ពីព្រោះគេបានលួចខ្ញុំពីស្រុកពួកហេព្រើរមក ហើយនៅទីនេះ ខ្ញុំក៏មិនបានធ្វើអ្វី ដែលគួរឲ្យគេដាក់ខ្ញុំក្នុងគុកជ្រៅនេះដែរ។
ទំនុកតម្កើង 59:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេរត់មកត្រៀមខ្លួន ឥតទូលបង្គំធ្វើខុសអ្វីផង សូមទ្រង់តើនឡើងមកជួយទូលបង្គំ ហើយពិចារណាមើល ព្រះគម្ពីរខ្មែរសាកល ទូលបង្គំគ្មានអំពើទុច្ចរិតឡើយ ប៉ុន្តែពួកគេរត់មក ទាំងត្រៀមជាស្រេចដើម្បីវាយប្រហារទូលបង្គំ។ សូមតើនឡើងដើម្បីជួយទូលបង្គំ សូមព្រះអង្គចាប់អារម្មណ៍ផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏មិនមែនដោយព្រោះកំហុសរបស់ទូលបង្គំដែរ គេរត់មក ហើយត្រៀមជាស្រេចហើយ។ សូមព្រះអង្គតើនឡើង សូមយាងមកជួយទូលបង្គំ ហើយទតមើលចុះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីទូលបង្គំគ្មានកំហុសអ្វីក៏ដោយ ពួកគេខំរូតរះរៀបចំខ្លួនប្រឆាំងនឹងទូលបង្គំ ឱព្រះអង្គអើយ សូមតើនឡើង យាងមករកទូលបង្គំ សូមទតមកទូលបង្គំផង។ អាល់គីតាប ទោះបីខ្ញុំគ្មានកំហុសអ្វីក៏ដោយ ពួកគេខំរូតរះរៀបចំខ្លួនប្រឆាំងនឹងខ្ញុំ ឱអុលឡោះអើយ សូមក្រោកឡើង មករកខ្ញុំ សូមមើលមកខ្ញុំផង។ |
ពីព្រោះគេបានលួចខ្ញុំពីស្រុកពួកហេព្រើរមក ហើយនៅទីនេះ ខ្ញុំក៏មិនបានធ្វើអ្វី ដែលគួរឲ្យគេដាក់ខ្ញុំក្នុងគុកជ្រៅនេះដែរ។
សូមកុំឲ្យពួកខ្មាំងសត្រូវរបស់ទូលបង្គំ មានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឡើយ ក៏កុំឲ្យពួកអ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ បានមិចភ្នែកដាក់គ្នាដែរ
សូមទ្រង់រឭកឡើង ហើយតើនមកវិនិច្ឆ័យទូលបង្គំ ដោយយុត្តិធម៌ ឱព្រះដ៏ជាព្រះអម្ចាស់នៃទូលបង្គំអើយ សូមវិនិច្ឆ័យរឿងក្តីនៃទូលបង្គំផង
៙ ឱព្រះអម្ចាស់អើយ សូមទ្រង់តើនឡើង ហេតុអ្វីបានជាទ្រង់នៅផ្ទំលក់ សូមទ្រង់តើនឡើង កុំបោះបង់ចោលយើងខ្ញុំជាដរាបឡើយ
ទ្រង់នឹងបំផ្លាញពួកអ្នកដែលពោលពាក្យភូតភរ ព្រះយេហូវ៉ា ទ្រង់ខ្ពើមឆ្អើម ចំពោះមនុស្សដែលតែងតែ កំចាយឈាម ហើយបោកប្រាសគេ
តើគេនឹងគេចរួច ដោយអំពើអាក្រក់យ៉ាងនោះឬ ឱព្រះអង្គអើយ សូមទ្រង់បោះទំលាក់ពួកទាំងនេះចុះ ដោយសេចក្ដីខ្ញាល់របស់ទ្រង់
ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ សូមតើនឡើង សូមតើនឡើង ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង ដូចជាកាលពីចាស់បុរាណ ក្នុងគ្រាដំណមនុស្សពីដើម តើមិនមែនទ្រង់ដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទំលុះសត្វសំបើមនោះទេឬអី
ជើងគេរត់ទៅតាមសេចក្ដីអាក្រក់ គេក៏រហ័សនឹងកំចាយឈាមដែលឥតទោស គំនិតរបស់គេគិតតែពីសេចក្ដីទុច្ចរិតទទេ មានសេចក្ដីវិនាស នឹងសេចក្ដីបំផ្លាញនៅអស់ទាំងផ្លូវរបស់គេដែរ
ដូច្នេះ សូមឲ្យលោកទាំងឡាយ នឹងពួកក្រុមជំនុំ ចាត់ឲ្យទៅសូមវាពីលោកមេទ័ពធំមកឥឡូវ ដើម្បីឲ្យលោកនាំវាចុះមក ធ្វើដូចជាលោកចង់ពិចារណាសួរ ពីដំណើរវា ឲ្យច្បាស់លាស់ឡើង ឯពួកយើងខ្ញុំ ក៏ប្រុងប្រៀបជាស្រេចនឹងសំឡាប់វា មុនដែលវាចូលមកដល់ផង។
ដូច្នេះ យ៉ូណាថានក៏ដំណាលសេចក្ដីយ៉ាងល្អពីដំណើរដាវីឌ ទូលដល់សូលជាបិតាថា សូមកុំឲ្យបិតាធ្វើបាបដល់ដាវីឌ ជាអ្នកបំរើទ្រង់ឡើយ ដ្បិតគាត់មិនបានធ្វើខុសនឹងបិតាទេ ហើយការដែលគាត់ធ្វើសោតនោះសុទ្ធតែមានប្រយោជន៍ដល់បិតាទាំងអស់ផង