Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 10:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 មាត់​គេ​ពេញ​ដោយ​ពាក្យ​ជេរ​ប្រមាថ ព្រម​ទាំង​សេចក្ដី​បញ្ឆោត នឹង​សេចក្ដី​កំណាច​ផង នៅ​ក្រោម​អណ្តាត​គេ​មាន​សុទ្ធ​តែ​កិច្ច‌កល នឹង​សេចក្ដី​ទុច្ចរិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 មាត់​របស់គេ​ពោរពេញ​ទៅដោយ​ពាក្យបណ្ដាសា សេចក្ដីបោកបញ្ឆោត និង​ការសង្កត់សង្កិន នៅក្រោម​អណ្ដាត​របស់គេ​មាន​សេចក្ដីអន្តរាយ និង​សេចក្ដីទុច្ចរិត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 មាត់​គេ​ពេញ​ដោយ​ពាក្យ​ជេរ​ប្រមាថ ពាក្យបោក​បញ្ឆោត និង​ពាក្យ​កំណាច នៅ​ក្រោម​អណ្ដាត​គេ​មាន​ពាក្យ​អពមង្គល និង​ទុច្ចរិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 មាត់​របស់​គេ​ពោល​តែ​ពាក្យ​បណ្ដាសា ពាក្យ​បោក​បញ្ឆោត និង​ពាក្យ​មួល​បង្កាច់ ហើយ​ពាក្យ​អពមង្គល និង​ទុច្ចរិត​ស្ថិត​នៅ​លើ​ចុង​អណ្ដាត​គេ​ជានិច្ច។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 មាត់​របស់​គេ​ពោល​តែ​ពាក្យ​បណ្ដាសា ពាក្យ​បោក​បញ្ឆោត និង​ពាក្យ​មួល​បង្កាច់​ ហើយ​ពាក្យ​អពមង្គល និង​ទុច្ចរិត​ស្ថិត​នៅ​លើ​ចុង​អណ្ដាត​គេ​ជា‌និច្ច។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 10:7
29 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​មាន​គភ៌​បង្កើត​ជា​សេចក្ដី​អាក្រក់ ហើយ​ក៏​សំរាល​ចេញ​មក​ជា​សេចក្ដី​ទុច្ចរិត ឯ​ចិត្ត​គេ តែង‌តែ​រៀប​ឧបាយ​ទុក។


ទោះ​បើ​សេចក្ដី​អាក្រក់​មាន​រស​ផ្អែម​នៅ​ក្នុង​មាត់​គេ ទោះ​បើ​គេ​លាក់​សេចក្ដី​នោះ​នៅ​ក្រោម​អណ្តាត


គ្រប់​គ្នា​ពោល​តែ​សេចក្ដី​ភូត‌ភរ ដល់​អ្នក​ជិត​ខាង​ខ្លួន គេ​ពោល​ដោយ​បបូរ​មាត់​បញ្ចើច ហើយ​ដោយ​មាន​ចិត្ត​២


គេ​បាន​សំលៀង​អណ្តាត​គេ ឲ្យ​ស្រួច​ដូច​ជា​អណ្តាត​ពស់ ក៏​មាន​ពិស​ពស់​ហនុមាន​នៅ​ក្រោម​បបូរ​មាត់​គេ។ –បង្អង់


៙ ឯ​ក្បាល​នៃ​ពួក​អ្នក​ដែល​ព័ទ្ធ​ទូលបង្គំ​ជុំវិញ នោះ​សូម​ឲ្យ​អំពើ​អាក្រក់​របស់​បបូរ​មាត់​គេ បាន​ធ្លាក់​ទៅ​លើ​គេ​វិញ


សូម​កន្ត្រាក់​ជួយ​ទូលបង្គំ ហើយ​ប្រោស​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​ដទៃ ដែល​មាត់​គេ​ពោល​តែ​ពាក្យ​កល‌ឧបាយ ហើយ​ដៃ​ស្តាំ​របស់​គេ​ប្រព្រឹត្ត​តែ​សេចក្ដី​ភូត‌ភរ​ទទេ។


ដែល​មាត់​គេ​ពោល​តែ​ពាក្យ​កល‌ឧបាយ ហើយ​ដៃ​ស្តាំ​របស់​គេ​ក៏​ប្រព្រឹត្ត​តែ​សេចក្ដី​ភូត‌ភរ​ទទេ


អស់​ទាំង​ពាក្យ​ដែល​ចេញ​ពី​មាត់​គេ សុទ្ធ​តែ​ជា សេចក្ដី​ទុច្ចរិត ហើយ​ភូត‌ភរ​ទទេ គេ​បាន​លែង​មាន​ប្រាជ្ញា ក៏​មិន​ប្រព្រឹត្ត​ល្អ​ដែរ


បើ​កាល​ណា​គេ​មក​សួរ​ទូលបង្គំ នោះ​ក៏​ពោល​តែ​សេចក្ដី​ភូត‌ភរ​ទទេ ចិត្ត​គេ​ប្រមូល​សេចក្ដី​ទុច្ចរិត​ទុក លុះ​ចេញ​ទៅ​ក្រៅ​ហើយ នោះ​ក៏​ផ្សាយ​ប្រាប់​សេចក្ដី​នោះ


ដ្បិត​នៅ​ក្នុង​មាត់​ពួក​នោះ គ្មាន​សេចក្ដី​ពិត​ឡើយ ខាង​ក្នុង​គេ​មាន​សុទ្ធ​តែ​សេចក្ដី​កាច​អាក្រក់ បំពង់​ក​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ គេ​ពោល​បញ្ចើច​ដោយ‌សារ​អណ្តាត


ឯង​បាន​ប្រគល់​មាត់​ឯង​ទៅ​សេចក្ដី​អាក្រក់ ហើយ​អណ្តាត​ឯង​បង្កើត​កល‌មាយា


៙ ឱ​អណ្តាត​កំភូត​អើយ ឯង​ស្រឡាញ់​គ្រប់​អស់​ទាំង ពាក្យ​ដែល​នាំ​ឲ្យ​វិនាស​បង់


មាត់​គេ​រឥល​ជាង​ខ្លាញ់ តែ​ចិត្ត​គេ​មាន​ពេញ​ដោយ​ការ​ចំបាំង​វិញ វាចា​គេ​ទន់‌ល្វន់​ជាង​ប្រេង ប៉ុន្តែពាក្យ​ទាំង​នោះ​សុទ្ធ​តែ​ជា​ដាវ​ហូត​ស្រាប់


ឯ​ពួក​មនុស្ស​អាក្រក់ គេ​ជា​អ្នក​ដទៃ តាំង​តែ​ពី​ពោះ​ម្តាយ​មក គេ​វង្វេង ហើយ​ពោល​សេចក្ដី​កំភូត តាំង​តែ​ពី​កើត​មក


សូម​ឲ្យ​គេ​ជាប់​ទោស ដោយ​សេចក្ដី​អំនួត​របស់​គេ ដោយ​ព្រោះ​បាប​របស់​មាត់​គេ នឹង​ពាក្យ​ដែល​ចេញ​ពី​បបូរ​មាត់ ព្រម​ទាំង​សេចក្ដី​បណ្តាសា នឹង​សេចក្ដី​ភូត‌ភរ ដែល​គេ​ពោល​នោះ​ផង


សូម​បំផ្លាញ​គេ ដោយ​សេចក្ដី​ក្រោធ​របស់​ទ្រង់ សូម​បំផ្លាញ​គេ ដើម្បី​កុំ​ឲ្យ​មាន​ទៀត​ឡើយ ហើយ​ឲ្យ​គេ​ដឹង​ថា ព្រះ‌ទ្រង់​គ្រប់‌គ្រង​នៅ​លើ​ពួក​យ៉ាកុប រហូត​ដល់​ចុង​ផែនដី​បំផុត។ –បង្អង់


គេ​ប្រឹក្សា​គ្នា ដើម្បី​តែ​នឹង​ទំលាក់​អ្នក​នោះ​ចុះ​ពី​យស​របស់​ខ្លួន គេ​ចូល​ចិត្ត​នឹង​សេចក្ដី​ភូត‌ភរ មាត់​គេ​ឲ្យ​ពរ តែ​នៅ​ក្នុង​ចិត្ត គេ​ប្រទេច​ផ្តាសា​វិញ។ –បង្អង់


ជា​ពួក​អ្នក​ដែល​បាន​សំលៀង​អណ្តាត​ដូច​ជា​សំលៀង​ដាវ ព្រម​ទាំង​ដំរង់​ព្រួញ​គេ គឺ​ជា​ពាក្យ​ជូរ​ចត់


៙ មើលគេ​ឈឺ​នឹង​សំរាល​ការ​ទុច្ចរិត​របស់​គេ ក៏​មាន​ផ្ទៃ​ពោះ​ជា​សេចក្ដី​អាក្រក់ ហើយ​សំរាល​ចេញ​ជា​សេចក្ដី​កំភូត


គេ​ចំអក​ឡក‌ឡឺយ ហើយ​ពោល​ជា​ការ​គំហក‌កំហែង ដោយ​ចិត្ត​អាក្រក់ ក៏​និយាយ​ដោយ​ពាក្យ​ធំ​ខ្ពស់


ការ​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ដោយ‌សារ​អណ្តាត​ភូត‌ភរ នោះ​ជា​ចំហាយ​ទឹក​ទទេ ដែល​ផាត់​ទៅ​មក ដោយ​ពួក​អ្នក​ដែល​រក​ស្លាប់។


គឺ​សូម​កំចាត់​សេចក្ដី​ភូត‌ភរ នឹង​ពាក្យ​កុហក​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ហើយ​សូម​កុំ​ឲ្យ​ទូលបង្គំ​មាន​សេចក្ដី​ទាល់​ក្រ ឬ​ជា​អ្នក​មាន​ដែរ សូម​គ្រាន់​តែ​ចិញ្ចឹម​ទូលបង្គំ​ដោយ​អាហារ​ដែល​ត្រូវ​ការ​ប៉ុណ្ណោះ


គ្មាន​អ្នក​ណា​មួយ​ហៅ​រក​សេចក្ដី​សុចរិត ឬ​អ្នក​ណា​ដែល​ប្តឹង​ដោយ​សេចក្ដី​ពិត​ឡើយ គេ​ទុក​ចិត្ត​នឹង​សេចក្ដី​សោះ‌សូន្យ ហើយ​ពោល​តែ​សេចក្ដី​ភូត‌ភរ​ទទេ គេ​មាន​ទំងន់​ជា​គំនិត​បៀត‌បៀន ហើយ​សំរាល​ចេញ​ជា​អំពើ​ទុច្ចរិត


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គេ​ដំឡើង​អណ្តាត​ដូច​ជា​ធ្នូ សំរាប់​ពាក្យ​ភូត‌ភរ ហើយ​គេ​បាន​ចំរើន​កំឡាំង​នៅ​ក្នុង​ស្រុក​ផង តែ​មិន​មែន​សំរាប់​សេចក្ដី​ពិត​ត្រង់​ទេ ដ្បិត​គេ​ចេះ​តែ​ជឿន​ពី​អំពើ​អាក្រក់​១ ទៅ​ដល់​អំពើ​អាក្រក់​១​ទៀត ហើយ​គេ​មិន​ស្គាល់​អញ​ទេ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ទី​លំនៅ​របស់​ឯង នោះ​នៅ​កណ្តាល​សេចក្ដី​ប្រវ័ញ្ច​បញ្ឆោត ដោយ​ព្រោះ​សេចក្ដី​ប្រវ័ញ្ច​បញ្ឆោត​នោះ បាន​ជា​គេ​មិន​ព្រម​ស្គាល់​អញ​ឡើយ។


ម្នាល ពួក​អ្នក​ដែល​ចង់​លេប​មនុស្ស​កំសត់​ទុគ៌ត​ទៅ ដើម្បី​នឹង​ធ្វើ​ឲ្យ​មនុស្ស​ក្រីក្រ​នៅ​ក្នុង​ស្រុក​បាត់​ចេញ


ពូជ​ពស់‌វែក​អើយ ដែល​អ្នក​រាល់​គ្នា​អាក្រក់​ម៉្លេះ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ពោល​សេចក្ដី​ល្អ​បាន ពី​ព្រោះ​មាត់​តែង​និយាយ តាម​សេចក្ដី​បរិបូរ​ដែល​នៅ​ក្នុង​ចិត្ត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម