Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 1:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ជំរាប​ថា ឱ​ព្រះ‌គុណ​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រលឹង​លោក​ដែល​នៅ​រស់ ព្រះ‌គុណ​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំ​នេះ​ហើយ ជា​ស្រី​ដែល​បាន​ឈរ​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា នៅ​ទី​នេះ​ជិត​លោក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ហើយ​នាង​ជម្រាប​ថា៖ «លោក​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រលឹង​លោក​ដែល​នៅ​រស់ ខ្ញុំ​នេះ​ហើយ​ជា​ស្រ្តី​ដែល​បាន​ឈរ​អធិស្ឋាន​ទៅ​ព្រះ‌យេហូវ៉ា នៅ​ទី​នេះ​ជិត​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 នាង​ហាណា​ពោល​ថា៖ «លោក​ម្ចាស់! នាង​ខ្ញុំ​ជា​ស្ត្រី​ម្នាក់​ដែល​ឈរ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ កាល​ពី​មុន នៅ​ទី​នេះ ជិត​លោក។ នេះ​ជា​ការ​ពិត ដូច​លោក​ម្ចាស់​មាន​ជីវិត​នៅ​សព្វ​ថ្ងៃ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 នាង​ហា‌ណា​ពោល​ថា៖ «លោក​ម្ចាស់! នាង​ខ្ញុំ​ជា​ស្ត្រី​ម្នាក់​ដែល​ឈរ​ទូរអា​អង្វរអុលឡោះ‌តាអាឡា កាល​ពី​មុន នៅ​ទី​នេះ​ជិត​លោក។ នេះ​ជា​ការ​ពិត ដូច​លោក​ម្ចាស់​មាន​ជីវិត​នៅ​សព្វ​ថ្ងៃ​ដែរ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 1:26
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អញ​នឹង​ល្បង​សាក​ឯង​រាល់​គ្នា​មើល​ដូច្នេះ គឺ​អញ​ស្បថ​នឹង​ព្រះ‌ជន្ម​ផារ៉ោន​ថា ឯង​រាល់​គ្នា​នឹង​មិន​បាន​ចេញ​ពី​ទី​នេះ​ឡើយ លើក​តែ​ប្អូន​ពៅ​ឯង​បាន​មក​ឯ​ណេះ​សិន


នោះ​អ៊ូរី​ទូល​ឆ្លើយ​ថា ហឹប​នៃ​ព្រះ នឹង​ពួក​អ៊ីស្រាអែល ហើយ​ពួក​យូដា​សុទ្ធ​តែ​នៅ​ក្នុង​បង្ហារ ព្រម​ទាំង​យ៉ូអាប់​ជា​ចៅហ្វាយ​ទូលបង្គំ នឹង​ពួក​ពល​ផង​ទ្រង់ ជា​ម្ចាស់​នៃ​ទូលបង្គំ ក៏​សុទ្ធ​តែ​ដេក​នៅ​វាល​ដែរ ដូច្នេះ តើ​ឲ្យ​ទូលបង្គំ​ចូល​ទៅ​ឯ​ផ្ទះនឹង​ទទួល​ទាន ហើយ​ដេក​នៅ​ជា​មួយ​នឹង​ប្រពន្ធ​ទូលបង្គំ​ដូច​ម្តេច​កើត ទូលបង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​ទ្រង់ នឹង​ព្រលឹង​ទ្រង់​ដ៏​មាន​ជីវិត​រស់​នៅ​ថា ទូលបង្គំ​មិន​ព្រម​ធ្វើ​ដូច្នោះ​ឡើយ


នោះ​ស្តេច​មាន​បន្ទូល​សួរ​ថា ឯ​សេចក្ដី​ទាំង​នេះ តើ​មិន​មែន​យ៉ូអាប់ ដែល​រួម​គំនិត​ជា​មួយ​នឹង​នាង​ទេ​ឬ​អី ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​ម្ចាស់​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​នៃ​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​ថា គ្មាន​អ្នក​ណា​អាច​នឹង​គេច​ទៅ​ខាង​ឆ្វេង ឬ​ទៅ​ខាង​ស្តាំ ចេញ​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ បាន​មាន​បន្ទូល​នោះ​ឡើយ គឺ​យ៉ូអាប់ ជា​អ្នក​បំរើ​នៃ​ទ្រង់​ហើយ ដែល​បាន​បង្គាប់​មក​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​បញ្ចេះ​ពាក្យ​ទាំង​អស់​នេះ​ដល់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់​ផង


ឯ​អេលីយ៉ា លោក​ប្រាប់​ដល់​អេលី‌សេ​ថា ចូរ​ឯង​រង់‌នៅ​ទី​នេះ​សិន ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់​អញ ឲ្យ​ទៅ​ឯ​ក្រុង​បេត-អែល តែ​អេលី‌សេ​ប្រកែក​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​រស់​នៅ​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ ដូច្នេះ អ្នក​ទាំង​២​ក៏​ចុះ​ទៅ​ឯ​បេត-អែល


អេលីយ៉ា​ក៏​ប្រាប់​គាត់​ថា អេលី‌សេ​អើយ សូម​រង់‌ចាំ​នៅ​ទី​នេះ​សិន ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ក្រុង​យេរីខូរ តែ​គាត់​ប្រកែក​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ ដូច្នេះ អ្នក​ទាំង​២​ក៏​ទៅ​ដល់​យេរីខូរ


រួច​អេលីយ៉ា​ប្រាប់​គាត់​ថា សូម​ឲ្យ​ឯង​រង់‌ចាំ​នៅ​ទី​នេះ​សិន ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ទន្លេ​យ័រដាន់ តែ​គាត់​ប្រកែក​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ ដូច្នេះ អ្នក​ទាំង​២​ក៏​ដើរ​ត​ទៅ


តែ​ម្តាយ​របស់​កូន​នោះ​និយាយ​ថា នាង​ខ្ញុំ​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​លោក​ដ៏​នៅ​រស់​ដែរ​ថា នាង​ខ្ញុំ​មិន​ព្រម​ឃ្លាត​ចេញ​ពី​លោក​ទេ ដូច្នេះ លោក​ក៏​ក្រោក​ឡើង​ទៅ​តាម​នាង​ទៅ


យ៉ាបេស​នេះ គាត់​បាន​អំពាវ‌នាវ ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ថា ឱ​បើ​ទ្រង់​នឹង​ប្រទាន​ពរ​មក​ទូលបង្គំ​ទៅ​អេះ ព្រម​ទាំង​វាត​ព្រំ‌ដែន​របស់​ទូលបង្គំ ឲ្យ​ទូលាយ​ឡើង ហើយ​ឲ្យ​ព្រះ‌ហស្ត​ទ្រង់​បាន​នៅ​ជា​មួយ​នឹង​ទូលបង្គំ ដើម្បី​នឹង​រក្សា​ទូលបង្គំ មិន​ឲ្យ​ប្រព្រឹត្ត​អាក្រក់​ឡើយ ប្រយោជន៍​មិន​ឲ្យ​ទូលបង្គំ​កើត​ចិត្ត​ព្រួយ ព្រះ‌ទ្រង់​ក៏​ប្រោស​ប្រទាន​ដល់​គាត់​ដូច​ជា​បាន​សូម


រីឯ​កាល​សូល​ទ្រង់​ឃើញ​ដាវីឌ​ចេញ​ទៅ​ទាស់​នឹង​សាសន៍​ភីលីស្ទីន នោះ​ក៏​សួរ​អ័ប៊ី‌នើរ​ជា​មេ‌ទ័ព​ទ្រង់​ថា អ័ប៊ី‌នើរ​អើយ តើ​ក្មេង​នោះ​ជា​កូន​អ្នក​ណា អ័ប៊ី‌នើរ​ទូល​ឆ្លើយ​ថា ឱ​ព្រះ‌ករុណា​អើយ ទូលបង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​ទ្រង់​ដ៏​រស់​នៅ​ថា ទូលបង្គំ​មិន​ដឹង​សោះ​ឡើយ


ប៉ុន្តែដាវីឌ​និយាយ​ដោយ​ស្បថ​ថា បិតា​អ្នក​ជ្រាប​ច្បាស់​ថា ខ្ញុំ​ជា​ទី​គាប់​ចិត្ត​ដល់​អ្នក​បាន​ជា​ទ្រង់​នឹក​ថា កុំ​ឲ្យ​យ៉ូណា‌ថាន​ដឹង​ឡើយ ក្រែង​ទាស់​ចិត្ត ប៉ុន្តែខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​អ្នក​ដែល​រស់​នៅ​ដែរ​ថា ពិត​ប្រាកដ​ជា​ខ្ញុំ នឹង​សេចក្ដី​ស្លាប់ នៅ​ឃ្លាត​តែ​១​ជំហានពី​គ្នា​ទេ


ដូច្នេះ ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​លោក​ដែរ​ថា ពួក​ខ្មាំង​សត្រូវ​របស់​លោក​ម្ចាស់​នៃ​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​រក​ធ្វើ​អាក្រក់​ដល់​លោក នឹង​បាន​ដូច​ជា​ណាបាល​នោះ​ឯង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឃាត់​លោក​មិន​ឲ្យ​កំចាយ​ឈាម ហើយ​មិន​ឲ្យ​សង‌សឹក​ដោយ​ដៃ​លោក​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម