លោកុប្បត្តិ 35:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 នោះយ៉ាកុបគាត់ប្រាប់ដល់ពួកគ្រួគាត់ នឹងអស់អ្នកដែលនៅជាមួយថា ចូរចោលព្រះដទៃទាំងប៉ុន្មាន ដែលនៅក្នុងពួកឯងរាល់គ្នាចេញ រួចសំអាតខ្លួន ហើយផ្លាស់សំលៀកបំពាក់ឯងចុះ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ដូច្នេះ យ៉ាកុបនិយាយនឹងអ្នកផ្ទះរបស់គាត់ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ “ចូរយករូបព្រះរបស់ជនបរទេសដែលមាននៅក្នុងចំណោមអ្នករាល់គ្នាចេញ រួចជម្រះខ្លួន ហើយប្ដូរសម្លៀកបំពាក់របស់អ្នករាល់គ្នាចុះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ដូច្នេះ លោកយ៉ាកុបប្រាប់ក្រុមគ្រួសាររបស់លោក និងអស់អ្នកដែលនៅជាមួយលោកថា៖ «ចូរបោះចោលព្រះដទៃទាំងប៉ុន្មាន ដែលនៅក្នុងចំណោមអ្នករាល់គ្នាចេញ រួចសម្អាតខ្លួន ហើយផ្លាស់សម្លៀកបំពាក់ទៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 លោកយ៉ាកុបមានប្រសាសន៍ទៅក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយលោកថា៖ «ចូរដករូបព្រះដទៃទាំងប៉ុន្មាន ដែលអ្នករាល់គ្នាមានបោះចោល រួចនាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ* ហើយផ្លាស់សម្លៀកបំពាក់ទៅ។ សូមមើលជំពូកអាល់គីតាប2 យ៉ាកកូបនិយាយទៅក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ «ចូរដករូបព្រះដទៃទាំងប៉ុន្មានដែលអ្នករាល់គ្នាមាន បោះចោល រួចនាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ហើយផ្លាស់សម្លៀកបំពាក់ទៅ។ សូមមើលជំពូក |
តើមានសាសន៍ឯណាមួយនៅផែនដី ឲ្យដូចអ៊ីស្រាអែលជារាស្ត្ររបស់ផងទ្រង់ ដែលព្រះបានយាងទៅ លោះចេញ ទុកជារាស្ត្ររបស់ទ្រង់ ដើម្បីឲ្យបានល្បីព្រះនាម ហើយនឹងប្រោសការយ៉ាងធំដល់គេ ហើយការគួរស្ញែងខ្លាចសំរាប់ស្រុកគេ នៅមុខរាស្ត្ររបស់ផងទ្រង់ ដែលទ្រង់បានលោះគេចេញពីស្រុកអេស៊ីព្ទ គឺឲ្យរួចពីសាសន៍ដទៃ ហើយនឹងព្រះរបស់គេផង
តែបើសិនជាឯងរាល់គ្នាមិនគាប់ចិត្តនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាទេ នោះចូររើសយកព្រះណាដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ ទោះបើជាព្រះទាំងប៉ុន្មាន ដែលពួកឰយុកោឯងបានគោរពប្រតិបត្តិនៅខាងនាយទន្លេ ឬអស់ទាំងព្រះរបស់សាសន៍អាម៉ូរីនេះ ដែលឯងរាល់គ្នានៅក្នុងស្រុកគេក្តី តែឯអញ នឹងពួកគ្រួអញ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។
នៅវេលានោះ សាំយូអែលប្រាប់ដល់ពួកវង្សអ៊ីស្រាអែលទាំងអស់ថា បើអ្នករាល់គ្នាវិលត្រឡប់មកឯព្រះយេហូវ៉ាវិញដោយអស់ពីចិត្ត នោះត្រូវយកអស់ទាំងព្រះដទៃ នឹងរូបព្រះទាំងប៉ុន្មានពីពួកអ្នករាល់គ្នាចេញ ហើយបាញ់ចិត្តដំរង់ចំពោះព្រះយេហូវ៉ា ព្រមទាំងគោរពប្រតិបត្តិដល់ទ្រង់តែ១ នោះទ្រង់នឹងជួយដោះអ្នករាល់គ្នា ឲ្យរួចចេញពីកណ្តាប់ដៃនៃពួកភីលីស្ទីន