ឯបុត្ររបស់ទ្រង់ អញនឹងឲ្យពូជអំបូរ១ ដើម្បីឲ្យដាវីឌ ជាអ្នកបំរើអញ បានចង្កៀង១ភ្លឺជាដរាបនៅចំពោះអញ ក្នុងក្រុងយេរូសាឡិម ជាទីក្រុងដែលអញបានរើសសំរាប់តាំងឈ្មោះអញ
ទំនុកតម្កើង 132:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនេះ អញនឹងធ្វើឲ្យស្នែងរបស់ដាវីឌប៉ិចឡើង អញបានចាត់ចែងចង្កៀង១ សំរាប់អ្នកដែលអញ បានចាក់ប្រេងតាំងឲ្យ ព្រះគម្ពីរខ្មែរសាកល នៅទីនេះ យើងនឹងធ្វើឲ្យស្នែងមួយដុះឡើងសម្រាប់ដាវីឌ; យើងបានរៀបចំចង្កៀងមួយសម្រាប់អ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនេះ យើងនឹងធ្វើឲ្យស្នែង របស់ដាវីឌដុះពន្លកឡើង យើងបានរៀបចំចង្កៀងមួយសម្រាប់អ្នក ដែលយើងបានចាក់ប្រេងតាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីនេះ យើងនឹងធ្វើឲ្យមានស្ដេច ប្រកបដោយឫទ្ធានុភាពកើតពី ពូជពង្សរបស់ដាវីឌ យើងនឹងរៀបចំឲ្យមានស្ដេច មួយអង្គស្នងរាជ្យ ជំនួសស្ដេចដែលយើងបានចាក់ប្រេងអភិសេក។ អាល់គីតាប នៅទីនេះ យើងនឹងធ្វើឲ្យមានស្ដេច ប្រកបដោយអំណាចកើតពី ពូជពង្សរបស់ទត យើងនឹងរៀបចំឲ្យមានស្ដេច មួយនាក់ស្នងរាជ្យ ជំនួសស្ដេចដែលយើងបានចាក់ប្រេងតែងតាំង។ |
ឯបុត្ររបស់ទ្រង់ អញនឹងឲ្យពូជអំបូរ១ ដើម្បីឲ្យដាវីឌ ជាអ្នកបំរើអញ បានចង្កៀង១ភ្លឺជាដរាបនៅចំពោះអញ ក្នុងក្រុងយេរូសាឡិម ជាទីក្រុងដែលអញបានរើសសំរាប់តាំងឈ្មោះអញ
ប៉ុន្តែ ដោយព្រោះយល់ដល់ដាវីឌ បានជាព្រះយេហូវ៉ា ជាព្រះនៃទ្រង់ បានប្រទានឲ្យមានចង្កៀង១ភ្លឺ នៅក្រុងយេរូសាឡិម គឺបានតាំងព្រះរាជបុត្រាទ្រង់ឲ្យសោយរាជ្យឡើងជំនួសបិតា ដើម្បីនឹងប្រោសឲ្យក្រុងយេរូសាឡិមនៅជាប់តទៅ
ប៉ុន្តែព្រះយេហូវ៉ា ទ្រង់មិនសព្វព្រះហឫទ័យ នឹងបំផ្លាញពួកយូដាទេ ដោយយល់ដល់ដាវីឌ ជាអ្នកបំរើទ្រង់ ដូចជាបានសន្យាដល់ទ្រង់ថា នឹងប្រោសប្រទានឲ្យទ្រង់មានចង្កៀង១ភ្លឺ សំរាប់ពួកជំនួរវង្សរបស់ទ្រង់តទៅ។
ប៉ុន្តែព្រះយេហូវ៉ាទ្រង់មិនសព្វព្រះហឫទ័យ នឹងបំផ្លាញពួកវង្សរបស់ដាវីឌទេ ដោយព្រោះសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងដាវីឌ ហើយដោយព្រោះបានសន្យានឹងទ្រង់ថា នឹងប្រោសប្រទានចង្កៀង១ដល់ទ្រង់ នឹងពួកកូនចៅទ្រង់ជាដរាបទៅ។
ទ្រង់បានលើកស្នែងរបស់រាស្ត្រទ្រង់ឡើង ទ្រង់ជាទីសរសើរនៃអស់ទាំងពួកអ្នកបរិសុទ្ធរបស់ទ្រង់ គឺរបស់ជនជាតិអ៊ីស្រាអែល ជាសាសន៍ដែលនៅជិតដិតនឹងទ្រង់ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
អញនឹងតាំងឲ្យមានអំណាចនៅលើសមុទ្រ ហើយឲ្យដៃស្តាំបានគ្រប់គ្រងលើអស់ទាំងទន្លេ
តែទ្រង់បានដំកើងស្នែងរបស់ទូលបង្គំឡើង ដូចជាស្នែងនៃគោព្រៃ ទូលបង្គំមានប្រេងថ្មីចាក់លាបលើខ្លួនហើយ
នៅថ្ងៃនោះ អញនឹងឲ្យស្នែង១ប៉ិចឡើង ដល់ពួកវង្សអ៊ីស្រាអែល ហើយអញនឹងបើកមាត់ឯង នៅកណ្តាលពួកគេ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
ព្រមទាំងបង្កើតព្រះដ៏មានឥទ្ធិឫទ្ធិ នៅក្នុងពូជហ្លួងដាវីឌ ជាអ្នកបំរើទ្រង់ សំរាប់នឹងជួយសង្គ្រោះយើងផង
ឯពួកអ្នកដែលតតាំងនឹងព្រះយេហូវ៉ា នោះនឹងត្រូវខ្ទេចខ្ទីទៅ ទ្រង់នឹងបញ្ចេញផ្គរលាន់ពីលើមេឃមកទាស់នឹងគេ ព្រះយេហូវ៉ាទ្រង់នឹងជំនុំជំរះ រហូតដល់អស់ទាំងចុងផែនដី ហើយទ្រង់នឹងប្រទានអំណាចដល់ស្តេចនៃទ្រង់ ព្រមទាំងដំកើងស្នែងនៃអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យផង