Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 19:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 យ៉ាង​នោះ​ត្រូវ​ខ្លាច​ចំពោះ​ដាវ​ហើយ ដ្បិត​សេចក្ដី​ក្តៅ​ក្រហាយ នឹង​នាំ​ឲ្យ​មាន​ទោស​ដោយ​ដាវ​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា មាន​សេចក្ដី​យុត្តិ‌ធម៌​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ចូរ​ខ្លាច​មុខ​ដាវ​ទៅ ដ្បិត​ការ​ចោទ​ប្រកាន់​របស់​អស់​លោក តែងតែ​ទទួល​ទោស​ដ៏​សាហាវ​បែប​នេះ​ឯង។ ពេល​នោះ អស់​លោក​មុខ​ជា​ដឹង​ថា ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 យ៉ាង​នោះ​ត្រូវ​ឲ្យ​ខ្លាច​ចំពោះ​ដាវ​ចុះ ដ្បិត​សេចក្ដី​ក្តៅ​ក្រហាយ​នឹង​នាំ​ឲ្យ​មាន​ទោស​ដោយ​ដាវ​នោះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា មាន​សេចក្ដី​យុត្តិ‌ធម៌​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ចូរ​ខ្លាច​មុខ​ដាវ​ទៅ ដ្បិត​ការ​ចោទ​ប្រកាន់​របស់​អស់​លោក តែងតែ​ទទួល​ទោស​ដ៏​សាហាវ​បែប​នេះ​ឯង។ ពេល​នោះ អស់​លោក​មុខ​ជា​ដឹង​ថា អុលឡោះ​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស»។

សូមមើលជំពូក ចម្លង




យ៉ូប 19:29
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​គ្មាន​សង្ឃឹម​នឹង​ត្រឡប់​ពី​ទី​ងងឹត​មក​វិញ​ទេ ហើយ​ក៏​ស្មាន​ថា មាន​ដាវ​នៅ​រង់‌ចាំ​គេ​ដែរ។


ពេល​នោះ សូផារ ជា​សាសន៍​ណាអា‌ម៉ា ឆ្លើយ​ឡើង​ថា៖


តើ​ដោយ​ព្រោះ​តែ​អ្នក​មាន​សេចក្ដី កោត​ខ្លាច​ដល់​ព្រះ បាន​ជា​ព្រះ‌អង្គ​បន្ទោស​អ្នក ហើយ​រួម​ចូល​ជា​គូ​ក្តី​ជា‌មួយ​អ្នក​ឬ?


ដូច្នេះ មនុស្ស​អាក្រក់​មិន​អាច​ឈរ នៅ​ក្នុង​គ្រា​ជំនុំ‌ជម្រះបាន​ឡើយ ឯ​មនុស្ស​បាប ក៏​មិន​អាច​ឈរ​ក្នុង​ក្រុម​ជំនុំ នៃ​មនុស្ស​សុចរិត​បាន​ដែរ


ប៉ុន្តែ ព្រះ‌យេហូវ៉ា​គ្រង​រាជ្យ​អស់‌កល្ប​ជា‌និច្ច ព្រះ‌អង្គ​តាំង​បល្ល័ង្ក​របស់​ព្រះ‌អង្គ​ដើម្បី​ជំនុំ‌ជម្រះ


ឱ​មនុស្ស​កំលោះ​អើយ ចូរ​ឲ្យ​មាន​ចិត្ត​រីក‌រាយ​ក្នុង​វ័យ​កំលោះ​របស់​ឯង​ចុះ ហើយ​ឲ្យ​ចិត្ត​ឯង​បណ្ដាល​ឲ្យ​អរ​សប្បាយ ក្នុង​ជំនាន់​ដែល​ឯង​នៅ​ក្មេង​ផង ចូរ​ដើរ​តាម​ផ្លូវ​នៃ​ចិត្ត​ឯង ហើយ​តាម​តែ​ភ្នែក​ឯង​មើល​ឃើញ​ដែរ ប៉ុន្តែ ត្រូវ​ឲ្យ​ដឹង​ថា ព្រះ​នឹង​ហៅ​ឯង​មក​ជំនុំ‌ជម្រះ ដោយ​ព្រោះ​អំពើ​ទាំង​នេះ​ជា​មិន​ខាន។


ព្រះ​នឹង​នាំ​គ្រប់​ការ​ទាំង​អស់​មក​ដើម្បី​ជំនុំ‌ជម្រះ ព្រម​ទាំង​អ្វីៗ​ដែល​លាក់​កំបាំង​ផង ទោះ​ល្អ ឬ​អាក្រក់​ក្តី។:៚


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម