Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 11:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 ឯ​បុត្រ​របស់​ទ្រង់ អញ​នឹង​ឲ្យ​ពូជ​អំបូរ​១ ដើម្បី​ឲ្យ​ដាវីឌ ជា​អ្នក​បំរើ​អញ បាន​ចង្កៀង​១​ភ្លឺ​ជា​ដរាប​នៅ​ចំពោះ​អញ ក្នុង​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​អញ​បាន​រើស​សំរាប់​តាំង​ឈ្មោះ​អញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 ឯ​បុត្រ​របស់​ទ្រង់ យើង​នឹង​ឲ្យ​កុល‌សម្ពន័្ធ​មួយ ដើម្បី​ឲ្យ​ដាវីឌ​ជា​អ្នក​បម្រើ​យើង បាន​ចង្កៀង​មួយ​ភ្លឺ​ជា​ដរាប នៅ​ចំពោះ​យើង ក្នុង​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​យើង​បាន​រើស​សម្រាប់​តាំង​ឈ្មោះ​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 រីឯ​កូន​របស់​សាឡូម៉ូន​វិញ យើង​ទុក​កុល‌សម្ព័ន្ធ​មួយ​ឲ្យ​គេ​គ្រប់‌គ្រង ដើម្បី​ឲ្យ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង មាន​ពូជ‌ពង្ស​សោយ​រាជ្យ​ជា​ដរាប នៅ​ចំពោះ​មុខ​យើង​ក្នុង​ក្រុង​យេរូ‌សាឡឹម ដែល​យើង​បាន​ជ្រើស​រើស​សម្រាប់​នាម​យើង។

សូមមើលជំពូក ចម្លង

អាល់គីតាប

36 រីឯ​កូន​របស់​ស៊ូ‌ឡៃម៉ាន​វិញ យើង​ទុក​កុល‌សម្ព័ន្ធ​មួយ​ឲ្យ​គេ​គ្រប់‌គ្រង ដើម្បី​ឲ្យ​ទត ជា​អ្នក​បម្រើ​របស់​យើង​មាន​ពូជ‌ពង្ស​សោយ​រាជ្យ​ជា​ដរាប នៅ​ចំពោះ​មុខ​យើង​ក្នុង​ក្រុង​យេរូ‌សាឡឹម ដែល​យើង​បាន​ជ្រើស​រើស​សម្រាប់​នាម​យើង។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 11:36
25 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​អ័ប៊ី‌សាយ ជា​កូន​សេរូយ៉ា បាន​មក​ការ‌ពារ​ជំនួស​ទ្រង់ ក៏​កាប់​សំឡាប់​សាសន៍​ភីលីស្ទីន​នោះ​ទៅ ដូច្នេះ ពួក​ទ័ព​របស់​ដាវីឌ​បាន​ស្បថ​នឹង​ទ្រង់​ថា ទ្រង់​មិន​ត្រូវ​ចេញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​រាល់​គ្នា ក្នុង​ទី​ចំបាំង​ទៀត​ឡើយ ក្រែង​រលត់​ពន្លឺ​នៃ​សាសន៍​អ៊ីស្រាអែល​ទៅ។


ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ចង្កៀង​នៃ​ទូលបង្គំ ព្រះ‌យេហូវ៉ា​ទ្រង់​បំភ្លឺ ក្នុង​ទី​ងងឹត​នៃ​ទូលបង្គំ


នោះ​វង្សា នឹង​រាជ្យ​របស់​ឯង​នឹង​បាន​តាំង​ជាប់​នៅ​ចំពោះ​ឯង ជា​ដរាប​ត​ទៅ បល្ល័ង្ក​ឯង​នឹង​បាន​ខ្ជាប់‌ខ្ជួន​នៅ ជា​រៀង‌រាប​ដរាប​ទៅ


ដូច្នេះ សូម​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នឹង​ប្រទាន​ពរ ដល់​ពូជ‌ពង្ស​របស់​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ ដើម្បី​ឲ្យ​បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ទ្រង់​ជា​ដរាប ដ្បិត ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​បាន​សន្យា​ហើយ ដូច្នេះ ដោយ‌សារ​ព្រះ‌ពរ​ទ្រង់ នោះ​ពូជ‌ពង្ស​របស់​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ នឹង​បាន​ពរ​នៅ​អស់‌កល្ប‌ជានិច្ច។


អញ​ក៏​មិន​យក​នគរ​ទាំង​មូល​ពី​វា​ដែរ គឺ​នឹង​ឲ្យ​ពូជ​អំបូរ​១​ដល់​កូន​ឯង ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ ហើយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម ដែល​អញ​បាន​រើស​ហើយ​ផង។


(តែ​សាឡូម៉ូន​នឹង​បាន​ពូជ​អំបូរ​១ ដោយ​អញ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ ហើយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម ដែល​អញ​បាន​រើស​ចេញ​ពី​អស់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ផង)


អញ​នឹង​យក​ឯង​តាំង​ឡើង ហើយ​ឯង​នឹង​គ្រប់‌គ្រង​តាម​បំណង​ចិត្ត ព្រម​ទាំង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រាអែល


ឯ​ត្រង់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​របស់​ពួក​យូដា នោះ​រេហូ‌បោម​បាន​គ្រង​រាជ្យ​លើ​គេ​វិញ


ឯ​រេហូ‌បោម ជា​ព្រះ‌រាជ‌បុត្រា​នៃ​សាឡូម៉ូន ទ្រង់​បាន​សោយ‌រាជ្យ​នៅ​ស្រុក​យូដា កាល​រេហូ‌បោម​បាន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​បាន​ព្រះ‌ជន្ម​៤១​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​បាន​១៧​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​បាន​រើស​ចេញ ពី​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​អំបាល‌ម៉ាន សំរាប់​ជា​ទី​តាំង​ព្រះ‌នាម​ទ្រង់ ឯ​មាតា​រេហូ‌បោម ព្រះ‌នាង​នាម​ជា​ន៉ាអាម៉ា ជា​សាសន៍​អាំម៉ូន


ប៉ុន្តែ ដោយ​ព្រោះ​យល់​ដល់​ដាវីឌ បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ បាន​ប្រទាន​ឲ្យ​មាន​ចង្កៀង​១​ភ្លឺ នៅ​ក្រុង​យេរូ‌សាឡិម គឺ​បាន​តាំង​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឲ្យ​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា ដើម្បី​នឹង​ប្រោស​ឲ្យ​ក្រុង​យេរូ‌សាឡិម​នៅ​ជាប់​ត​ទៅ


ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សំរេច​តាម​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​អញ​ថា បើ​កូន​ចៅ​ឯង​រក្សា​ផ្លូវ​របស់​គេ ឲ្យ​បាន​ដើរ​នៅ​ចំពោះ​មុខ​អញ ដោយ​ស្មោះ‌ត្រង់ អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​គេ នោះ​នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង អង្គុយ​លើ​បល្ល័ង្ក​រាជ្យ នៃ​សាសន៍​អ៊ីស្រាអែល​ឡើយ។


ប្រយោជន៍​ឲ្យ​ព្រះ‌នេត្រ​ទ្រង់ បាន​បើក​ទត​មក​ឯ​ព្រះ‌វិហារ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ គឺ​ទត​មើល​មក​ទី​កន្លែង ដែល​ទ្រង់​បាន​មាន​បន្ទូល​ហើយ​ថា ព្រះ‌នាម​ទ្រង់​នឹង​នៅ​ទី​នេះ ដើម្បី​នឹង​ស្តាប់​សេចក្ដី​អធិ‌ស្ឋាន ដែល​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់​នឹង​ទូល​ដំរង់​មក​ឯ​ទី​នេះ


ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ថា អញ​បាន​ឮ​សេចក្ដី ដែល​ឯង​បាន​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ​នៅ​ចំពោះ​អញ​នោះ អញ​ក៏​បាន​ញែក​ព្រះ‌វិហារ​នេះ ដែល​ឯង​បាន​ស្អាង​ចេញ​ជា​បរិសុទ្ធ ទុក​សំរាប់​នឹង​តាំង​ឈ្មោះ​អញ នៅ​អស់‌កល្ប​ជានិច្ច ហើយ​ភ្នែក នឹង​ចិត្ត​អញ​នឹង​ស្ថិត​នៅ​ទី​នោះ ជា​ដរាប​ត​ទៅ


ប៉ុន្តែព្រះ‌យេហូវ៉ា ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ នឹង​បំផ្លាញ​ពួក​យូដា​ទេ ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់ ដូច​ជា​បាន​សន្យា​ដល់​ទ្រង់​ថា នឹង​ប្រោស​ប្រទាន​ឲ្យ​ទ្រង់​មាន​ចង្កៀង​១​ភ្លឺ សំរាប់​ពួក​ជំនួរ​វង្ស​របស់​ទ្រង់​ត​ទៅ។


ស្តេច​រេហូ‌បោម​ទ្រង់​ចំរើន​កំឡាំង​ឡើង នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ក៏​សោយ‌រាជ្យ​ត​ទៅ កាល​រេហូ‌បោម​ចាប់​តាំង​សោយ‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៤១​ឆ្នាំ​ហើយ​ក៏​សោយ‌រាជ្យ​បាន​១៧​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រាអែល ដើម្បី​នឹង​ទុក​ព្រះ‌នាម​ទ្រង់ ឯ​ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា ន៉ាអាម៉ា ជា​សាសន៍​អាំម៉ូន


ប៉ុន្តែព្រះ‌យេហូវ៉ា​ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ នឹង​បំផ្លាញ​ពួក​វង្ស​របស់​ដាវីឌ​ទេ ដោយ​ព្រោះ​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​ដាវីឌ ហើយ​ដោយ​ព្រោះ​បាន​សន្យា​នឹង​ទ្រង់​ថា នឹង​ប្រោស​ប្រទាន​ចង្កៀង​១​ដល់​ទ្រង់ នឹង​ពួក​កូន​ចៅ​ទ្រង់​ជា​ដរាប​ទៅ។


នៅ​ទី​នេះ អញ​នឹង​ធ្វើ​ឲ្យ​ស្នែង​របស់​ដាវីឌ​ប៉ិច​ឡើង អញ​បាន​ចាត់‌ចែង​ចង្កៀង​១ សំរាប់​អ្នក​ដែល​អញ បាន​ចាក់​ប្រេង​តាំង​ឲ្យ


គឺ​អ្នក​រាល់​គ្នា​បាន​មក​ដល់​ភ្នំ​ស៊ីយ៉ូន​វិញ ជា​ទី​ក្រុង​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ក្រុង​យេរូ‌សាឡិម​នៃ​ស្ថាន‌សួគ៌ ហើយ​ដល់​ពួក​ទេវតា​ទាំង​សល់​សែន


នោះ​ទេវតា​ក៏​នាំ​យក​វិញ្ញាណ​ខ្ញុំ ទៅ​លើ​ភ្នំ​ធំ​ហើយ​ខ្ពស់ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទី​ក្រុង​បរិសុទ្ធ គឺ​ជា​ក្រុង​យេរូ‌សាឡិម ដែល​កំពុង​តែ​ចុះ​ពី​ស្ថាន‌សួគ៌ មក​អំពី​ព្រះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម