យ៉ូប 8:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 តើអ្នកនឹងពោលសេចក្ដីយ៉ាងដូច្នេះ ដល់កាលណាទៀត ព្រមទាំងបព្ចោញវាចាដូចជាខ្យល់ព្យុះដូច្នេះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 «តើអ្នកនឹងពោលសេចក្ដីយ៉ាងដូច្នេះ ដល់កាលណា ហើយបព្ចោញវាចាដូចជាខ្យល់ព្យុះ ដល់កាលណាទៀត? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 «តើលោកនៅតែមានប្រសាសន៍បែបនេះ ដល់កាលណា? តើលោកបញ្ចេញពាក្យសម្ដី ដូចខ្យល់កំបុតត្បូងដល់កាលណាទៀត? សូមមើលជំពូកអាល់គីតាប2 «តើអ្នកនៅតែមានប្រសាសន៍បែបនេះ ដល់កាលណា? តើអ្នកបញ្ចេញពាក្យសំដី ដូចខ្យល់កំបុតត្បូងដល់កាលណាទៀត? សូមមើលជំពូក |
ទ្រង់មានបន្ទូលទៅថា ចូរឯងចេញទៅឈរលើភ្នំនៅចំពោះព្រះយេហូវ៉ាចុះ នោះមើល ព្រះយេហូវ៉ាទ្រង់យាងទៅតាមទីនោះ ហើយកើតមានខ្យល់ព្យុះគំហុកជាខ្លាំង បក់មកប៉ះបំបាក់ភ្នំបំបែកថ្មខ្ទេចខ្ទីនៅចំពោះព្រះយេហូវ៉ា តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងខ្យល់នោះទេ ក្រោយខ្យល់នោះមក ក៏មានកក្រើកដី តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងការកក្រើកដីនោះទេ