ហើយម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម ក៏នាំយកនំបុ័ង នឹងស្រាទំពាំងបាយជូរមក ពីព្រោះទ្រង់ជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត
ទំនុកតម្កើង 76:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រោងឧបោសថរបស់ទ្រង់នៅក្រុងសាឡិម ហើយទីលំនៅទ្រង់នៅភ្នំស៊ីយ៉ូន ព្រះគម្ពីរខ្មែរសាកល ព្រះពន្លារបស់ព្រះអង្គស្ថិតនៅសាឡិម ដំណាក់របស់ព្រះអង្គស្ថិតនៅស៊ីយ៉ូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះពន្លារបស់ព្រះអង្គស្ថិតនៅក្រុងសាឡិម ព្រះដំណាក់ព្រះអង្គស្ថិតនៅក្រុងស៊ីយ៉ូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះពន្លារបស់ព្រះអង្គស្ថិតនៅក្រុងសាឡឹម ព្រះដំណាក់របស់ព្រះអង្គស្ថិតនៅក្រុងស៊ីយ៉ូន។ អាល់គីតាប ជំរំសក្ការៈរបស់ទ្រង់ស្ថិតនៅក្រុងសាឡឹម ដំណាក់របស់ទ្រង់ស្ថិតនៅក្រុងស៊ីយ៉ូន។ |
ហើយម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម ក៏នាំយកនំបុ័ង នឹងស្រាទំពាំងបាយជូរមក ពីព្រោះទ្រង់ជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត
តែឥឡូវនេះវិញ អញបានរើសក្រុងយេរូសាឡិម ដើម្បីឲ្យឈ្មោះអញបាននៅទីនោះ ហើយអញបានរើសដាវីឌឲ្យបានគ្រប់គ្រងលើអ៊ីស្រាអែល ជារាស្ត្រអញ
ដ្បិតនៅថ្ងៃអាក្រក់ ទ្រង់នឹងថែរក្សាខ្ញុំ ដោយកំបាំងនៅក្នុងព្រះពន្លាទ្រង់ ក៏នឹងបំពួនខ្ញុំនៅទីសំងាត់ក្នុងត្រសាលទ្រង់ ហើយនឹងលើកខ្ញុំឡើងដាក់លើថ្មដា
ឯភ្នំស៊ីយ៉ូននៅទិសខាងជើង នោះមានលំអ ដោយនៅលើទីខ្ពស់ ជាទីរីករាយចិត្តដល់ផែនដីទាំងមូល គឺជាទីក្រុងនៃមហាក្សត្រដ៏ធំ
ចូរច្រៀងទំនុកសរសើរដល់ព្រះយេហូវ៉ា ដែលទ្រង់គង់នៅក្រុងស៊ីយ៉ូនចុះ ចូរថ្លែងប្រាប់ពីការនៃទ្រង់ នៅក្នុងចំណោមបណ្តាជនផង
ឱពួកអ្នកនៅក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងឡើង ហើយស្រែកហ៊ោដោយអំណរចុះ ដ្បិតព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់ធំប្រសើរនៅកណ្តាលឯងរាល់គ្នា។
ទ្រង់បានកន្ត្រាក់យកព្រះពន្លារបស់ទ្រង់ចេញដោយកំឡាំង ទុកដូចជាសួនច្បារ ក៏បានបំផ្លាញទីប្រជុំរបស់ទ្រង់ចោល ព្រះយេហូវ៉ាទ្រង់បានបំភ្លេចជំនុំមុតមាំ នឹងថ្ងៃឈប់សំរាក ឲ្យសូនបាត់ពីក្រុងស៊ីយ៉ូនទៅ ហើយក្នុងសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីខ្ញាល់ទ្រង់ នោះទ្រង់បានស្អប់ខ្ពើមដល់ទាំងស្តេច នឹងសង្ឃផង