ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 61:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទូលបង្គំ​នឹង​អាស្រ័យ​នៅ​ចំពោះ​ព្រះ​ជា​ដរាប​ត​ទៅ ឱ​សូម​រៀប​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត​ឲ្យ​បាន រក្សា​ទូលបង្គំ​ផង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​ស្ដេច​គង់នៅ​ចំពោះ​ព្រះ​ជារៀងរហូត សូម​កំណត់​ឲ្យ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​រក្សា​ទ្រង់​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ឲ្យ​ព្រះ​រាជា​គ្រង​រាជ្យ នៅ​ចំពោះ​ព្រះរហូត​ត​ទៅ សូមតាំង​សេចក្ដី​សប្បុរស និង​សេចក្ដី​ពិត ឲ្យ​ថែ‌រក្សា​ព្រះ​រាជា​ផង!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ឲ្យ​ព្រះ‌រាជា​បាន​គ្រង​រាជ្យ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​រហូត​ត​ទៅ! ព្រះ‌អម្ចាស់​អើយ សូម​ថែ‌រក្សា​ព្រះ‌រាជា ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា ដ៏​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ!

សូមមើលជំពូក

អាល់គីតាប

សូម​ឲ្យ​ស្តេច​បាន​គ្រង​រាជ្យ នៅ​ចំពោះ​អុលឡោះ​រហូត​ត​ទៅ! អុលឡោះ‌តាអាឡា​អើយ សូម​ថែ‌រក្សា​ស្តេច ដោយ​ចិត្ត​មេត្តា‌ករុណា ដ៏​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់!

សូមមើលជំពូក



ទំនុកតម្កើង 61:7
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​ទូល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ចៅហ្វាយ​ទូលបង្គំ ដែល​ទ្រង់​មិន​បាន​ខាន​នឹង​ផ្តល់​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ស្មោះ‌ត្រង់​ដល់​ចៅហ្វាយ​ទូលបង្គំ​បាន​ប្រកប​ដោយ​ព្រះ‌ពរ ឯ​ទូលបង្គំ​សោត ក៏​ព្រះ‌យេហូវ៉ា​ទ្រង់​នាំ​ផ្លូវ​មក​ដល់​ផ្ទះ​ពួក​បង​ប្អូន​របស់​ចៅហ្វាយ​ទូលបង្គំ​ហើយ


ទូលបង្គំ​មិន​គួរ​ឲ្យ​បាន​អស់​ទាំង​សេចក្ដី​សប្បុរស នឹង​អស់​ទាំង​សេចក្ដី​ស្មោះ‌ត្រង់​ដែល​ទ្រង់​បាន​ផ្តល់​មក​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់​ទេ ដ្បិត​ទូលបង្គំ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ មាន​តែ​ដំបង​១​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ទូលបង្គំ​បាន​កើត​ជា​២​ពួក​ហើយ


សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​ថ្កុំ‌ថ្កើង​ឡើង​ជានិច្ច ដោយ​គេ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​សូម​ឲ្យ​ពូជ‌ពង្ស​របស់​ដាវីឌ ជា​បាវ​បំរើ​ទ្រង់ បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ទ្រង់


សិរី‌ល្អ​នៃ​ទូលបង្គំ​បាន​ធំ​ណាស់ ដោយ‌សារ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ ទ្រង់​ក៏​តាំង​ឲ្យ​មាន​កិត្តិយស ហើយ​នឹង​អានុ‌ភាព​ដែរ


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បង្ខាំង​សេចក្ដី​មេត្តា‌ករុណា របស់​ទ្រង់​ចំពោះ​ទូលបង្គំ​ឡើយ សូម​ឲ្យ​សេចក្ដី​សប្បុរសនឹង​សេចក្ដី​ពិត​ត្រង់​របស់​ទ្រង់ បាន​ថែ​រក្សា​ទូលបង្គំ​ជានិច្ច


ឯ​ទូលបង្គំ ទ្រង់​ទប់‌ទល់ ដោយ​សេចក្ដី​សុចរិត​របស់​ទូលបង្គំ ហើយ​ក៏​តាំង​ទូលបង្គំ ឲ្យ​នៅ​ចំពោះ​ទ្រង់​ជា​ដរាប​ត​ទៅ។


ឱ​សូម​ផ្សាយ​ពន្លឺ នឹង​សេចក្ដី​ពិត ចេញ​មក​នាំ​មុខ​ទូលបង្គំ ដើម្បី​ឲ្យ​បាន​នាំ​ទូលបង្គំ​ទៅ​ឯ​ភ្នំ​បរិសុទ្ធ ហើយ​ក្នុង​ព្រះ‌វិហារ​នៃ​ទ្រង់


កាល​ណា​មនុស្ស​ដែល​ចង់​លេប​បំបាត់​ទូលបង្គំ គេ​ត្មះ‌តិះដៀល នោះ​ទ្រង់​នឹង​ចាត់​មក​ពី​ស្ថាន‌សួគ៌ ដើម្បី​ជួយ​សង្គ្រោះ​ទូលបង្គំ​វិញ។ –បង្អង់ ៙ គឺ​ព្រះ‌ទ្រង់​នឹង​ចាត់​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត​របស់​ទ្រង់​មក


សេចក្ដី​មេត្តា នឹង​សេចក្ដី​ទៀង​ត្រង់ រមែង​ការ‌ពារ​ស្តេច ហើយ​បល្ល័ង្ក‌រាជ្យ​ទ្រង់​ក៏​ស្ថិត​នៅ ដោយ‌សារ​សេចក្ដី​សប្បុរស​ដែរ។


ទ្រង់​នឹង​សំរេច​តាម​សេចក្ដី​ពិត​ដល់​យ៉ាកុប នឹង​តាម​សេចក្ដី​សប្បុរស​ដល់​អ័ប្រា‌ហាំ ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​ពួក​ព្ធយុ‌កោ​យើង​រាល់​គ្នា ចាប់​តាំង​ពី​បុរាណ​មក​នោះ។:៚


ទ្រង់​នឹង​សោយ‌រាជ្យ​លើ​ពួក​វង្ស​របស់​យ៉ាកុប នៅ​អស់‌កល្ប​រៀង​ទៅ ហើយ​រាជ្យ​ទ្រង់​នឹង​មិន​ផុត​ឡើយ


ដ្បិត​ព្រះ‌គ្រីស្ទ​ទ្រង់​មិន​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​ធ្វើ​ដោយ​ដៃ ដែល​ជា​គំរូ​ពី​ទី​បរិសុទ្ធ​ពិត​នោះ​ទេ គឺ​បាន​ចូល​ទៅ​ក្នុង​ស្ថាន‌សួគ៌​នោះ​ឯង ដើម្បី​នឹង​លេច​មក​ក្នុង​ពេល​ឥឡូវ​នេះ នៅ​ចំពោះ​ព្រះ‌ភក្ត្រ​នៃ​ព្រះ ដំណាង​យើង​រាល់​គ្នា