ដ្បិតទ្រង់ជាសិរីល្អនៃកំឡាំងគេ ហើយទ្រង់នឹងលើកអំណាចយើងខ្ញុំឡើងដោយព្រះគុណ
ដ្បិតព្រះអង្គជាសិរីរុងរឿងនៃកម្លាំងរបស់ពួកគេ ហើយស្នែងរបស់យើងខ្ញុំត្រូវបានតម្កើងឡើងដោយការសព្វព្រះហឫទ័យរបស់ព្រះអង្គ;
ដ្បិតព្រះអង្គជាសិរីល្អនៃកម្លាំងរបស់គេ យើងខ្ញុំបានថ្កុំថ្កើងដោយសារព្រះគុណ របស់ព្រះអង្គ។
ដ្បិតព្រះអង្គប្រទានឲ្យគេមានសិរីជោគជ័យ។ យើងខ្ញុំបានថ្កុំថ្កើង ដោយសារព្រះអង្គប្រោសប្រទានឲ្យ។
ដ្បិតទ្រង់ប្រទានឲ្យគេមានសិរីជោគជ័យ។ យើងខ្ញុំបានថ្កុំថ្កើង ដោយសារទ្រង់ប្រោសប្រទានឲ្យ។
លោកក៏ប្រាប់ដល់គេថា ចូរទៅចុះ ចូរបរិភោគរបស់ចំងាញ់ នឹងគ្រឿងបង្អែមទៅ ហើយជូនខ្លះដល់អ្នកណាដែលគ្មានអ្វីរៀបឲ្យផង ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធ ដល់ព្រះអម្ចាស់នៃយើងរាល់គ្នា ក៏កុំឲ្យមានចិត្តព្រួយឡើយ ពីព្រោះសេចក្ដីអំណររបស់ព្រះយេហូវ៉ាជាកំឡាំងនៃអ្នករាល់គ្នា
គេបានចែកចាយ គឺបានចែកឲ្យដល់មនុស្សកំសត់ សេចក្ដីសុចរិតរបស់គេគង់នៅជាដរាប មនុស្សទាំងឡាយនឹងលើកមុខអ្នកនោះ ឲ្យមានកិត្តិសព្ទ
នៅទីនេះ អញនឹងធ្វើឲ្យស្នែងរបស់ដាវីឌប៉ិចឡើង អញបានចាត់ចែងចង្កៀង១ សំរាប់អ្នកដែលអញ បានចាក់ប្រេងតាំងឲ្យ
ទ្រង់បានលើកស្នែងរបស់រាស្ត្រទ្រង់ឡើង ទ្រង់ជាទីសរសើរនៃអស់ទាំងពួកអ្នកបរិសុទ្ធរបស់ទ្រង់ គឺរបស់ជនជាតិអ៊ីស្រាអែល ជាសាសន៍ដែលនៅជិតដិតនឹងទ្រង់ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
ព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាខែលនៃខ្ញុំ ចិត្តខ្ញុំបានសង្ឃឹមដល់ទ្រង់ ហើយបានសេចក្ដីជំនួយ ហេតុនោះចិត្តខ្ញុំមានសេចក្ដីរីករាយជាខ្លាំង ខ្ញុំនឹងសរសើរដល់ទ្រង់ ដោយបទចំរៀងរបស់ខ្ញុំ
ទូលបង្គំនឹងកាត់អំណាចទាំងប៉ុន្មាននៃមនុស្ស អាក្រក់ចេញ តែអំណាចរបស់មនុស្សសុចរិត នឹងបានដំកើងឡើងវិញ។
សេចក្ដីស្មោះត្រង់ នឹងសេចក្ដីសប្បុរសរបស់អញ នឹងនៅជាមួយ ហើយអំណាចរបស់ដាវីឌនឹងបានដំកើងឡើង ដោយឈ្មោះអញ
តែទ្រង់បានដំកើងស្នែងរបស់ទូលបង្គំឡើង ដូចជាស្នែងនៃគោព្រៃ ទូលបង្គំមានប្រេងថ្មីចាក់លាបលើខ្លួនហើយ
សេចក្ដីសុចរិត នឹងអានុភាព នោះមាននៅក្នុងព្រះយេហូវ៉ាតែ១ទេ មនុស្សទាំងឡាយនឹងមកឯទ្រង់ ហើយអស់អ្នកដែលបានក្តៅក្រហាយនឹងទ្រង់ គេនឹងត្រូវខ្មាសវិញ
ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ
លំដាប់នោះ ហាណាក៏អធិស្ឋានថា ចិត្តខ្ញុំម្ចាស់រីករាយសាទរចំពោះព្រះអង្គ ស្នែងខ្ញុំម្ចាស់បានថ្កើងឡើងដោយនូវព្រះយេហូវ៉ា មាត់ខ្ញុំម្ចាស់បានបង្គ្របលើគូវិវាទរបស់ខ្ញុំម្ចាស់ ដោយព្រោះខ្ញុំម្ចាស់មានសេចក្ដីអំណរចំពោះសេចក្ដីសង្គ្រោះរបស់ទ្រង់
ឯពួកអ្នកដែលតតាំងនឹងព្រះយេហូវ៉ា នោះនឹងត្រូវខ្ទេចខ្ទីទៅ ទ្រង់នឹងបញ្ចេញផ្គរលាន់ពីលើមេឃមកទាស់នឹងគេ ព្រះយេហូវ៉ាទ្រង់នឹងជំនុំជំរះ រហូតដល់អស់ទាំងចុងផែនដី ហើយទ្រង់នឹងប្រទានអំណាចដល់ស្តេចនៃទ្រង់ ព្រមទាំងដំកើងស្នែងនៃអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យផង