Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 11:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 តើ​ពាក្យ​អំនួត​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​ស្ងៀម​បាន​ឬ កាល​ណា​អ្នក​ឡក‌ឡឺយ​យ៉ាង​នេះ តើ​មិន​ត្រូវ​ឲ្យ​មាន​គេ​ធ្វើ​ឲ្យ​អ្នក​ខ្មាស​ដែរ​ទេ​ឬ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 តើ​ពាក្យ​អំនួត​របស់​អ្នក នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​ស្ងៀម​បាន​ឬ? កាល​ណា​អ្នក​ឡក‌ឡឺយ​យ៉ាង​នេះ តើ​មិន​ត្រូវ​មាន​គេ​ធ្វើ​ឲ្យ​អ្នក​ខ្មាស​ដែរ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពាក្យ​ព្រោក‌ប្រាជ្ញ​របស់​លោក មិន​អាច​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​នៅ​ស្ងៀម​ឡើយ។ បើ​លោក​មើល‌ងាយ​គេ គេ​ក៏​ធ្វើ​ឲ្យ​លោក​អាម៉ាស់​មុខ​វិញ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពាក្យ​ព្រោក‌ប្រាជ្ញ​របស់​អ្នក មិន​អាច​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​នៅ​ស្ងៀម​ឡើយ។ បើ​អ្បក​មើល‌ងាយ​គេ គេ​ក៏​ធ្វើ​ឲ្យ​អ្នក​អាម៉ាស់​មុខ​វិញ​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូប 11:3
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ជា​ទី​សើច​ឡក​ដល់​មិត្រ​សំឡាញ់​ខ្ញុំ ជា​អ្នក​ដែល​បាន​អំពាវ‌នាវ​ដល់​ព្រះ ហើយ​ទ្រង់​ក៏​ឆ្លើយ​មក​ផង គឺ​ជា​មនុស្ស​សុចរិត​ត្រឹម‌ត្រូវ ដែល​ត្រូវ​គេ​សើច​ឡក​ឲ្យ


ឯ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​បង្កើត​សេចក្ដី​កំភូត​ទទេ អ្នក​រាល់​គ្នា​ជា​គ្រូ‌ពេទ្យ​ឥត​ប្រយោជន៍​ទាំង​អស់


អ្នក​រាល់​គ្នា​សុខ​ចិត្ត​ឲ្យ​ទ្រង់​ស្ទង់​ចិត្ត​នៃ​អ្នក​ឬ​ទេ ឬ​អ្នក​រាល់​គ្នា​គិត​បញ្ឆោត​ទ្រង់​ដូច​ជា​បញ្ឆោត​មនុស្ស​ដែរ


នៅ​ជា​មួយ​នឹង​ខ្ញុំ​មាន​សុទ្ធ​តែ​ជា​មនុស្ស​ឡក‌ឡឺយ ហើយ​ភ្នែក​ខ្ញុំ​ត្រូវ​មើល​សេចក្ដី​ចាក់‌រុក​របស់​គេ​ជានិច្ច។


សូម​ទ្រាំ​ឲ្យ​ខ្ញុំ​និយាយ​ខ្លះ​ផង រួច​ក្រោយ​ដែល​ខ្ញុំ​បាន​និយាយ​ចប់​ហើយ នោះ​សឹម​ឡក‌ឡឺយ​ចុះ


បើ​មិន​មែន​ដូច្នោះ​ទេ នោះ​តើ​អ្នក​ណា​នឹង​ហ៊ាន​ថា ខ្ញុំ​កុហក ហើយ​ធ្វើ​ឲ្យ​សំដី​ខ្ញុំ​នេះ ឥត​ខ្លឹម‌សារ​បាន។


តើ​មាន​អ្នក​ឯ​ណា​ដូច​លោក​យ៉ូប​នេះ ដែល​លោក​ផឹក​សេចក្ដី​ឡក‌ឡឺយ​ដូច​ជា​ផឹក​ទឹក


គេ​បាន​សំញែង​ធ្មេញ​ដាក់​ទូលបង្គំ ដូច​ជា​ពួក​អ្នក​មាន​ពុត ដែល​ប្រមាថ ក្នុង​ពេល​លៀង‌លោម​គ្នា


សូម​គ្រប​មុខ​គេ​ដោយ​សេចក្ដី​អៀន‌ខ្មាស ដើម្បី​ឲ្យ​គេ​បាន​ស្វែង​រក​ព្រះ‌នាម​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ


ទូលបង្គំ​មិន​បាន​អង្គុយ​ក្នុង​ចំណោម​នៃ​ពួក​អ្នក​ដែល​លេង​សប្បាយ ហើយ​លោត‌កញ្ឆេង​នោះ​ឡើយ គឺ​ទូលបង្គំ​បាន​អង្គុយ​តែ​ឯង ដោយ​ព្រោះ​ព្រះ‌ហស្ត​ទ្រង់ ដ្បិត​ទ្រង់​បាន​ឲ្យ​ទូលបង្គំ​មាន​ពេញ​ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់


បើ​អ្នក​ណា​មិន​ស្តាប់​តាម​ពាក្យ​របស់​យើង​ខ្ញុំ ក្នុង​សំបុត្រ​នេះ​ទេ នោះ​ចូរ​សំគាល់​អ្នក​នោះ​ទុក ហើយ​កុំ​ឲ្យ​ភប់‌ប្រសព្វ​នឹង​គេ​ឲ្យ​សោះ ដើម្បី​ឲ្យ​គេ​មាន​សេចក្ដី​ខ្មាស


ព្រម​ទាំង​ពាក្យ​សំដី​ត្រឹម‌ត្រូវ ដែល​រក​ចាប់​ទោស​មិន​បាន​ផង ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ទទឹង‌ទទែង​បាន​អៀន‌ខ្មាស ដោយ​គ្មាន​ហេតុ​នឹង​និយាយ​អាក្រក់​ពី​អ្នក​ឡើយ។


គេ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា​ថា នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​មនុស្ស​ចំអក ដែល​នឹង​ប្រព្រឹត្ត តាម​តែ​សេចក្ដី​ប៉ង‌ប្រាថ្នា​ទមិល​ល្មើស​របស់​ខ្លួន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម