ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 2:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​មក ខ្ញុំ​និយាយ​នឹង​គេ​ថា អ្នក​រាល់​គ្នា​ឃើញ​សណ្ឋាន​អាក្រក់​របស់​យើង​រាល់​គ្នា​នេះ ហើយ​ថា ក្រុង​យេរូ‌សាឡិម​នៅ​តែ​គ្រាំ‌គ្រា ហើយ​ទ្វារ​ក្រុង​ទាំង​ប៉ុន្មាន​ភ្លើង​ឆេះ​អស់ ដូច្នេះចូរ​មក យើង​សង់​កំផែង​ក្រុង​យេរូ‌សាឡិម​ឡើង ដើម្បី​កុំ​ឲ្យ​មាន​គេ​ត្មះ‌តិះដៀល​ដល់​យើង​ទៀត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ខ្ញុំ​និយាយ​ទៅ​ពួក‌គេ​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​សណ្ឋាន​អា‌ក្រក់​របស់​ពួក​យើង​ស្រាប់ហើយ​ថា ក្រុង​យេរូ‌សាឡិម​នៅ​តែបែក​បាក់ ហើយ​ទ្វារ​ក្រុង​ត្រូវ​ភ្លើង​ឆេះ​អស់។ ដូច្នេះ ចូរ​នាំ​គ្នា​មក យើង​សង់​កំផែង​ក្រុង​យេរូ‌សាឡិម​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​មាន​គេ​ត្មះ‌តិះ‌ដៀល​យើង​ទៀត»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ខ្ញុំ​ពោល​ទៅ​ពួក​គេ​ថា៖ «បងប្អូន​ជ្រាប​ស្រាប់​ហើយ ពួក​យើង​រង​ទុក្ខ​វេទនា​ដល់​កម្រិត​ណា ក្រុង​យេរូ‌សាឡឹម​ត្រូវ​គេ​បំផ្លាញ​ចោល ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ដែរ! ដូច្នេះ ចូរ​នាំ​គ្នា​មក យើង​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​យើង​បាក់​មុខ​ទៀត!»។

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក ខ្ញុំ​ពោល​ទៅ​ពួក​គេ​ថា៖ «បង​ប្អូន​ជ្រាប​ស្រាប់​ហើយ ពួក​យើង​រង​ទុក្ខ​វេទនា​ដល់​កំរិត​ណា ក្រុង​យេរូ‌សាឡឹម​ត្រូវ​គេ​បំផ្លាញ​ចោល ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ដែរ! ដូច្នេះ ចូរ​នាំ​គ្នា​មក យើង​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​យើង​បាក់​មុខ​ទៀត!»។

សូមមើលជំពូក



នេហេមា 2:17
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​យើង​ខ្ញុំ​ជា​បាវ​បំរើ​គេ​មែន តែ​ព្រះ​នៃ​យើង​ខ្ញុំ​មិន​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ កំពុង​ដែល​នៅ​បំរើ​គេ​នោះ​ទេ គឺ​បាន​ផ្តល់​សេចក្ដី​សប្បុរស​មក​យើង​ខ្ញុំ ឲ្យ​បាន​រស់​ឡើង​វិញ​បន្តិច នៅ​ភ្នែក​នៃ​ពួក​ស្តេច​សាសន៍​ពើស៊ី​ផង ដើម្បី​នឹង​តាំង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​យើង​ខ្ញុំ ហើយ​ជួស‌ជុល​ទី​បាក់​បែក​ឡើង​វិញ ព្រម​ទាំង​ឲ្យ​មាន​កំផែង នៅ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម​ឡើង​ផង


គេ​ប្រាប់​មក​ខ្ញុំ​ថា ឯ​ពួក​អ្នក​ដែល​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដែល​សល់​នៅ​ក្នុង​ខេត្ត​នោះ គេ​មាន​សេចក្ដី​វេទនា ហើយ​ត្រូវ​សេចក្ដី​ត្មះ‌តិះដៀល​ជា​ខ្លាំង ចំណែក​កំផែង​នៃ​ក្រុង​យេរូ‌សាឡិម ក៏​បាក់​បែក ហើយ​ទ្វារ​បាន​ឆេះ​អស់​ផង។


ខ្ញុំ​បាន​ចេញ​ទៅ​ទាំង​យប់ តាម​ទ្វារ​ច្រក​ភ្នំ ដំរង់​ទៅ​ឯ​អណ្តូង​នាគ ដល់​ទ្វារ​សំរាម ពិនិត្យ​មើល​កំផែង​ក្រុង​យេរូ‌សាឡិម ដែល​បាក់​បែក នឹង​ទ្វារ​ទាំង​ប៉ុន្មាន​ដែល​ឆេះ​ហើយ


ឯ​ពួក​ដំរួត​ទី​ក្រុង ឥត​បាន​ដឹង​ជា​ខ្ញុំ​ទៅ​ឯ​ណា ឬ​បាន​ធ្វើ​អ្វី​ទេ ខ្ញុំ​ក៏​មិន​ទាន់​បាន​ប្រាប់​ដល់​ពួក​យូដា ពួក​សង្ឃ ឬ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ ពួក​ដំរួត ឬ​ពួក​អ្នក​ឯ​ទៀត ដែល​រក​ស៊ី​ធ្វើ​ការ នៅ​ឡើយ​ដែរ។


ឯ​ទ្វារ​ក្បាល​ទឹក គឺ​សាលូន កូន​កុល-ហូសេ ជា​នាយ​ដំរួត​ឃុំ​មីសប៉ា​បាន​ជួស‌ជុល គាត់​បាន​សង់ ហើយ​ប្រក់​ដំបូល​ទ្វារ​នោះ ក៏​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ នឹង​រនុក​ឡើង រួច​គាត់​ធ្វើ​កំផែង​ត្រង់​ស្រះ​ស៊ីឡោម ដែល​នៅ​ក្បែរ​សួន‌ច្បារ​ស្តេច រហូត​ដល់​ជណ្តើរ ដែល​ចុះ​ពី​ទី​ក្រុង​ដាវីឌ


យ៉ាង​នោះ ពួក​សាសន៍​ដទៃ​នឹង​កោត‌ខ្លាច ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​អស់​ទាំង​ស្តេច​នៅ​ផែនដី​នឹង​ក្រែង​ខ្លាច ដល់​សិរី‌ល្អ​នៃ​ទ្រង់


៙ ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រឡប់​ជា​សេចក្ដី​ដំនៀល ចំពោះ​ពួក​អ្នក​ជិត​ខាង ជា​ទី​ឡក‌ឡឺយ ហើយ​ជា​ទី​សំណើច​ដល់​អស់​អ្នក​ដែល​នៅ​ជុំវិញ


ក៏​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​សេចក្ដី​ប្រៀប‌ធៀប​នៅ​គ្រប់​ទាំង​នគរ ហើយ​ជា​ទី​គួរ​គ្រវី​ក្បាល​នៅ​គ្រប់​សាសន៍​ដទៃ​ផង


ឱ​ព្រះ‌អម្ចាស់​អើយ ឯ​ការ​ដែល​ពួក​អ្នក​ជិត​ខាង​យើង​ខ្ញុំ បាន​ត្មះ‌តិះដៀល​ដល់​ទ្រង់ នោះ​សូម​សង​ទៅ​លើ​ទ្រូង​គេ​១​ជា​៧​វិញ


យើង​ខ្ញុំ​បាន​ត្រឡប់​ជា​ទី​ដៀល‌ត្មះ​ដល់​ពួក​អ្នក​ជិត​ខាង ហើយ​ជា​ទី​ស្អប់​ខ្ពើម នឹង​ជា​ទី​សើច​ឡក​ដល់​ពួក​អស់​អ្នក​ដែល​នៅ​ជុំវិញ​ផង


អញ​នឹង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​សាត់​អណ្តែត នៅ​កណ្តាល​អស់​ទាំង​នគរ​នៅ​ផែនដី​វិញ ឲ្យ​បាន​សេចក្ដី​អាក្រក់ ដើម្បី​ឲ្យ​គេ​បាន​ជា​ទី​ដៀល‌ត្មះ ជា​ពាក្យ​ទំនៀម ជា​ទី​អុច‌អាល ហើយ​ជា​ទី​ផ្តាសា នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​អញ​នឹង​បណ្តេញ​ទៅ​នោះ


ព្រះ‌អម្ចាស់​ទ្រង់​បាន​លេប​អស់​ទាំង​ទី​លំនៅ​របស់​យ៉ាកុប​បាត់​ទៅ ឥត​មាន​ប្រណី​ឡើយ ក្នុង​គ្រា​ដែល​ទ្រង់​មាន​សេចក្ដី​ក្រោធ នោះ​ទ្រង់​បាន​រំលំ​អស់​ទាំង​ទី​មាំ‌មួន​របស់​កូន​ស្រី​យូដា ទ្រង់​បាន​ពង្រាប​ទី​ទាំង​នោះ​ដល់​ដី ហើយ​បន្ទាប‌បន្ថោក​ទាំង​នគរ នឹង​ពួក​ចៅហ្វាយ​ផង


ភ្នែក​ខ្ញុំ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​កើត​ទុក្ខ ដោយ​ព្រោះ​ពួក​កូន​ស្រី​នៃ​ក្រុង​របស់​ខ្ញុំ


អញ​នឹង​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​ទី​ខូច​បង់ ហើយ​ជា​ទី​មើល‌ងាយ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​នៅ​ជុំវិញ​ឯង ឲ្យ​គ្រប់​មនុស្ស​ដែល​ដើរ​បង្ហួស​បាន​ឃើញ​ផង


នៅ​ថ្ងៃ​ដែល​កំផែង​ឯង​នឹង​បាន​សង់​ឡើង ថ្ងៃ​នោះ​ច្បាប់​បង្គាប់​នឹង​ឃ្លាត​ឆ្ងាយ​ពី​ឯង​ទៅ


តែ​ណា‌ហាស​ជា​សាសន៍​អាំម៉ូន​ឆ្លើយ​ថា លុះ​ត្រា​តែ​ឲ្យ​អញ​ចាក់​ភ្នែក​ខាង​ស្តាំ​របស់​ឯង​រាល់​គ្នា​ឲ្យ​ខ្វាក់ នោះ​ទើប​អញ​នឹង​ព្រម​តាំង​សេចក្ដី​សញ្ញា​នឹង​ឯង​រាល់​គ្នា ដើម្បី​នឹង​យក​ការ​នោះ​ទុក​សំរាប់​ជា​សេចក្ដី​ដំនៀល​ដល់​សាសន៍​អ៊ីស្រាអែល