ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 109:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាត់​ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់ ព្រះ‌យេហូវ៉ា​យ៉ាង​ក្រៃ‌លែង អើ ទូលបង្គំ​នឹង​សរសើរ​ដល់​ទ្រង់ នៅ​កណ្តាល​ជន​ទាំង‌ឡាយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​នឹង​អរព្រះគុណ​ព្រះយេហូវ៉ា​យ៉ាងខ្លាំង ដោយ​មាត់​របស់ខ្ញុំ ខ្ញុំ​នឹង​សរសើរតម្កើង​ព្រះអង្គ​នៅកណ្ដាលចំណោម​មនុស្ស​ជាច្រើន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាត់​ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​ក្រៃ‌លែង ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ នៅ​កណ្ដាល​បណ្ដា​ជន​ទាំង‌ឡាយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​នឹង​បន្លឺ​សំឡេង​លើក​តម្កើង​ព្រះ‌អម្ចាស់ ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​ក្នុង​ចំណោម បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ!

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​នឹង​បន្លឺ​សំឡេង​លើក​តម្កើង​អុលឡោះ‌តាអាឡា ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់​ក្នុង​ចំណោម បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ!

សូមមើលជំពូក



ទំនុកតម្កើង 109:30
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គួរ​ឲ្យ​គេ​លើក​ដំកើង​ទ្រង់​នៅ​ក្នុង​ជំនុំ​នៃ​ជន​ទាំង‌ឡាយ ហើយ​សរសើរ​ទ្រង់​នៅ​ទី​អង្គុយ​របស់​ពួក​ចាស់‌ទុំ​ដែរ។


ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​អស់​ពី​ចិត្ត នៅ​ក្នុង​ចំណោម​នៃ​មនុស្ស​ទៀង​ត្រង់ ហើយ​ក្នុង​ពួក​ជំនុំ​ជន


ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ អស់​អំពី​ចិត្ត ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ទ្រង់ នៅ​ចំពោះ​មុខ​នៃ​អស់​ទាំង​ព្រះ


ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្តេច​នៅ​ផែនដី​នឹង​អរ ព្រះ‌គុណ​ដល់​ទ្រង់ ដ្បិត​គេ​បាន​ឮ​ព្រះ‌បន្ទូល ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក​ហើយ


ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ នៅ​ក្នុង​ពួក​ជំនុំ​ធំ ទូលបង្គំ​នឹង​សរសើរ​ដល់​ទ្រង់ នៅ​កណ្តាល​មហា‌ជន


ខ្ញុំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា តាម​សេចក្ដី​សុចរិត​ទ្រង់ ហើយ​នឹង​ច្រៀង​ដំកើង​ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដ៏​ខ្ពស់​បំផុត។


ទូលបង្គំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​អស់​អំពី​ចិត្ត ទូលបង្គំ​នឹង​និទាន ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់


ទ្រង់​មាន​បន្ទូល​ថា «ទូលបង្គំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ទ្រង់ ដល់​ពួក​បង​ប្អូន ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ពី​ទ្រង់ នៅ​កណ្តាល​ពួក​ជំនុំ»