Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 3:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 សូម​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​ពេល​ថ្ងៃ បាន​ដាក់​បណ្តាសា​ដល់​យប់​នោះ ព្រម​ទាំង​ពួក​អ្នក​ដែល​ប្រុង​នឹង​ដាស់​ក្រពើ​ឡើង​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 សូម​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​ពេល​ថ្ងៃ បាន​ដាក់​បណ្ដាសា​ដល់​យប់​នោះ ព្រម​ទាំង​ពួក​អ្នក​ដែល​ប្រុង នឹង​ដាស់​ក្រពើ​ឡើង​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 សូម​ឲ្យ​យប់​នោះ​ត្រូវ​បណ្ដាសា របស់​គ្រូ​នក្ខត្ត‌ឫក្ស និង​ត្រូវ​បណ្ដាសា​របស់​គ្រូ​ដាស់​ស្ដេច​ក្រពើ!

សូមមើលជំពូក ចម្លង

អាល់គីតាប

8 សូម​ឲ្យ​យប់​នោះ​ត្រូវ​បណ្ដាសា របស់​អ្នក​នក្ខត្ត‌ឫក្ស និង​ត្រូវ​បណ្ដាសា​របស់​អ្នក​ដាស់​ស្ដេច​ក្រពើ!

សូមមើលជំពូក ចម្លង




យ៉ូប 3:8
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​យេរេមា លោក​លើក​បទ​ទំនួញ​ទួញ​ពី​យ៉ូសៀស ហើយ​ពួក​ចំរៀង​ប្រុស​ស្រី​ក៏​ច្រៀង​បទ​ទំនួញ​ពី​យ៉ូសៀស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ក៏​តាំង​ការ​នោះ​ទុក​ជា​ទំលាប់​ក្នុង​ពួក​អ៊ីស្រាអែល​ត​ទៅ មើល បទ​ទាំង​នោះ​បាន​កត់​ទុក​ក្នុង​គម្ពីរ​បរិទេវ​ហើយ


អើ សូម​ឲ្យ​យប់​នោះ​បាន​ទៅ​ជា​អសារ​ឥត​ការ ឥត​មាន​ឮ​សូរ‌សៀង​អរ​សប្បាយ​ឡើយ


សូម​ឲ្យ​អស់​ទាំង​ផ្កាយ ដែល​ភ្លឺ​នៅ​ពេល​ព្រលប់​ក្នុង​យប់​នោះ​បាន​ងងឹត​វិញ ឲ្យ​បាន​រក​ពន្លឺ​ឥត​មាន​ឡើយ ក៏​កុំ​ឲ្យ​បាន​ឃើញ​បើក​ពន្លឺ នៅ​ពេល​បច្ចូស‌កាល​ដែរ


តើ​ឯង​នឹង​ស្ទូច​ចាប់​ក្រពើ​បាន ឬ​នឹង​យក​ខ្សែ​ទៅ​ចង​អណ្តាត​វា​បាន​ឬ​ទេ


គ្មាន​អ្នក​ណា​អាច​ហ៊ាន​ដាស់​វា​ឡើង​ឡើយ បើ​ដូច្នេះ តើ​មាន​អ្នក​ណា​អាច​ឈរ​នៅ​មុខ​អញ​បាន


កាល​ណា​វា​ចំកោង​ខ្លួន​ឡើង នោះ​មនុស្ស​ខ្លាំង​ពូកែ​ក៏​ភ័យ​ខ្លាច ហើយ​រត់​ទៅ​ដោយ​ភាំង​ស្លុត


នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យក​ដាវ​មុត​ក្លា​ដ៏​ធំ ហើយ​មាន​កំឡាំង​របស់​ទ្រង់​ទៅ​ធ្វើ​ទោស​ដល់​សត្វ​សំបើម ជា​នាគ​ដែល​រត់​ពួន គឺ​សត្វ​សំបើម ជា​នាគ​ក្ងិច‌ក្ងក់​នោះ​ឯង ហើយ​ទ្រង់​នឹង​សំឡាប់​សត្វ​សំបើម​ដែល​នៅ​ក្នុង​សមុទ្រ​នោះ។


ហេតុ​នោះព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ‌អម្ចាស់ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មនុស្ស​នឹង​ទ្រហោ​យំ​នៅ​គ្រប់​ទាំង​ផ្លូវ​ធ្លា ហើយ​នៅ​គ្រប់​ទាំង​ផ្លូវ​គេ​នឹង​ថា វរ​ហើយ វរ​ហើយ គេ​នឹង​ហៅ​ពួក​អ្នក​ស្រែ​ចំការ​ឲ្យ​មក​សោយ‌សោក ហើយ​ពួក​អ្នក​ដែល​ប្រសប់​ទួញ​ទំនួញ​ឲ្យ​មក​ទ្រហោ​យំ


យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​បាន​រាំ យើង​បាន​ទួញ​ទំនួញ​ឲ្យ​ឯង តែ​ឯង​មិន​បាន​យំ​ទេ


លុះ​ដល់​ផ្ទះ​មេ​សាលា​ប្រជុំ ក៏​ឃើញ​មនុស្ស​កំពុង​តែ​យំ​ស្រែក កើត​វឹកវរ​ជា​ខ្លាំង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម