ឱកូនស្រីនៃបាប៊ីឡូនអើយ ឯងនឹងត្រូវបំផ្លាញហើយ សប្បាយហើយ អ្នកណាដែលសងដល់ឯង តាមការដែលឯងបានប្រព្រឹត្តនឹងយើង
ទំនុកតម្កើង 54:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់នឹងសងសេចក្ដីអាក្រក់របស់ពួកខ្មាំងសត្រូវ ទូលបង្គំទៅលើគេវិញ សូមបំផ្លាញគេដោយនូវសេចក្ដីស្មោះត្រង់របស់ទ្រង់ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គនឹងតបសងពួកសត្រូវរបស់ទូលបង្គំ តាមការអាក្រក់របស់ពួកគេ; សូមព្រះអង្គបំផ្លាញជីវិតពួកគេ ដោយព្រោះសេចក្ដីពិតត្រង់របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹងសងទៅខ្មាំងសត្រូវរបស់ទូលបង្គំ តាមអំពើអាក្រក់របស់គេ ដោយយល់ដល់ព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គ សូមបំផ្លាញគេឲ្យវិនាសសូន្យទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនឹងតបស្នងទៅខ្មាំងសត្រូវរបស់ខ្ញុំ តាមអំពើដែលគេប្រព្រឹត្ត។ សូមកម្ទេចពួកគេឲ្យវិនាសសូន្យឈឹងទៅ ដោយយល់ដល់ព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គ! អាល់គីតាប ទ្រង់នឹងតបស្នងទៅខ្មាំងសត្រូវរបស់ខ្ញុំ តាមអំពើដែលគេប្រព្រឹត្ត។ សូមកំទេចពួកគេឲ្យវិនាសសូន្យឈឹងទៅ ដោយយល់ដល់ចិត្តស្មោះ ត្រង់របស់ទ្រង់! |
ឱកូនស្រីនៃបាប៊ីឡូនអើយ ឯងនឹងត្រូវបំផ្លាញហើយ សប្បាយហើយ អ្នកណាដែលសងដល់ឯង តាមការដែលឯងបានប្រព្រឹត្តនឹងយើង
ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យ អធិស្ឋានរបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់សេចក្ដីទូលអង្វររបស់ទូលបង្គំ សូមឆ្លើយតបមកទូលបង្គំផង ដោយសេចក្ដីស្មោះត្រង់ នឹងសេចក្ដីសុចរិតរបស់ទ្រង់
ហើយសូមកាត់ពួកខ្មាំងសត្រូវទូលបង្គំចេញ ដោយសេចក្ដីសប្បុរសរបស់ទ្រង់ ព្រមទាំងបំផ្លាញអស់អ្នកដែលសង្កត់សង្កិន ព្រលឹងទូលបង្គំផង ដ្បិតទូលបង្គំជាអ្នកបំរើទ្រង់ហើយ។
ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវទ្រង់ដល់ទូលបង្គំ ហើយដោយព្រោះមានពួកខ្មាំងសត្រូវ នោះសូមនាំទូលបង្គំទៅតាមផ្លូវរាបស្មើ
ឱអស់អ្នកបរិសុទ្ធរបស់ទ្រង់អើយ ចូរស្រឡាញ់ដល់ព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាទ្រង់ការពារមនុស្សស្មោះត្រង់ ហើយក៏សងដល់មនុស្សឆ្មើងឆ្មៃជាបរិបូរ
ឱព្រះយេហូវ៉ាអើយ សូមណែនាំទូលបង្គំក្នុងសេចក្ដីសុចរិតរបស់ទ្រង់ ដោយព្រោះពួកខ្មាំងសត្រូវនៃទូលបង្គំ សូមធ្វើឲ្យផ្លូវទ្រង់ត្រង់នៅមុខទូលបង្គំ
ឱព្រះអង្គអើយ មនុស្សឆ្មើងឆ្មៃបានលើកគ្នាឡើង ទាស់នឹងទូលបង្គំហើយ មានពួកមនុស្សច្រឡោតស្វែងរកជីវិតទូលបង្គំ គេមិនបានតាំងទ្រង់នៅមុខគេទេ
៙ ឱព្រះអម្ចាស់អើយ អស់ទាំងសេចក្ដីសប្បុរស ដែលទ្រង់ប្រោសកាលពីដើម ជាសេចក្ដីដែលទ្រង់បានស្បថដល់ដាវីឌ ដោយសេចក្ដីស្មោះត្រង់របស់ទ្រង់នោះ ឥឡូវនេះតើនៅឯណា
ទ្រង់បានទំលាក់ការទុច្ចរិតរបស់គេទៅលើគេវិញ ហើយនឹងកាត់គេចេញ ដោយអំពើអាក្រក់របស់ខ្លួនគេ គឺព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ទ្រង់នឹងកាត់កាល់គេចេញ។
ឯអ័លេក្សានត្រុស ជាជាងស្មិត គាត់បានធ្វើបាបខ្ញុំជាច្រើន តែព្រះអម្ចាស់ទ្រង់នឹងសងគាត់វិញ តាមការដែលគាត់ធ្វើ
ចូរសងវាតាមការដែលវាបានធ្វើដល់ឯងចុះ ទាំងទ្វេ១ជា២ឲ្យវាផង ចូរចាក់១ជា២ទៅក្នុងពែង ដែលវាបានចាក់ឲ្យឯង