ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 144:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ទ្រង់​ដែល​ប្រោស​សេចក្ដី​សង្គ្រោះ​ដល់​ពួក​ស្តេច ក៏​ប្រោស​ដាវីឌ​ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​រួច​ពី​ដាវ​ដ៏​អាក្រក់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គឺព្រះអង្គហើយ ដែល​ប្រទាន​ការសង្គ្រោះ​ដល់​បណ្ដា​ស្ដេច​! គឺព្រះអង្គហើយ ដែល​ដោះ​ដាវីឌ​បាវបម្រើ​របស់ព្រះអង្គ ឲ្យរួច​ពី​ដាវ​ដ៏អាក្រក់​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​ហើយ​ដែល​ប្រទាន​ឲ្យ ពួក​ស្តេច​មាន​ជ័យ​ជម្នះ ក៏​សង្គ្រោះ​ដាវីឌ​ជា​អ្នក​បម្រើ​ព្រះ‌អង្គ ឲ្យ​រួច​ពី​ដាវ​ដ៏​សាហាវ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​សង្គ្រោះ​ស្ដេច​នានា ព្រះអង្គ​រំដោះ​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ឲ្យ​រួច​ពី​ការ​ស្លាប់​ដោយ​មុខ​ដាវ។

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​សង្គ្រោះ​ស្ដេច​នានា ទ្រង់​រំដោះ​ទត​ជា​អ្នក​បម្រើ​របស់​ទ្រង់ ឲ្យ​រួច​ពី​ការ​ស្លាប់​ដោយ​មុខ​ដាវ។

សូមមើលជំពូក



ទំនុកតម្កើង 144:10
12 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ណាម៉ាន់​ជា​មេ‌ទ័ព​របស់​ស្តេច​ស៊ីរី លោក​ជា​អ្នក​ធំ​នៅ​ចំពោះ​ចៅហ្វាយ​ខ្លួន ក៏​មាន​យស​ខ្ពស់ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស ឲ្យ​ពួក​ស៊ីរី​មាន​ជ័យ‌ជំនះ ដោយ‌សារ​លោក លោក​ក៏​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែរ តែ​កើត​រោគ​ឃ្លង់


សូម​កុំ​បំបែរ​មុខ​នៃ​អ្នក ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង ចេញ​ឡើយ គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់ ដែល​ទ្រង់​ជា​កំឡាំង នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូលបង្គំ​អើយ ទ្រង់​បាន​គ្រប​ក្បាល​ទូលបង្គំ​នៅ​ថ្ងៃ​សង្គ្រាម


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​កុំ​អនុញ្ញាត​ដល់​ពួក​មនុស្ស​អាក្រក់ តាម​អំពើ​ចិត្ត​គេ​ឡើយ ក៏​កុំ​ឲ្យ​កិច្ច‌កល​របស់​គេ​បាន​ជឿន​ទៅ​ដែរ ក្រែង​គេ​អួត​ខ្លួន។ –បង្អង់


ទ្រង់​ប្រោស​សេចក្ដី​សង្គ្រោះ​យ៉ាង​ធំ​ដល់​ស្តេច​របស់​ទ្រង់ ក៏​សំដែង​សេចក្ដី​សប្បុរស ដល់​អ្នក​ដែល​ទ្រង់​បាន​ចាក់ ប្រេង​តាំង​ឲ្យ គឺ​ដល់​ដាវីឌ នឹង​ពូជ‌ពង្ស​ត​រៀង​ទៅ។