ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 59:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ទ្រង់ ដ្បិត​ព្រះ‌ទ្រង់​ជា​ប៉ម​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ ក៏​ប្រកប​ដោយ​មេត្តា‌ករុណា​ចំពោះ​ទូលបង្គំ​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឱ​កម្លាំង​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ​! ឱ​ព្រះ​អើយ ព្រះអង្គជា​ទីពឹងជ្រក​នៃទូលបង្គំ ជា​ព្រះ​នៃ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ទូលបង្គំ​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱព្រះដ៏​ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អង្គ ដ្បិត ឱព្រះ​អើយ ព្រះ‌អង្គ​ជា​បន្ទាយរបស់​ទូល‌បង្គំ ជា​ព្រះ​ដែល​សម្ដែង​ព្រះ‌ហឫ‌ទ័យ សប្បុរស​ដល់​ទូល‌បង្គំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ​ដ៏​ជា​កម្លាំង​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​កំពែង​ការពារ​ទូលបង្គំ ជា​ព្រះ​ដែល​មាន​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ទូលបង្គំ។

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ​ដ៏​ជា​កម្លាំង​នៃ​ខ្ញុំ​អើយ ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​ដល់​ទ្រង់ ដ្បិត​ទ្រង់​ជា​កំពែង​ការពារ​ខ្ញុំ ជា​ម្ចាស់​ដែល​មាន​ចិត្ត មេត្តា‌ករុណា​ខ្ញុំ។

សូមមើលជំពូក



ទំនុកតម្កើង 59:17
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ស្រឡាញ់​ទ្រង់


ព្រះ‌ទ្រង់​ជា​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន


ហេតុ​នោះ យើង​ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ ទោះ​បើ​ផែនដី​ប្រែ‌ប្រួល​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​ត្រូវ​រើ​ធ្លាក់​ចុះ នៅ​កណ្តាល​សមុទ្រ​ក៏​ដោយ


ដ្បិត​សេចក្ដី​សប្បុរស​នៃ​ទ្រង់​ខ្ពស់​ដល់​ស្ថាន‌សួគ៌ ហើយ​សេចក្ដី​ពិត​របស់​ទ្រង់​ក៏​ខ្ពស់​ដល់​ផ្ទៃ​មេឃ


ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​ទ្រង់​បាន​ថ្កើង​ឡើង ខ្ពស់​ជាង​ស្ថាន‌សួគ៌ ហើយ​ឲ្យ​សិរី‌ល្អ​ទ្រង់​បាន​នៅ​ពី​លើ​ផែនដី​ទាំង​មូល​ផង។


ចូរ​ច្រៀង​ទំនុក ហើយ​វាយ​ក្រាប់​ចុះ ព្រម​ទាំង​ចាប់​ស៊ុង​ដ៏​ពីរោះ នឹង​ដេញ​ពិណ​ផង