ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 83:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ប្រឹក្សា​គ្នា​បង្កើត​ឧបាយ​ទាស់​នឹង​រាស្ត្រ​ទ្រង់ ហើយ​គិត‌គូរ​គ្នា ទាស់​នឹង​អស់​អ្នក​ដែល​ទ្រង់​ខា‌ខាំង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​ឃុបឃិតគ្នារកឧបាយកល​ទាស់នឹង​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​ប្រឹក្សា​គ្នា​ទាស់នឹង​អ្នកដែល​ព្រះអង្គ​រក្សាទុក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ប្រឹក្សា​គ្នា​បង្កើត​ឧបាយ ទាស់​នឹងប្រជា‌រាស្ត្រ​ព្រះ‌អង្គ ហើយ​គិត‌គូរ​គ្នា​ទាស់​នឹង​អស់​អ្នក ដែល​ព្រះ‌អង្គ​ការ​ពារ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​រៀបចំ​គម្រោង‌ការ​ប្រឆាំង នឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ហើយ​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​អស់​អ្នក ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ។

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​រៀបចំ​គម្រោង‌ការ​ប្រឆាំង នឹង​ប្រជា‌រាស្ដ្រ​របស់​ទ្រង់ ហើយ​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​អស់​អ្នក ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ទ្រង់។

សូមមើលជំពូក



ទំនុកតម្កើង 83:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ឈ្លប​លប​នៅ​ទី​សំងាត់ ដូច​ជា​សិង្ហ​នៅ​ក្នុង​រូង គេ​លប​ចាំ​ចាប់​មនុស្ស​ក្រីក្រ ក៏​ចាប់​មនុស្ស​ក្រ​នោះ ក្នុង​កាល​ដែល​ទាញ​គេ​មក​ក្នុង​មង


ហេតុ​អ្វី​បាន​ជា​អស់​ទាំង​សាសន៍​ជ្រួល‌ជ្រើមឡើង ហើយ​ជន‌ជាតិ​ទាំង​ពួង​មាន​គំនិត​ជា​ឥត​សារ​ដូច្នេះ


ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ទ្រង់​នឹង​ថែ​រក្សា​ខ្ញុំ ដោយ​កំបាំង​នៅ​ក្នុង​ព្រះ‌ពន្លា​ទ្រង់ ក៏​នឹង​បំពួន​ខ្ញុំ​នៅ​ទី​សំងាត់​ក្នុង​ត្រសាល​ទ្រង់ ហើយ​នឹង​លើក​ខ្ញុំ​ឡើង​ដាក់​លើ​ថ្មដា


ទ្រង់​នឹង​លាក់​គេ​ទុក​នៅ​ទី​កំបាំង​ចំពោះ​ទ្រង់ ឲ្យ​បាន​រួច​ពី​ឧបាយ​របស់​មនុស្ស ទ្រង់​នឹង​ថែ​រក្សា​គេ ដោយ​សំងាត់ នៅ​ក្នុង​ពន្លា​ទ្រង់ ឲ្យ​រួច​ពី​សេចក្ដី​ទាស់‌ទែង​នៃ​អណ្តាត​ទាំង‌ឡាយ


គេ​ប្រជុំ​គ្នា គេ​បំពួន​ខ្លួន គេ​ឃ្លាំ​មើល​អស់​ទាំង​ជំហាន​របស់​ទូលបង្គំ ដោយ​ចាំ​សង្គ្រុប​ចាប់​ជីវិត​ទូលបង្គំ


សូម​លាក់​ទូលបង្គំ ឲ្យ​កំបាំង​ពី​សេចក្ដី​ដែល​ពួក​ប្រព្រឹត្ត អាក្រក់​ប្រឹក្សា​ដោយ​សំងាត់ នឹង​ពី​ការ​ចលាចល​របស់​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត


អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ទី​កំបាំង នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នោះ​នឹង​បាន​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់ ព្រះ‌ចេស្តា។


ចូរ​យើង​ប្រព្រឹត្ត​នឹង​គេ​ដោយ​ប្រាជ្ញា ក្រែង​គេ​ចំរើន​ជា​ច្រើន​ឡើង ហើយ​បើ​កាល​ណា​កើត​មាន​ចំបាំង នោះ​គេ​នឹង​ចូល​ទៅ​ខាង​ពួក​ខ្មាំង​សត្រូវ ដើម្បី​ច្បាំង​នឹង​យើង​វិញ រួច​ចេញ​ពី​ស្រុក​បាត់​ទៅ


ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្លាប់​ហើយ ជីវិត​អ្នក​រាល់​គ្នា​ក៏​លាក់​ទុក​ក្នុង​ព្រះ ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ


រីឯ​នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រាអែល នោះ​គ្មាន​ជាង​ដែក​ឡើយ ដ្បិត​ពួក​ភីលីស្ទីន​បាន​ជំនុំ​គ្នា​ថា ក្រែង​ពួក​ហេ‌ព្រើរ​ធ្វើ​ដាវ ឬ​លំពែង​សំរាប់​ខ្លួន