ប៉ុន្តែអញមិនយករាជ្យទាំងមូលពីដៃទ្រង់ទេ គឺនឹងឲ្យទ្រង់ធ្វើជាស្តេច រហូតដល់អស់ព្រះជន្ម ដោយព្រោះយល់ដល់ដាវីឌ ជាអ្នកបំរើអញដែលអញបានរើស ជាអ្នកដែលបានកាន់តាមបញ្ញត្ត នឹងក្រិត្យក្រមទាំងប៉ុន្មានរបស់អញ
ទំនុកតម្កើង 132:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមកុំបំបែរមុខនៃអ្នក ដែលទ្រង់បានចាក់ប្រេងតាំង ចេញឡើយ គឺដោយយល់ដល់ដាវីឌ ជាអ្នកបំរើទ្រង់ ព្រះគម្ពីរខ្មែរសាកល ដោយយល់ដល់ដាវីឌបាវបម្រើរបស់ព្រះអង្គ សូមកុំបំបែរមុខអ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គចេញឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយយល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ សូមកុំបោះបង់អ្នកដែលព្រះអង្គ បានចាក់ប្រេងតាំងឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយយល់ដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ សូមកុំបោះបង់ចោលស្ដេចដែលព្រះអង្គ បានចាក់ប្រេងអភិសេកនេះឡើយ! អាល់គីតាប ដោយយល់ដល់ស្តេចទត ជាអ្នកបម្រើរបស់ទ្រង់ សូមកុំបោះបង់ចោលស្ដេចដែលទ្រង់ បានចាក់ប្រេងតែងតាំងនេះឡើយ! |
ប៉ុន្តែអញមិនយករាជ្យទាំងមូលពីដៃទ្រង់ទេ គឺនឹងឲ្យទ្រង់ធ្វើជាស្តេច រហូតដល់អស់ព្រះជន្ម ដោយព្រោះយល់ដល់ដាវីឌ ជាអ្នកបំរើអញដែលអញបានរើស ជាអ្នកដែលបានកាន់តាមបញ្ញត្ត នឹងក្រិត្យក្រមទាំងប៉ុន្មានរបស់អញ
ដ្បិតអញនឹងការពារក្រុងនេះ រក្សាទុកសំរាប់ខ្លួនអញ គឺដោយយល់ដល់ដាវីឌ ជាអ្នកបំរើអញផង។
ប៉ុន្តែព្រះយេហូវ៉ា ទ្រង់មិនសព្វព្រះហឫទ័យ នឹងបំផ្លាញពួកយូដាទេ ដោយយល់ដល់ដាវីឌ ជាអ្នកបំរើទ្រង់ ដូចជាបានសន្យាដល់ទ្រង់ថា នឹងប្រោសប្រទានឲ្យទ្រង់មានចង្កៀង១ភ្លឺ សំរាប់ពួកជំនួរវង្សរបស់ទ្រង់តទៅ។
ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមកុំបំបែរមុខនៃអ្នកដែលទ្រង់បានចាក់ប្រេងតាំងចេញឡើយ សូមនឹកចាំពីសេចក្ដីសប្បុរស ដែលទ្រង់បានប្រោសដល់ដាវីឌជាអ្នកបំរើទ្រង់ផង។
គឺទ្រង់ដែលប្រោសសេចក្ដីសង្គ្រោះដល់ពួកស្តេច ក៏ប្រោសដាវីឌជាអ្នកបំរើទ្រង់ ឲ្យរួចពីដាវដ៏អាក្រក់
ដ្បិត១ថ្ងៃនៅក្នុងព្រះលាននៃទ្រង់ នោះវិសេសជាង១ពាន់ថ្ងៃណាទៀត ទូលបង្គំស៊ូធ្វើជាអ្នកឆ្មាំទ្វារ នៅក្នុងដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងនៅក្នុងលំនៅនៃសេចក្ដីអាក្រក់
៙ ឱព្រះដ៏ជាខែលនៃយើងខ្ញុំអើយ សូមទ្រង់ទតមក សូមមើលចំមុខរបស់អ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ
ក្រោយនោះ ពួកកូនចៅអ៊ីស្រាអែលនឹងវិលមកវិញ ហើយនឹងស្វែងរកព្រះយេហូវ៉ា ជាព្រះនៃគេ នឹងដាវីឌ ជាស្តេចរបស់គេ នៅជាន់ក្រោយបង្អស់ គេនឹងមកពឹងជ្រកនឹងព្រះយេហូវ៉ា ហើយនឹងសេចក្ដីសប្បុរសនៃទ្រង់ ដោយញាប់ញ័រ។