នោះបាតផ្លូវទឹកក៏លេចឡើង ហើយឫសលោកីយបានបើកឲ្យឃើញ ដោយទ្រង់បន្ទោស ឱព្រះយេហូវ៉ាអើយ គឺដោយឮសូរខ្យល់គំហុក ចេញពីព្រះនាសាទ្រង់
ទំនុកតម្កើង 144:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមចាត់ប្រើផ្លេកបន្ទោរចុះមកកំចាត់កំចាយគេ សូមបាញ់អស់ទាំងព្រួញរបស់ទ្រង់ចេញទៅបំបាក់ទ័ពគេ ព្រះគម្ពីរខ្មែរសាកល សូមបញ្ចេញផ្លេកបន្ទោរ ហើយកម្ចាត់កម្ចាយខ្មាំងសត្រូវផង! សូមបាញ់ព្រួញរបស់ព្រះអង្គ ហើយធ្វើឲ្យពួកគេជ្រួលច្របល់ផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមបញ្ចេញផ្លេកបន្ទោរ ហើយកម្ចាត់កម្ចាយពួកគេ សូមបាញ់ព្រួញរបស់ព្រះអង្គ ទៅបំបាក់ទ័ពពួកគេ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរ កម្ចាត់កម្ចាយខ្មាំងសត្រូវ សូមបាញ់ព្រួញរបស់ព្រះអង្គបំបាក់ទ័ពពួកគេ។ អាល់គីតាប សូមទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរ កំចាត់កំចាយខ្មាំងសត្រូវ សូមបាញ់ព្រួញរបស់ទ្រង់បំបាក់ទ័ពពួកគេ។ |
នោះបាតផ្លូវទឹកក៏លេចឡើង ហើយឫសលោកីយបានបើកឲ្យឃើញ ដោយទ្រង់បន្ទោស ឱព្រះយេហូវ៉ាអើយ គឺដោយឮសូរខ្យល់គំហុក ចេញពីព្រះនាសាទ្រង់
ព្រួញទ្រង់មុតឆៀបដល់បេះដូងរបស់ពួកខ្មាំងសត្រូវនៃ ព្រះករុណា សាសន៍ទាំងប៉ុន្មាននឹងដួលចុះនៅក្រោមទ្រង់។
អញនឹងធ្វើឲ្យព្រួញអញស្រវឹងដោយឈាម ហើយឲ្យដាវអញត្របាក់ស៊ីសាច់ផង គឺដោយឈាមនៃពួកអ្នកដែលត្រូវគេសំឡាប់ព្រមទាំងពួកឈ្លើយ ចាប់តាំងពីដើមនៃការសងសឹក ដល់ពួកខ្មាំងសត្រូវជារហូតទៅ