ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 104:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​មាន​នាវា​បើក​ទៅ​មក ហើយ​មាន​សត្វ​ធំ​សំបើម ដែល​ទ្រង់ បាន​បង្កើត​ឲ្យ​លេង​ក្នុង​ទឹក

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅ​ទីនោះ មាន​នាវា​ទៅមក ក៏មានសត្វ​ឡេវីអាថាន​ដែល​ព្រះអង្គ​បាន​សូនឡើង ដើម្បីឲ្យ​លេង​នៅ​ទីនោះ​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​នាវា​បើក​ទៅ​មក ហើយ​មាន​សត្វ​ធំ​សម្បើម​ដែល​ព្រះ‌អង្គ បាន​បង្កើតមក​ឲ្យ​លេង​នៅ​ក្នុង​សមុទ្រ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាវា​ទាំង‌ឡាយ​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រ ហើយ​នាគ​ដែល​ព្រះអង្គ​បង្កើត ក៏​លេង​នៅ​ក្នុង​សមុទ្រ​នោះ​ដែរ។

សូមមើលជំពូក

អាល់គីតាប

នាវា​ទាំង‌ឡាយ​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រ ហើយ​នាគ​ដែល​ទ្រង់​បង្កើត ក៏​លេង​នៅ​ក្នុង​សមុទ្រ​នោះ​ដែរ។

សូមមើលជំពូក



ទំនុកតម្កើង 104:26
8 ការដាក់ឲ្យឆ្លើយតបគ្នា  

សាប់‌យូល៉ូន​នឹង​នៅ​មាត់​សមុទ្រ វា​នឹង​បាន​ជា​មាត់​កំពង់​សំរាប់​នាវា ហើយ​ព្រំ​ស្រុក​វា​នឹង​ទល់​នឹង​ស្រុក​ស៊ីដូន។


ជំនន់​នោះ​បាន​មាន​កំឡាំង​ក្រៃ‌លែង ក៏​កាន់​តែ​ចំរើន​ឡើង​ជា​លើស‌លប់​នៅ​លើ​ផែនដី ហើយ​ទូក​នោះ​បាន​អណ្តែត​នៅ​លើ​ទឹក


សូម​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​ពេល​ថ្ងៃ បាន​ដាក់​បណ្តាសា​ដល់​យប់​នោះ ព្រម​ទាំង​ពួក​អ្នក​ដែល​ប្រុង​នឹង​ដាស់​ក្រពើ​ឡើង​ផង


៙ ឯ​ពួក​អ្នក​ដែល​ចុះ​នាវា​ដើរ​ផ្លូវ​សមុទ្រ ជា​អ្នក​ដែល​រក​ស៊ី​ទទួល​ការ​តាម​ផ្លូវ​ទឹក​ធំ


ទ្រង់​បាន​កិន​កំទេច​ក្បាល​របស់​ក្រពើ ព្រម​ទាំង​ប្រទាន​សាច់​វា​ទុក​ជា​អាហារ ដល់​ពួក​មនុស្ស​ដែល​នៅ​ទី​រហោ‌ស្ថាន


នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យក​ដាវ​មុត​ក្លា​ដ៏​ធំ ហើយ​មាន​កំឡាំង​របស់​ទ្រង់​ទៅ​ធ្វើ​ទោស​ដល់​សត្វ​សំបើម ជា​នាគ​ដែល​រត់​ពួន គឺ​សត្វ​សំបើម ជា​នាគ​ក្ងិច‌ក្ងក់​នោះ​ឯង ហើយ​ទ្រង់​នឹង​សំឡាប់​សត្វ​សំបើម​ដែល​នៅ​ក្នុង​សមុទ្រ​នោះ។


ពួក​អ្នក​ចាស់ៗ នឹង​ពួក​អ្នក​ប្រាជ្ញ​ពី​ក្រុង​កេបាល​ក៏​នៅ​ក្នុង​ឯង ទុក​ជា​អ្នក​ពរជ័រ ឯ​អស់​ទាំង​នាវា​នៅ​សមុទ្រ នឹង​ពួក​ជើង​ឈ្នួល ក៏​នៅ​ក្នុង​ឯង ដើម្បី​លក់​ដូរ​ទំនិញ​របស់​ឯង