Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 102:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 យ៉ាង​នោះ ពួក​សាសន៍​ដទៃ​នឹង​កោត‌ខ្លាច ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​អស់​ទាំង​ស្តេច​នៅ​ផែនដី​នឹង​ក្រែង​ខ្លាច ដល់​សិរី‌ល្អ​នៃ​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ពេលនោះ ប្រជាជាតិ​នានា​នឹង​កោតខ្លាច​ព្រះនាម​របស់​ព្រះយេហូវ៉ា ហើយ​អស់ទាំង​ស្ដេច​នៃ​ផែនដី​ក៏​កោតខ្លាច​សិរីរុងរឿង​របស់ព្រះអង្គ​ដែរ​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ជាតិ​សាសន៍​ទាំង​ឡាយ នឹង​កោត​ខ្លាចព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​ស្តេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នឹង​កោត​ខ្លាចសិរី‌ល្អ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 សូម​ឲ្យ​ប្រជា‌ជាតិ​នានា​កោត​ខ្លាច ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ហើយ​ឲ្យ​ស្ដេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី កោត​ខ្លាច​សិរី‌រុងរឿង​របស់​ព្រះអង្គ!

សូមមើលជំពូក ចម្លង

អាល់គីតាប

15 សូម​ឲ្យ​ប្រជា‌ជាតិ​នានា​កោត​ខ្លាច នាម​របស់​អុលឡោះ‌តាអាឡា ហើយ​ឲ្យ​ស្ដេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី កោត​ខ្លាច​សិរី‌រុង‌រឿង​របស់​ទ្រង់!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 102:15
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​របស់​ទ្រង់ ហើយ​សំរេច​សព្វ​គ្រប់ តាម​សេចក្ដី​ដែល​សាសន៍​ដទៃ​នោះ​នឹង​សូម​ដល់​ទ្រង់ ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ស្គាល់​ព្រះ‌នាម​ទ្រង់ ប្រយោជន៍​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​ទ្រង់ ដូច​ជា​សាសន៍​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់​ដែរ ហើយ​ឲ្យ​គេ​បាន​ដឹង​ថា ព្រះ‌វិហារ​ដែល​ទូលបង្គំ​បាន​ស្អាង​នេះ បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់។


កាល​ខ្ញុំ​ឮ​ពាក្យ​ទាំង​នោះ ខ្ញុំ​ក៏​អង្គុយ​យំ ហើយ​សៅ‌សោក​នៅ​អស់​ពីរ​បី​ថ្ងៃ ខ្ញុំ​ក៏​តម ហើយ​អធិស្ឋាន នៅ​ចំពោះ​ព្រះ​នៃ​ស្ថាន‌សួគ៌​ថា


រួច​មក ខ្ញុំ​និយាយ​នឹង​គេ​ថា អ្នក​រាល់​គ្នា​ឃើញ​សណ្ឋាន​អាក្រក់​របស់​យើង​រាល់​គ្នា​នេះ ហើយ​ថា ក្រុង​យេរូ‌សាឡិម​នៅ​តែ​គ្រាំ‌គ្រា ហើយ​ទ្វារ​ក្រុង​ទាំង​ប៉ុន្មាន​ភ្លើង​ឆេះ​អស់ ដូច្នេះចូរ​មក យើង​សង់​កំផែង​ក្រុង​យេរូ‌សាឡិម​ឡើង ដើម្បី​កុំ​ឲ្យ​មាន​គេ​ត្មះ‌តិះដៀល​ដល់​យើង​ទៀត


តែ​ខ្ញុំ​ទូល​ដល់​ស្តេច​ថា សូម​ឲ្យ​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្ដី​ចំរើន​ចុះ ធ្វើ​ដូច​ម្តេច​មិន​ឲ្យ​ទូលបង្គំ​មាន​ទឹក​មុខ​ព្រួយ​បាន បើ​ទី​ក្រុង ជា​ទី​មាន​ផ្នូរ​ខ្មោច​របស់​ពួក​ឰយុកោ​របស់​ទូលបង្គំ​នៅ​តែ​គ្រាំ‌គ្រា ហើយ​ទ្វារ​ក៏​ឆេះ​អស់​ហើយ​ដូច្នេះ


ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្តេច​នៅ​ផែនដី​នឹង​អរ ព្រះ‌គុណ​ដល់​ទ្រង់ ដ្បិត​គេ​បាន​ឮ​ព្រះ‌បន្ទូល ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក​ហើយ


អើ ពួក​ក្សត្រ​ទាំង​អស់ នឹង​ផ្តួល​ខ្លួន​ក្រាប​ចុះ នៅ​ចំពោះ​ទ្រង់ ហើយ​អស់​ទាំង​នគរ​នឹង​ចំណុះ​ទ្រង់​ដែរ


ឱ​ព្រះ‌អម្ចាស់​អើយ អស់​ទាំង​សាសន៍​ដែល​ទ្រង់​បាន​បង្កើត គេ​នឹង​មក​ក្រាប​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ទ្រង់ ហើយ​គេ​នឹង​លើក​ដំកើង​ព្រះ‌នាម​ទ្រង់


មើល ឯង​នឹង​ហៅ​សាសន៍១​ដែល​ឯង​មិន​បាន​ស្គាល់ ហើយ​សាសន៍១​ដែល​មិន​បាន​ស្គាល់​ឯង គេ​នឹង​រត់​មក​ឯ​ឯង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ដ្បិត​ទ្រង់​បាន​លើក​ដំកើង​ឯង​ហើយ។


ទេវតា​ទី​៧​ក៏​ផ្លុំ​ឡើង នោះ​មាន​ឮ​សំឡេង​ជា​ច្រើន​បន្លឺ​ឡើង នៅ​លើ​មេឃ​ថា នគរ​ទាំង​ប៉ុន្មាន​នៅ​លោកីយ បាន​ត្រឡប់​ជា​នគរ​របស់​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា នឹង​ជា​របស់​ផង​ព្រះ‌គ្រីស្ទ​នៃ​ទ្រង់​ហើយ ទ្រង់​នឹង​សោយ‌រាជ្យ​នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ


អស់​ទាំង​សាសន៍​នឹង​ដើរ​ក្នុង​ពន្លឺ​ក្រុង​នោះ អស់​ទាំង​ស្តេច​នៅ​ផែនដី ក៏​យក​សិរី​នៃ​ខ្លួន​មក​ទុក​ក្នុង​ក្រុង​នោះ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម