អែសរ៉ា 9:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ដ្បិតយើងខ្ញុំជាបាវបំរើគេមែន តែព្រះនៃយើងខ្ញុំមិនបានបោះបង់ចោលយើងខ្ញុំ កំពុងដែលនៅបំរើគេនោះទេ គឺបានផ្តល់សេចក្ដីសប្បុរសមកយើងខ្ញុំ ឲ្យបានរស់ឡើងវិញបន្តិច នៅភ្នែកនៃពួកស្តេចសាសន៍ពើស៊ីផង ដើម្បីនឹងតាំងព្រះវិហារនៃព្រះរបស់យើងខ្ញុំ ហើយជួសជុលទីបាក់បែកឡើងវិញ ព្រមទាំងឲ្យមានកំផែង នៅស្រុកយូដា នឹងក្រុងយេរូសាឡិមឡើងផង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ដ្បិតយើងខ្ញុំជាបាវបម្រើគេមែន ប៉ុន្ដែ ព្រះនៃយើងខ្ញុំមិនបានបោះបង់ចោលយើងខ្ញុំ ក្នុងពេលយើងនៅបម្រើគេឡើយ គឺបានសម្ដែងព្រះហឫទ័យសប្បុរសដល់យើងខ្ញុំ ឲ្យបានរស់ឡើងវិញបន្តិច នៅចំពោះពួកស្តេចស្រុកពើស៊ី ដើម្បីតាំងព្រះដំណាក់របស់ព្រះនៃយើងខ្ញុំ ហើយជួសជុលទីបាក់បែកឡើងវិញ ព្រមទាំងឲ្យមានកំផែងនៅស្រុកយូដា និងក្រុងយេរូសាឡិមឡើង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 យើងខ្ញុំជាទាសករមែន ប៉ុន្តែ ព្រះនៃយើងខ្ញុំពុំបានបោះបង់ចោលយើងខ្ញុំឡើយ។ ព្រះអង្គសម្តែងព្រះហឫទ័យសប្បុរសដល់យើងខ្ញុំ នៅចំពោះព្រះភ័ក្ត្រស្ដេចទាំងប៉ុន្មាននៃស្រុកពែរ្ស គឺព្រះអង្គប្រទានជីវិតថ្មីដល់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំសង់ព្រះដំណាក់របស់ព្រះនៃយើងខ្ញុំឡើងវិញ ជួសជុលកន្លែងបាក់បែក ព្រមទាំងឲ្យយើងខ្ញុំមានទីជម្រកដ៏រឹងមាំនៅស្រុកយូដា និងក្រុងយេរូសាឡឹម។ សូមមើលជំពូកអាល់គីតាប9 យើងខ្ញុំជាទាសករមែន ប៉ុន្តែ អុលឡោះជាម្ចាស់នៃយើងខ្ញុំពុំបានបោះបង់ចោលយើងខ្ញុំឡើយ។ ទ្រង់សំដែងចិត្តសប្បុរសដល់យើងខ្ញុំ នៅចំពោះមុខស្ដេចទាំងប៉ុន្មាននៃស្រុកពែរ្ស គឺទ្រង់ប្រទានជីវិតថ្មីដល់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំសង់ដំណាក់របស់ទ្រង់ឡើងវិញ ជួសជុលកន្លែងបាក់បែក ព្រមទាំងឲ្យយើងខ្ញុំមានទីជំរកដ៏រឹងមាំនៅស្រុកយូដា និងក្រុងយេរូសាឡឹម។ សូមមើលជំពូក |
ដូច្នេះ ត្រូវឲ្យដឹង ហើយយល់ថា ចាប់តាំងពីចេញបង្គាប់ឲ្យតាំងក្រុងយេរូសាឡិម ហើយសង់ឡើងវិញ ដរាបដល់គ្រាអ្នកដែលចាក់ប្រេងតាំងនោះ គឺជាអ្នកដែលជាកំពូលបណ្តាច់ នោះត្រូវជាចំនួន៧អាទិត្យ នឹង៦២អាទិត្យ រួចនៅគ្រាជ្រួលច្រាល់ នោះទីក្រុងនឹងបានសង់ឡើងវិញ មានទាំងផ្លូវធ្លា នឹងកំផែងផង
ហេតុនោះ ត្រូវឲ្យឯងប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ទោះបើអញបានឲ្យគេទៅនៅឯទីឆ្ងាយ កណ្តាលអស់ទាំងសាសន៍ដទៃ ហើយទោះបើអញកំចាត់កំចាយគេទៅនៅគ្រប់ទាំងប្រទេសក៏ដោយ គង់តែអញនឹងធ្វើជាទីបរិសុទ្ធដល់គេ នៅវេលាបន្តិច ក្នុងស្រុកទាំងប៉ុន្មានដែលគេត្រូវទៅនោះ
គេមិនព្រមធ្វើតាមបង្គាប់ឡើយ ក៏មិននឹកចាំពីអស់ទាំងការអស្ចារ្យដែលទ្រង់បានធ្វើ នៅកណ្តាលពួកគេផង គឺគេបានតាំងករឹងវិញ ក្នុងគ្រាបះបោរនោះ គេបានដំរូវម្នាក់ឲ្យធ្វើជាមេ ដើម្បីនឹងនាំវិលទៅឯសណ្ឋានជាបាវបំរើវិញ តែទ្រង់ជាព្រះដែលប្រុងនឹងអត់ទោស ទ្រង់ក៏សន្តោស ហើយមេត្តាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ បានជាទ្រង់មិនបោះបង់ចោលគេឡើយ