Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 31:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 រួច​គេ​រើស​អដ្ឋិ យក​ទៅ​បញ្ចុះ នៅ​ក្រោម​ដើម​ឈើ​១ នៅ​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អាហារ កាន់​ទុក្ខ​អស់​៧​ថ្ងៃ។:៚

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 បន្ទាប់​មក ពួក​គេ​រើស​អដ្ឋិ​យក​ទៅ​បញ្ចុះ​នៅ​ក្រោម​ដើម​ឈើ​មួយ នៅ​ក្រុង​យ៉ា‌បេស ហើយ​នាំ​គ្នា​តម​អាហារ​កាន់​ទុក្ខ​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។:៚

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពួក​គេ​រើស​ធាតុ​យក​ទៅ​បញ្ចុះ​ក្រោម​ដើម​ជ្រៃ​នៅ​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អាហារ ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ពួក​គេ​រើស​ឆ្អឹង​យក​ទៅ​បញ្ចុះ​ក្រោម​ដើម​ជ្រៃ​នៅ​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អាហារ ចំនួន​ប្រាំ​ពីរ​ថ្ងៃ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 31:13
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ ដេបូរ៉ា​ជា​មេនំ​រេបិកា​ក៏​ស្លាប់ ហើយ​គេ​កប់​នាង​នៅ​ក្រោម​ដើម​ម៉ៃសាក់​ខាង​ក្រោម​បេត-អែល ដែល​គេ​ហៅ​ថា ដើម​ម៉ៃសាក់​ទឹក​ភ្នែក។


គេ​ទៅ​ដល់​លាន​ស្រូវ​របស់​អ័ថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ នៅ​ទី​នោះ គេ​ទួញ​ទំនួញ​ជា​ខ្លាំង ហើយ​យ៉ូសែប​ក៏​កាន់​ទុក្ខ​នឹង​ឪពុក​អស់​៧​ថ្ងៃ


គេ​នាំ​គ្នា​កាន់​ទុក្ខព្រម​ទាំង​យំ ហើយ​តម​អាហារ ដរាប​ដល់​ល្ងាច ដោយ​ព្រោះ​សូល នឹង​យ៉ូណា‌ថាន ជា​បុត្រា​ទ្រង់ នឹង​ពួក​ទ័ព​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ពី​ព្រោះ​គេ​បាន​ដួល​ស្លាប់​ដោយ​ដាវ


កាល​ប្រពន្ធ​អ៊ូរី​បាន​ឮ​ថា​ប្ដី​ស្លាប់​ហើយ នោះ​នាង​ក៏​យំ​សោក​នឹង​ប្ដី


ហើយ​មាន​ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​មក ដើម្បី​ជួយ​កំសាន្ត​ទុក្ខ​នាង​ម៉ាថា នឹង​ម៉ារា ពី​ដំណើរ​ប្អូន​ស្លាប់


ឯ​សូល ទ្រង់​ក៏​ឮ​ថា មាន​គេ​បាន​ឃើញ​ដាវីឌ នឹង​ពួក​មនុស្ស​ដែល​នៅ​ជា​មួយ​នឹង​លោក គ្រា​នោះ សូល​ទ្រង់​កំពុង​គង់​នៅ​ក្រោម​ដើម​ម៉ៃសាក់ ត្រង់​គីបៀរ​នៅ​ស្រុក​រ៉ាម៉ា មាន​ទាំង​លំពែង​នៅ​ព្រះ‌ហស្ត ហើយ​ពួក​មហា‌តលិក​ទ្រង់​ឈរ​ព័ទ្ធ​ជុំវិញ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម