ទំនុកតម្កើង 76:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 នៅស្រុកយូដាគេស្គាល់ព្រះហើយ ព្រះនាមទ្រង់ក៏ធំ នៅក្នុងសាសន៍អ៊ីស្រាអែល សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 ព្រះត្រូវបានស្គាល់នៅយូដា ព្រះនាមរបស់ព្រះអង្គធំឧត្ដមនៅអ៊ីស្រាអែល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 មនុស្សម្នាស្គាល់ព្រះនៅស្រុកយូដា ព្រះនាមព្រះអង្គធំអស្ចារ្យនៅស្រុកអ៊ីស្រាអែល។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 នៅស្រុកយូដា គេស្គាល់ព្រះជាម្ចាស់គ្រប់ៗគ្នា នៅស្រុកអ៊ីស្រាអែល ព្រះនាមរបស់ព្រះអង្គល្បីល្បាញណាស់! សូមមើលជំពូកអាល់គីតាប1 នៅស្រុកយូដា គេស្គាល់អុលឡោះគ្រប់ៗគ្នា នៅស្រុកអ៊ីស្រអែល នាមរបស់ទ្រង់ល្បីល្បាញណាស់! សូមមើលជំពូក |
ដូច្នេះ យើងចេញព្រះរាជបំរាមដល់បណ្តាជនទាំងឡាយ ព្រមទាំងសាសន៍ដទៃ នឹងមនុស្សគ្រប់ភាសាថា បើអ្នកណានិយាយបង្ខុសពីព្រះនៃសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ នោះនឹងត្រូវកាប់ដាច់ជាដុំៗ ហើយផ្ទះគេនឹងត្រូវទុកជាទីបន្ទោបង់លាមក ពីព្រោះគ្មានព្រះឯណាទៀត ដែលអាចនឹងជួយ ឲ្យរួចយ៉ាងដូច្នេះបានឡើយ