើរតាមផ្លូវនៃចិត្តឯង ហើយតាមតែភ្នែកឯងមើលឃើញដែរ ប៉ុន្តែត្រូវឲ្យដឹងថា ព្រះទ្រង់នឹងហៅឯងមកជំនុំជំរះ ដោយព្រោះអំពើទាំងនេះជាមិនខាន
ពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មក ដើម្បីជំនុំជំរះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អ ឬអាក្រក់ក្តី។:៚