យ៉ូប 11:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលមានពាក្យសំដីជាច្រើនដល់ម៉្លេះ តើមិនគួរឆ្លើយតទេឬអី តើគួររាប់មនុស្សហៃនិយាយទុកជាសុចរិតឬ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ដែលមានពាក្យសម្ដីជាច្រើនដល់ម៉្លេះ តើមិនគួរឆ្លើយតទេឬ? តើគួររាប់មនុស្សហៃនិយាយទុកជាសុចរិតឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «តើយើងគួរនៅស្ងៀម មិនឆ្លើយតបនឹងពាក្យពេចន៍ដ៏ច្រើននេះឬ? សម្ដីរបស់អ្នកពូកែវោហារ មិនមែនធ្វើឲ្យខ្លួនបានសុចរិតទេ។ អាល់គីតាប «តើយើងគួរនៅស្ងៀម មិនឆ្លើយតបនឹងពាក្យពេចន៍ដ៏ច្រើននេះឬ? សំដីរបស់អ្នកពូកែវោហារ មិនមែនធ្វើឲ្យខ្លួនបានសុចរិតទេ។ |
តើគួរឲ្យអ្នកប្រាជ្ញឆ្លើយ ដោយសេចក្ដីចេះដឹងអសារឥតការ ឬបំពេញចិត្តដោយខ្យល់ពីខាងកើតឬទេ
តើពាក្យជាអសារឥតការទាំងនេះនឹងចប់ចុះត្រឹមណា តើមានអ្វីបណ្តាលឲ្យអ្នករាល់គ្នាតបមកដូច្នេះ
តើអ្នកនឹងពោលសេចក្ដីយ៉ាងដូច្នេះ ដល់កាលណាទៀត ព្រមទាំងបព្ចោញវាចាដូចជាខ្យល់ព្យុះដូច្នេះ
មនុស្សដែលមានអណ្តាតអាក្រក់ នោះមិនដែលបានតាំងឡើង ឲ្យមាំមួននៅផែនដីឡើយ ឯមនុស្សច្រឡោតនឹងមានសេចក្ដីអាក្រក់ដេញតាម បំផ្លាញគេ
អ្នកណាដែលនិយាយច្រើន នោះមិនខាននឹងមានបាបឡើយ តែអ្នកណាដែលឃាត់ទប់បបូរមាត់វិញ នោះជាមនុស្សប្រព្រឹត្តដោយប្រាជ្ញា។
ចូររក្សាជើងឯង ក្នុងកាលដែលចូលទៅក្នុងដំណាក់នៃព្រះ ដ្បិតដែលចូលទៅជិតដើម្បីស្តាប់ នោះវិសេសជាងថ្វាយយញ្ញបូជារបស់មនុស្សល្ងីល្ងើ ពីព្រោះគេមិនដឹងជាគេធ្វើអាក្រក់ទេ។
ដ្បិតការដែលយល់សប្តិ នោះកើតមកដោយមានរវល់ជាច្រើន ហើយសំឡេងរបស់មនុស្សល្ងីល្ងើ ក៏ឮដោយមានពាក្យសំដីច្រើនដែរ
តែមានពួកអេពីគួរ នឹងពួកស្ទអ៊ីកខ្លះ ជាអ្នកប្រាជ្ញបរមត្ថ គេមកជួបនឹងគាត់ ខ្លះសួរថា តើអ្នកដែលនិយាយប៉ប៉ាច់នេះចង់ថាដូចម្តេច ខ្លះទៀតថា មើលទៅដូចជាគាត់សំដែងពីព្រះដទៃទេ ដ្បិតឮគាត់ប្រាប់គេពីព្រះយេស៊ូវ ហើយពីសេចក្ដីរស់ពីស្លាប់ឡើងវិញ
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ