ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 144:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដែល​មាត់​គេ​ពោល​តែ​ពាក្យ​កល‌ឧបាយ ហើយ​ដៃ​ស្តាំ​របស់​គេ​ក៏​ប្រព្រឹត្ត​តែ​សេចក្ដី​ភូត‌ភរ​ទទេ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដែល​មាត់​របស់ពួកគេ​និយាយ​សេចក្ដីមិនពិត ហើយ​ដៃស្ដាំ​របស់ពួកគេ​ជា​ដៃស្ដាំ​ដែល​ស្បថដោយកុហក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដែល​មាត់​របស់​គេ​ពោល​តែ​ពាក្យ​កុហក ហើយ​ដៃ​ស្តាំ​របស់​គេ ជា​ដៃ​ស្ដាំ​នៃ​សេចក្ដី​ភូត​ភរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​មិន​ដែល​និយាយ​ពាក្យ​ពិត​ទេ ហើយ​ក៏​មិន​ដែល​គោរព​ពាក្យ សម្បថ​របស់​ខ្លួន​ដែរ។

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​មិន​ដែល​និយាយ​ពាក្យ​ពិត​ទេ ហើយ​ក៏​មិន​ដែល​គោរព​ពាក្យ សម្បថ​របស់​ខ្លួន​ដែរ។

សូមមើលជំពូក



ទំនុកតម្កើង 144:8
13 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​អាប់រ៉ាម​គាត់​ទូល​ទៅ​ស្តេច​សូដុំម​ថា ទូលបង្គំ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ នឹង​ផែនដី​ថា


មាត់​គេ​ពេញ​ដោយ​ពាក្យ​ជេរ​ប្រមាថ ព្រម​ទាំង​សេចក្ដី​បញ្ឆោត នឹង​សេចក្ដី​កំណាច​ផង នៅ​ក្រោម​អណ្តាត​គេ​មាន​សុទ្ធ​តែ​កិច្ច‌កល នឹង​សេចក្ដី​ទុច្ចរិត


ដូច្នេះ ទ្រង់​ក៏​លើក​ព្រះ‌ហស្ត​ឡើង​ស្បថ​នឹង​គេ​ថា ទ្រង់​នឹង​ឲ្យ​គេ​ដួល​នៅ​ក្នុង​ទី​រហោ‌ស្ថាន


គ្រប់​គ្នា​ពោល​តែ​សេចក្ដី​ភូត‌ភរ ដល់​អ្នក​ជិត​ខាង​ខ្លួន គេ​ពោល​ដោយ​បបូរ​មាត់​បញ្ចើច ហើយ​ដោយ​មាន​ចិត្ត​២


បើ​កាល​ណា​គេ​មក​សួរ​ទូលបង្គំ នោះ​ក៏​ពោល​តែ​សេចក្ដី​ភូត‌ភរ​ទទេ ចិត្ត​គេ​ប្រមូល​សេចក្ដី​ទុច្ចរិត​ទុក លុះ​ចេញ​ទៅ​ក្រៅ​ហើយ នោះ​ក៏​ផ្សាយ​ប្រាប់​សេចក្ដី​នោះ


ឯ​ពួក​មនុស្ស​អាក្រក់ គេ​ជា​អ្នក​ដទៃ តាំង​តែ​ពី​ពោះ​ម្តាយ​មក គេ​វង្វេង ហើយ​ពោល​សេចក្ដី​កំភូត តាំង​តែ​ពី​កើត​មក


គេ​ប្រឹក្សា​គ្នា ដើម្បី​តែ​នឹង​ទំលាក់​អ្នក​នោះ​ចុះ​ពី​យស​របស់​ខ្លួន គេ​ចូល​ចិត្ត​នឹង​សេចក្ដី​ភូត‌ភរ មាត់​គេ​ឲ្យ​ពរ តែ​នៅ​ក្នុង​ចិត្ត គេ​ប្រទេច​ផ្តាសា​វិញ។ –បង្អង់


អ្នក​នោះ​ស៊ី​តែ​ផេះ​ទទេ ចិត្ត​ដែល​ត្រូវ​បញ្ឆោត​បាន​នាំ​គេ​ឲ្យ​វង្វេង អ្នក​នោះ​នឹង​ដោះ​ព្រលឹង​ខ្លួន​ឲ្យ​រួច​មិន​បាន ក៏​មិន​ចេះ​ថា ខ្ញុំ​កាន់​របស់​ភូត‌ភរ​នៅ​ដៃ​ស្តាំ​ទេ​តើ នោះ​ឡើយ។


ហើយ​បើ​ដៃ​ស្តាំ​អ្នក​នាំ​ឲ្យ​រវាត​ចិត្ត នោះ​ចូរ​កាត់​ចេញ​បោះ​ចោល​ទៅ ដ្បិត​ដែល​ដៃ​អ្នក​ម្ខាង​ត្រូវ​វិនាស នោះ​មាន​ប្រយោជន៍ ជា​ជាង​ឲ្យ​រូប‌កាយ​ទាំង​មូល ត្រូវ​បោះ​ទៅ​ក្នុង​នរក។


ដ្បិត​អញ​លើក​ដៃ​អញ​ទៅ​ឯ​ស្ថាន‌សួគ៌ ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​អញ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​ថា