Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 11:2 - អាល់គីតាប

2 «តើ​យើង​គួរ​នៅ​ស្ងៀម មិន​ឆ្លើយ​តប​នឹង​ពាក្យ‌ពេចន៍​ដ៏​ច្រើន​នេះ​ឬ? សំដី​របស់​អ្នក​ពូកែ​វោហារ មិន​មែន​ធ្វើ​ឲ្យ​ខ្លួន​បាន​សុចរិត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 «ដែល​មាន​ពាក្យ​សម្ដី​ជា​ច្រើន​ដល់​ម៉្លេះ តើ​មិន​គួរ​ឆ្លើយ​ត​ទេ​ឬ? តើ​គួរ​រាប់​មនុស្ស​ហៃ​និយាយ​ទុក​ជា​សុចរិត​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «តើ​យើង​គួរ​នៅ​ស្ងៀម មិន​ឆ្លើយ​តប​នឹង​ពាក្យ‌ពេចន៍​ដ៏​ច្រើន​នេះ​ឬ? សម្ដី​របស់​អ្នក​ពូកែ​វោហារ មិន​មែន​ធ្វើ​ឲ្យ​ខ្លួន​បាន​សុចរិត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដែល​មាន​ពាក្យ​សំដី​ជា​ច្រើន​ដល់​ម៉្លេះ តើ​មិន​គួរ​ឆ្លើយ​ត​ទេ​ឬ​អី តើ​គួរ​រាប់​មនុស្ស​ហៃ​និយាយ​ទុក​ជា​សុចរិត​ឬ

សូមមើលជំពូក ចម្លង




យ៉ូប 11:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​សូផារ ជា​អ្នក​ស្រុក​ណា‌អាម៉ា ឆ្លើយ​ឡើង​ថា៖


«តើ​អ្នក​ប្រាជ្ញ ដែល​យក​ចំណេះ​ដឹង​ឥត​ខ្លឹម‌សារ មក​ឆ្លើយ​ដែរ​ឬ? តើ​គេ​យក​សេចក្ដី​ឥត​បាន​ការ ដូច​ខ្យល់​ក្ដៅ​បក់​ពី​ទិស​បូព៌ា មក​ដាក់​ពេញ​ខ្លួន​កើត​ឬ?


តើ​អស់​លោក​និយាយ​ឥត​បាន​ការ​ដូច្នេះ ដល់​អង្កាល់​ទើប​ចប់? តើ​មាន​អ្វី​ធ្វើ​ឲ្យ​អស់​លោក​ពុះ​កញ្ជ្រោល បាន​ជា​អស់​លោក​ឆ្លើយ​ដូច្នេះ?


«តើ​អ្នក​រាល់​គ្នា​ទ្រាំ​ស្ដាប់​ពាក្យ​សំដី​បែប​នេះ ដល់​ពេល​ណា​ទៀត? ចូរ​ពិចារណា​ឡើង នោះ​យើង​នឹង​ពិភាក្សា​គ្នា។


«តើ​អ្នក​នៅ​តែ​មាន​ប្រសាសន៍​បែប​នេះ ដល់​កាល​ណា? តើ​អ្នក​បញ្ចេញ​ពាក្យ​សំដី ដូច​ខ្យល់​កំបុត​ត្បូង​ដល់​កាល​ណា​ទៀត?


សូម​កុំ​ឲ្យ​អ្នក​មួល​បង្កាច់​គេ អាច​នៅ​ស្ថិត‌ស្ថេរ​លើ​ផែនដី​បាន សូម​ឲ្យ​ទុក្ខ​វេទនា​តាម​យាយី​មនុស្ស​ឃោរ‌ឃៅ ឥត​ឈប់​ឈរ​ឡើយ។


និយាយ​ច្រើន​នាំ​តែ​មាន​បាប​ច្រើន រីឯ​អ្នក​ដែល​ចេះ​ទប់​សំដី​ជា​អ្នក​មាន​ប្រាជ្ញា។


ពេល​ណា​អ្នក​ទៅ​ដំណាក់​របស់​អុលឡោះត្រូវ​ពិចារណា​ឲ្យ​បាន​ល្អិត‌ល្អន់។ ត្រូវ​ចូល​ទៅ​ជិត​ទ្រង់ ដើម្បី​ត្រង‌ត្រាប់​ស្ដាប់ ជា​ជាង​ចង់​ធ្វើ​គូរបាន​ដោយ​ចិត្ត​មិន​ស្មោះ​ត្រង់ ដូច​មនុស្ស​លេលា ដ្បិត​អ្នក​ទាំង​នោះ​ពុំ​ដឹង​ថា​ខ្លួន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ។


ការ​ខ្វល់​ខ្វាយ​ច្រើន​បណ្ដាល​ឲ្យ​យល់​សប្ដិ​ច្រើន ហើយ​ការ​និយាយ​ច្រើន​ក៏​បណ្ដាល​ឲ្យ​ខុស​ច្រើន​ដែរ។


មាន​ទស្សន‌វិទូ​ខ្លះ​ខាង​អេពី‌គួរ និង​ខាង​ស្ដូអ៊ីក។


បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ បង​ប្អូន​សុទ្ធ​តែ​ជា​អ្នក​ចេះ​ដឹង​ហើយ ក៏​ប៉ុន្ដែ ម្នាក់ៗ​ត្រូវ​ប្រុង​ប្រៀប​ស្ដាប់ តែ​កុំ​ប្រញាប់​និយាយ កុំ​ប្រញាប់​ខឹង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម