ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 116:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​ស្រឡាញ់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​តែង​ស្តាប់​សំឡេង​ខ្ញុំ នឹង​ពាក្យ​ដែល​ខ្ញុំ​ទូល‌អង្វរ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​ស្រឡាញ់​ព្រះយេហូវ៉ា ដោយព្រោះ​ព្រះអង្គ​ទ្រង់​សណ្ដាប់​សំឡេង​របស់ខ្ញុំ និង​ពាក្យអង្វរករ​របស់ខ្ញុំ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​ស្រឡាញ់​ព្រះ‌យេហូវ៉ា ព្រោះ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង​ខ្ញុំ និង​ពាក្យ​ដែល​ខ្ញុំ​ទូល‌អង្វរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​ស្រឡាញ់​ព្រះ‌អម្ចាស់ ដ្បិត​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង ដែល​ខ្ញុំ​ទទូច​អង្វរ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​ស្រឡាញ់​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​ស្តាប់​សំឡេង ដែល​ខ្ញុំ​ទទូច​អង្វរ

សូមមើលជំពូក



ទំនុកតម្កើង 116:1
20 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​យ៉ាកុប​គាត់​ប្រាប់​ដល់​ពួក​គ្រួ​គាត់ នឹង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ថា ចូរ​ចោល​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា​ចេញ រួច​សំអាត​ខ្លួន ហើយ​ផ្លាស់​សំលៀក‌បំពាក់​ឯង​ចុះ


ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ថា អញ​បាន​ឮ​សេចក្ដី ដែល​ឯង​បាន​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ​នៅ​ចំពោះ​អញ​នោះ អញ​ក៏​បាន​ញែក​ព្រះ‌វិហារ​នេះ ដែល​ឯង​បាន​ស្អាង​ចេញ​ជា​បរិសុទ្ធ ទុក​សំរាប់​នឹង​តាំង​ឈ្មោះ​អញ នៅ​អស់‌កល្ប​ជានិច្ច ហើយ​ភ្នែក នឹង​ចិត្ត​អញ​នឹង​ស្ថិត​នៅ​ទី​នោះ ជា​ដរាប​ត​ទៅ


សូម​ទ្រង់​បែរ​មក​មាន​សេចក្ដី​អាណិត​មេត្តា ដល់​ទូលបង្គំ ដូច​ជា​ទ្រង់​តែង​ធ្លាប់​ធ្វើ​ដល់​អស់​អ្នក ដែល​ស្រឡាញ់​ព្រះ‌នាម​ទ្រង់


៙ សូម​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ទ្រង់​បាន​ឮ​សំឡេង​ដែល​ខ្ញុំ​ទូល‌អង្វរ


ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌យេហូវ៉ា ដោយ​អំណត់ ទ្រង់​ក៏​បាន​ផ្អៀង​ព្រះ‌កាណ៌​មក​ស្តាប់ ហើយ​ទទួល​តាម​សំរែក​របស់​ខ្ញុំ


ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ស្តាប់​មនុស្ស​កំសត់​ទុគ៌ត ហើយ​មិន​ដែល​មើល‌ងាយ​ដល់​ពួក​អ្នក​របស់​ទ្រង់ ដែល​ត្រូវ​គេ​ចាប់​ចង​ឡើយ។


តើ​ទូលបង្គំ​នឹង​ថា​ដូច​ម្តេច ទ្រង់​បាន​ទាំង​មាន​បន្ទូល​មក​ទូលបង្គំ ហើយ​បាន​សំរេច​តាម​សំដី​ផង ទូលបង្គំ​បាន​ដើរ​សន្សឹមៗ​គ្រប់​១​ជីវិត ដោយ​ព្រោះ​សេចក្ដី​ជូរ​ចត់​នៅ​ក្នុង​ចិត្ត


ទ្រង់​ក៏​ឮ​សំឡេង​របស់​ទូលបង្គំ សូម​កុំ​គេច​ព្រះ‌កាណ៌​ទ្រង់​ចេញ​ពី​ដំងូរ នឹង​សំរែក​របស់​ទូលបង្គំ​ឡើយ


លោក​ទូល​ថា ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ទុក្ខ​លំបាក​របស់​ទូលបង្គំ ទ្រង់​ក៏​បាន​ឆ្លើយ​មក​ទូលបង្គំ​ហើយ ទូលបង្គំ​បាន​អំពាវ‌នាវ នៅ​ក្នុង​ពោះ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទ្រង់​បាន​ឮ​សំឡេង​របស់​ទូលបង្គំ


ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្តាប់​តាម​ពាក្យ​របស់​ពួក​អ៊ីស្រាអែល ហើយ​ប្រគល់​ពួក​សាសន៍​កាណាន​នោះ​មក រួច​ពួក​អ៊ីស្រាអែល​ក៏​បំផ្លាញ​គេ នឹង​ទី​ក្រុង​គេ​ទាំង​អស់​ទៅ គេ​ហៅ​ទី​នោះ​ថា ហោម៉ា។


ហើយ​ដែល​ស្រឡាញ់​ទ្រង់​អស់​ពី​ចិត្ត អស់​ពី​ប្រាជ្ញា អស់​ពី​ព្រលឹង នឹង​អស់​ពី​កំឡាំង ហើយ​ដែល​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង នោះ​វិសេស​លើស​ជាង​អស់​ទាំង​ដង្វាយ​ដុត នឹង​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន​ទៅ​ទៀត


តាំង​ពី​ដើម​មក អ្នក​រាល់​គ្នា​មិន​បាន​សូម​អ្វី ដោយ​នូវ​ឈ្មោះ​ខ្ញុំ​ទេ ឥឡូវ ចូរ​សូម​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន ដើម្បី​ឲ្យ​សេចក្ដី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ‌ពេញ​ពិត


រួច​ទ្រង់​មាន​បន្ទូល​ជា​គំរប់​៣​ដង​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន​ឬ​អី ពេត្រុស​មាន​ចិត្ត​ព្រួយ ដោយ​ទ្រង់​មាន​បន្ទូល​ជា​គំរប់​៣​ដង​ថា តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​ឬ​អី​ដូច្នេះ បាន​ជា​គាត់​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ ទ្រង់​ជ្រាប​គ្រប់​ការ​ទាំង​អស់ គឺ​ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង


ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន។


ជំរាប​ថា ឱ​ព្រះ‌គុណ​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រលឹង​លោក​ដែល​នៅ​រស់ ព្រះ‌គុណ​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំ​នេះ​ហើយ ជា​ស្រី​ដែល​បាន​ឈរ​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា នៅ​ទី​នេះ​ជិត​លោក