Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 7:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 គេ​មិន​បាន​អំពាវ‌នាវ​ដល់​អញ ដោយ​ស្មោះ​ពី​ចិត្ត​ទេ គឺ​បាន​ស្រែក​ទ្រហោ​នៅ​លើ​ដំណេក​គេ​វិញ គេ​ប្រជុំ​គ្នា​ឲ្យ​បាន​ស្រូវ នឹង​ទឹក​ទំពាំង‌បាយ‌ជូរ តែ​គេ​បះ‌បោរ​នឹង​អញ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 គេ​មិន​បាន​ស្រែក​រក​យើង​ដោយ​ស្មោះ​ពី​ចិត្ត​ទេ តែ​គេ​បែរ​ជា​ស្រែក​ទ្រហោ នៅ​លើ​ដំណេក​របស់​គេ​ទៅ​វិញ គេ​ឆូត​សាច់​របស់​ខ្លួន​ឲ្យ​បាន​ស្រូវ និងស្រា​ទឹក​ទំពាំង‌បាយ‌ជូរថ្មី គេ​បះ‌បោរ​ប្រឆាំង​នឹង​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ពួក​គេ​ស្រែក​អង្វរ​យើង តែ​ចិត្ត​គេ​មិន​ស្មោះ​ទេ ពួក​គេ​ចូល​ដំណេក ទាំង​សោក​សង្រេង ពួក​គេ​ធ្វើ​ពិធី​ឆូត​សាច់​របស់​ខ្លួន ដើម្បី​ឲ្យ​បាន​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី ពួក​គេ​ធ្វើ​ដូច្នេះ ប្រឆាំង​នឹង​យើង។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ពួក​គេ​ស្រែក​អង្វរ​យើង តែ​ចិត្ត​គេ​មិន​ស្មោះ​ទេ ពួក​គេ​ចូល​ដំណេក ទាំង​សោក​សង្រេង ពួក​គេ​ធ្វើ​ពិធី​ឆូត​សាច់​របស់​ខ្លួន ដើម្បី​ឲ្យ​បាន​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី ពួក​គេ​ធ្វើ​ដូច្នេះ ប្រឆាំង​នឹង​យើង។

សូមមើលជំពូក ចម្លង




ហូសេ 7:14
23 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ដល់​ថ្ងៃ​ស្អែក​បណ្តាជន​ទាំង‌ឡាយ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី ក៏​នាំ​គ្នា​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ។


ព្រះ‌អម្ចាស់​ទ្រង់​ក៏​មាន​បន្ទូល​ថា ហេតុ​ដោយ​ព្រោះ​សាសន៍​នេះ​គេ​ចូល​មក​ជិត​អញ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​អញ ដោយ​សំដីនឹង​បបូរ​មាត់​របស់​គេ តែ​បាន​ដក​ចិត្ត​ចេញ​ទៅ​ឆ្ងាយ​ពី​អញ ហើយ​ការ​ដែល​គេ​កោត‌ខ្លាច​ដល់​អញ​គ្រាន់​តែ​ជា​បង្គាប់​របស់​មនុស្ស ដែល​បង្រៀន​គេ​ប៉ុណ្ណោះ


ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា តើ​អញ​ធ្វើ​អ្វី​នៅ​ទី​នេះ​ឥឡូវ ដែល​ឃើញ​ថា រាស្ត្រ​អញ​បាន​ត្រូវ​យក​ចេញ​ទៅ ដោយ​ឥត​ថ្លៃ​ដូច្នេះ ឯ​ពួក​អ្នក​ដែល​ឃុំ​គ្រង​លើ​គេ ក៏​ស្រែក​គំហក ហើយ​រាល់​តែ​ថ្ងៃ នាម​អញ​ត្រូវ​ប្រមាថ​ជានិច្ច នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា


មើល ពួក​អ្នក​បំរើ​អញ​នឹង​ច្រៀង​ដោយ​មាន​ចិត្ត​អំណរ តែ​ឯង​រាល់​គ្នា​នឹង​ស្រែក​ឡើង ដោយ​មាន​ចិត្ត​ព្រួយ ហើយ​នឹង​ទ្រហោ‌យំ​ដោយ​មាន​វិញ្ញាណ​គ្រាំ‌គ្រា​វិញ


ទ្រង់​បាន​ដាំ​គេ អើ គេ​ចាក់​ឫស​ចុះ ហើយ​ក៏​ធំ​ឡើង អើ គេ​កើត​ផល​ផង គេ​យក​ទ្រង់​មក​ផ្ទាល់​នៅ​មាត់ តែ​ឲ្យ​ទ្រង់​នៅ​ឆ្ងាយ​ពី​ចិត្ត​គេ​វិញ


ទោះ​បើ​មាន​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​យូដា​ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​នោះ មិន​បាន​វិល​មក​ឯ​អញ​ដោយ​អស់​ពី​ចិត្ត​ដែរ គឺ​មាន​ពុត‌ត្បុត​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ចិត្ត​របស់​គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌អម្ចាស់… ឱ​កំផែង​នៃ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ឲ្យ​មាន​ទឹក​ភ្នែក​ហូរ​សស្រាក់ ដូច​ជា​ទន្លេ​ទាំង​យប់​ទាំង​ថ្ងៃ​ចុះ កុំ​ឲ្យ​ឈប់​សំរាក​ឡើយ កុំ​ឲ្យ​ប្រស្រី​ភ្នែក​របស់​នាង​ឈប់​ផ្អាក​ឲ្យ​សោះ


ឯ​សាម៉ារី​នឹង​ត្រូវ​រង​ទ្រាំ​ទោស​របស់​ខ្លួន ពី​ព្រោះ​បាន​បះ‌បោរ​នឹង​ព្រះ​នៃ​ខ្លួន​គេ​នឹង​ដួល​ស្លាប់​ដោយ​ដាវ កូន​ខ្ចី​របស់​គេ​នឹង​ត្រូវ​បោក​ខ្ទេច‌ខ្ទី ហើយ​ពួក​ស្រីៗ​ដែល​មាន​ទំងន់​នឹង​ត្រូវ​វះ​ពោះ​ចោល។


ឯង​បាន​ឆ្អែត តាម​សណ្ឋាន​នៃ​ទី​ឃ្វាល​របស់​ឯង លុះ​បាន​ឆ្អែត​ហើយ នោះ​ឯង​កើត​មាន​ចិត្ត​ប៉ោង​ឡើង គឺ​ហេតុ​នោះ​បាន​ជា​ឯង​ភ្លេច​អញ​ទៅ


ឱ​អ៊ីស្រាអែល​អើយ សេចក្ដី​ដែល​នាំ​ឲ្យ​ឯង​ត្រូវ​វិនាស នោះ​គឺ​ជា​ដំណើរ​ដែល​ទាស់​ទទឹង​នឹង​អញ គឺ​ទាស់​នឹង​អ្នក​ដែល​ជួយ​សង្គ្រោះ​ឯង


រួច​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ឲ្យ​ឯង​ទៅ​ស្រឡាញ់​ស្រី​មួយ​ទៀត​ចុះ គឺ​ជា​ស្រី​ដែល​មាន​អ្នក​ដទៃ​ស្រឡាញ់​ហើយ ក៏​ជា​ស្រី​សំផឹង​ផង ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្រឡាញ់ ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែរ ទោះ​បើ​គេ​បែរ​ទៅ​ប្រព្រឹត្ត​តាម​ព្រះ​ដទៃ ហើយ​គេ​ចូល​ចិត្ត​នឹង​ផែន​ទំពាំង‌បាយ‌ជូរ​ក៏​ដោយ


គេ​នឹង​អំពាវ‌នាវ​មក​រក​អញ​ថា ឱ​ព្រះ​នៃ​ខ្ញុំ​អើយ អ៊ីស្រាអែល​យើង​ស្គាល់​ទ្រង់​ដែរ


គេ​ក្រាល​សំលៀក‌បំពាក់ ដែល​បាន​ទទួល​បញ្ចាំ ដេក​ចុះ​នៅ​ក្បែរ​គ្រប់​ទាំង​អាសនា ហើយ​នៅ​ក្នុង​វិហារ​របស់​ព្រះ​នៃ​គេ នោះ​គេ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ពួក​អ្នក ដែល​ខ្លួន​បាន​ពិន័យ​លក់​ហើយ​ដែរ។


ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ បទ​ចំរៀង​ដែល​ច្រៀង​នៅ​ក្នុង​ព្រះ‌វិហារ នឹង​ត្រឡប់​ជា​សំរែក​ទ្រហោ‌យំ​វិញ នឹង​មាន​សាក‌សព​យ៉ាង​សន្ធឹក​នៅ​គ្រប់​ទី​កន្លែង គេ​នឹង​បោះ​សព​ទាំង​នោះ​ចេញ​ដោយ​ស្ងៀម‌ស្ងាត់។


បើ​មាន​មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ដោយ​និស្ស័យ​កំភូត មក​កុហក​ថា ខ្ញុំ​នឹង​ទាយ​ប្រាប់​អ្នក​ពី​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ពី​គ្រឿង​ស្រវឹង គឺ​អ្នក​នោះ​ឯង​ដែល​ធ្វើ​ជា​ហោរា​ដល់​ជន‌ជាតិ​នេះ។


ចូរ​ប្រាប់​ដល់​បណ្តាជន​នៅ​ក្នុង​ស្រុក នឹង​ពួក​សង្ឃ​ថា កាល​ឯង​រាល់​គ្នា​បាន​តម​អត់ ហើយ​យំ​សោក នៅ​ខែ​ស្រាពណ៍ នឹង​ខែ​អស្សុជ ទាំង​៧០​ឆ្នាំ​មក​ហើយ​នេះ នោះ​តើ​បាន​តម​អត់​ដោយ​គោរព​ដល់​អញ​ឬ គឺ​ដល់​អញ​មែន​ឬ​អី


ដ្បិត​មនុស្ស​បែប​យ៉ាង​នោះ មិន​មែន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ទេ គេ​បំរើ​តែ​ពោះ​ខ្លួន​គេ​វិញ ទាំង​បញ្ឆោត​ចិត្ត​មនុស្ស​ស្លូត‌ត្រង់ ដោយ​ពាក្យ​ផ្អែម​ពីរោះ នឹង​ពាក្យ​បញ្ចើច​ផង


ចុង​បំផុត​របស់​គេ​ជា​សេចក្ដី​ហិន‌វិនាស គេ​យក​ពោះ​គេ​ទុក​ជា​ព្រះ ហើយ​យក​សេចក្ដី​គួរ​ខ្មាស​របស់​គេ ទុក​ជា​សិរី‌ល្អ​វិញ គេ​នឹក​តែ​ពី​របស់​នៅ​ផែនដី​នេះ


អ្នក​រាល់​គ្នា​ក៏​សូម​ដែរ តែ​មិន​បាន​ទេ ដ្បិត​សេចក្ដី​សំណូម​នោះ​បែប​អាក្រក់ សំរាប់​នឹង​ចាយ​បំពេញ​សេចក្ដី​សំរើប​របស់​អ្នក​រាល់​គ្នា​វិញ


ឥឡូវ​នេះ ពួក​អ្នក​មាន​អើយ ចូរ​យំ​សោក​ចុះ ព្រម​ទាំង​ស្រែក​ទ្រហោ​ផង ដោយ​ព្រោះ​សេចក្ដី​វេទនា ដែល​ត្រូវ​មក​លើ​អ្នក​រាល់​គ្នា


គេ​នាំ​គ្នា​ចេញ​ទៅ​ឯ​ចំការ បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​ខ្លួន​យក​មក​គាប រួច​តាំង​អរ​សប្បាយ​ឡើង​ជា​មួយ​គ្នា នោះ​ក៏​ចូល​ទៅ​ស៊ី​ផឹក​ក្នុង​វិហារ​នៃ​ព្រះ​របស់​គេ ហើយ​ដាក់​បណ្តាសា​ដល់​អ័ប៊ី‌ម៉្មា‌ឡិច


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម