Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 104:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 មាន​នាវា​បើក​ទៅ​មក ហើយ​មាន​សត្វ​ធំ​សម្បើម​ដែល​ព្រះ‌អង្គ បាន​បង្កើតមក​ឲ្យ​លេង​នៅ​ក្នុង​សមុទ្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 នៅ​ទីនោះ មាន​នាវា​ទៅមក ក៏មានសត្វ​ឡេវីអាថាន​ដែល​ព្រះអង្គ​បាន​សូនឡើង ដើម្បីឲ្យ​លេង​នៅ​ទីនោះ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 នាវា​ទាំង‌ឡាយ​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រ ហើយ​នាគ​ដែល​ព្រះអង្គ​បង្កើត ក៏​លេង​នៅ​ក្នុង​សមុទ្រ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ក៏​មាន​នាវា​បើក​ទៅ​មក ហើយ​មាន​សត្វ​ធំ​សំបើម ដែល​ទ្រង់ បាន​បង្កើត​ឲ្យ​លេង​ក្នុង​ទឹក

សូមមើលជំពូក ចម្លង

អាល់គីតាប

26 នាវា​ទាំង‌ឡាយ​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រ ហើយ​នាគ​ដែល​ទ្រង់​បង្កើត ក៏​លេង​នៅ​ក្នុង​សមុទ្រ​នោះ​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 104:26
8 ការដាក់ឲ្យឆ្លើយតបគ្នា  

សាប់‌យូ‌ឡូន​នឹង​នៅ​តាម​មាត់​សមុទ្រ វា​នឹង​ក្លាយ​ជា​កំពង់​សម្រាប់​នា​វា ហើយ​ព្រំ​ប្រទល់​របស់​វា នឹង​លាត​សន្ធឹង​ទៅ​ដល់​ស្រុក​ស៊ីដូន។


ជំនន់​នោះ​មាន​កម្លាំង​ក្រៃ​លែង ក៏​កាន់​តែ​ចម្រើន​ឡើង​លើស​លុប​នៅ​លើ​ផែន‌ដី ហើយ​ទូក​នោះ​បាន​អណ្តែត​នៅ​លើ​ផ្ទៃ​ទឹក។


សូម​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​ពេល​ថ្ងៃ បាន​ដាក់​បណ្ដាសា​ដល់​យប់​នោះ ព្រម​ទាំង​ពួក​អ្នក​ដែល​ប្រុង នឹង​ដាស់​ក្រពើ​ឡើង​ផង។


៙ អ្នកខ្លះ​ចុះ​នាវា​ដើរ​ផ្លូវ​សមុទ្រ ប្រកប​មុខ​របរ​តាម​មហាសាគរ


ព្រះ‌អង្គ​បាន​កិនកម្ទេច​ក្បាល​ស្ដេច​ក្រពើ ហើយ​ព្រះ‌អង្គ​ប្រទាន​សាច់វា​ដល់​សត្វ​នានា ដែល​រស់​នៅ​ទីរហោ​ស្ថាន​ជា​អាហារ។


នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​នឹង​យក​ដាវ​មុត​ក្លា​ដ៏​ធំ ហើយ​មាន​កម្លាំង​របស់​ព្រះ‌អង្គ​ទៅ​ធ្វើ​ទោស​ដល់​សត្វ​សម្បើម ជា​នាគ​ដែល​រត់​ពួន គឺ​សត្វ​សម្បើម ជា​នាគ​ក្ងិច‌ក្ងក់​នោះ​ឯង ហើយ​ព្រះ‌អង្គ​នឹង​សម្លាប់​សត្វ​សម្បើម​ដែល​នៅ​ក្នុង​សមុទ្រ​នោះ។


ពួក​អ្នក​ចាស់ៗ និង​ពួក​អ្នក​ប្រាជ្ញា​ពី​ក្រុង​កេបាល​ក៏​នៅ​ក្នុង​អ្នក ទុក​ជា​អ្នក​ពរជ័រ ឯ​អស់​ទាំង​នាវា​នៅ​សមុទ្រ និង​ពួក​ជើង​ឈ្នួល ក៏​នៅ​ក្នុង​អ្នក ដើម្បី​លក់​ដូរ​ទំនិញ​របស់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម