លុះវេលាកាន់ទុក្ខបានគ្រប់កំណត់ហើយ នោះដាវីឌទ្រង់ចាត់គេ ឲ្យទៅទទួលនាងមកនៅក្នុងដំណាក់ នាងក៏ធ្វើជាភរិយាទ្រង់ ហើយបង្កើតបានបុត្រា១ថ្វាយទ្រង់ តែអំពើដែលដាវីឌបានប្រព្រឹត្តនោះ ជាទីទាស់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ាណាស់។
ទំនុកតម្កើង 32:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំ បានខ្សោះទៅ ដោយសារដំងូរដែលទូលបង្គំថ្ងូរជាដរាបរាល់ថ្ងៃ ព្រះគម្ពីរខ្មែរសាកល ពេលទូលបង្គំរក្សាភាពស្ងៀមស្ងាត់មិនសារភាពបាប នោះឆ្អឹងទូលបង្គំបានចុះខ្សោយ ដោយសារតែការថ្ងូររបស់ទូលបង្គំវាល់ព្រឹកវាល់ល្ងាច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលទូលបង្គំចេះតែនៅស្ងៀម ឆ្អឹងទូលបង្គំបានខ្សោះទៅ ដោយសារទូលបង្គំស្រែកថ្ងូរជារៀងរាល់ថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដរាបណាទូលបង្គំមិនសារភាពកំហុសទេនោះ ទូលបង្គំកាន់តែរីងរៃទៅៗ ទូលបង្គំថ្ងូរជារៀងរាល់ថ្ងៃ អាល់គីតាប ដរាបណាខ្ញុំមិនសារភាពកំហុសទេនោះ ខ្ញុំកាន់តែរីងរៃទៅៗ ខ្ញុំថ្ងូរជារៀងរាល់ថ្ងៃ |
លុះវេលាកាន់ទុក្ខបានគ្រប់កំណត់ហើយ នោះដាវីឌទ្រង់ចាត់គេ ឲ្យទៅទទួលនាងមកនៅក្នុងដំណាក់ នាងក៏ធ្វើជាភរិយាទ្រង់ ហើយបង្កើតបានបុត្រា១ថ្វាយទ្រង់ តែអំពើដែលដាវីឌបានប្រព្រឹត្តនោះ ជាទីទាស់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ាណាស់។
នៅវេលាយប់ ឆ្អឹងនៅក្នុងខ្លួនខ្ញុំត្រូវចាក់ទំលុះ ហើយសេចក្ដីឈឺចាប់ដែលស៊ីរេះខ្ញុំ នោះមិនចេះសំរាកទេ
ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ ហើយគង់ឆ្ងាយឥតជួយទូលបង្គំ ឬស្តាប់សេចក្ដីដំងូរ របស់ទូលបង្គំដូច្នេះ
គ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ ដែលមិនឈឺនោះទេ ដោយព្រោះសេចក្ដីខ្ញាល់របស់ទ្រង់ ក៏គ្មានសេចក្ដីសុខនៅក្នុងឆ្អឹងទូលបង្គំដែរ ដោយព្រោះបាបរបស់ទូលបង្គំ
ទូលបង្គំហេវ ហើយត្រូវជាំជាខ្លាំង ទូលបង្គំបានថ្ងូរ ដោយព្រោះសេចក្ដីថែថប់ក្នុងចិត្ត។
សូមឲ្យទូលបង្គំបានឮសេចក្ដីអំណរ នឹងសេចក្ដីរីករាយ នោះអស់ទាំងឆ្អឹងដែលទ្រង់បានបំបាក់បំបែក នឹងបានអរសប្បាយវិញ
ឱព្រះយេហូវ៉ាអើយ សូមប្រោសមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំខ្សោយ ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជា ដ្បិតឆ្អឹងទូលបង្គំញ័ររន្ធត់
អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចំរើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្តាករុណាវិញ។
ពួកកូនប្រុសឯងបានសន្លប់ទៅហើយ គេដេកតាមក្បាលអស់ទាំងផ្លូវ ដូចជាប្រើសដែលជាប់បង្កាត់ គេមានពេញដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីបន្ទោសរបស់ព្រះនៃឯង។
អញបានខឹង ហើយបានវាយគេដោយព្រោះសេចក្ដីទុច្ចរិតនៃចិត្តលោភរបស់គេ អញបានគេចមុខ ហើយមានសេចក្ដីក្រោធ តែគេបានចេះតែថយទៅតាមអំពើចិត្តជានិច្ច
យើងខ្ញុំគ្រហឹមទាំងអស់គ្នា ដូចជាខ្លាឃ្មុំ ហើយថ្ងូរជាខ្លាំង ដូចជាព្រាប យើងខ្ញុំរង់ចាំសេចក្ដីយុត្តិធម៌ តែគ្មានសោះ ក៏រង់ចាំសេចក្ដីសង្គ្រោះ តែសេចក្ដីនោះនៅឆ្ងាយពីយើងខ្ញុំទេ
ពួកយូដាបានទៅជាឈ្លើយហើយ ក៏ត្រូវរងទុក្ខ ហើយបំរើយ៉ាងធ្ងន់ នាងអាស្រ័យនៅកណ្តាលអស់ទាំងសាសន៍ ឥតមានសេចក្ដីសំរាកឡើយ ពួកអ្នកដែលបៀតបៀននាងបានតាមនាងទាន់ នៅច្រកចង្អៀត
អើ កាលណាខ្ញុំអំពាវនាវ ហើយស្រែកឡើងឲ្យជួយ នោះទ្រង់រាំងរាមិនឲ្យសេចក្ដីអធិស្ឋានរបស់ខ្ញុំចូលទៅឡើយ
គេមិនបានអំពាវនាវដល់អញ ដោយស្មោះពីចិត្តទេ គឺបានស្រែកទ្រហោនៅលើដំណេកគេវិញ គេប្រជុំគ្នាឲ្យបានស្រូវ នឹងទឹកទំពាំងបាយជូរ តែគេបះបោរនឹងអញវិញ
រួចគេរើសអដ្ឋិ យកទៅបញ្ចុះ នៅក្រោមដើមឈើ១ នៅក្រុងយ៉ាបេស ហើយនាំគ្នាតមអាហារ កាន់ទុក្ខអស់៧ថ្ងៃ។:៚