ទំនុកតម្កើង 104:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងសត្វហើរលើអាកាសធ្វើសំបុក តាមផ្លូវទឹកទាំងនោះ ហើយកញ្ជ្រៀវលេងនៅលើមែកឈើ ព្រះគម្ពីរខ្មែរសាកល បក្សាបក្សីនៅលើអាកាសរស់នៅក្បែរផ្លូវទឹកទាំងនោះ ហើយបន្លឺសំឡេងនៅតាមមែកឈើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បក្សាបក្សីហើរលើអាកាសធ្វើសម្បុក នៅក្បែរផ្លូវទឹកទាំងនោះ ហើយនាំគ្នាស្រែកខ្ញៀវខ្ញារនៅលើមែកព្រឹក្សា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បក្សាបក្សីធ្វើទ្រនំនៅក្បែរទឹកជ្រោះទាំងនោះ ហើយនាំគ្នាច្រៀងយ៉ាងពីរោះនៅតាមមែកព្រឹក្សា។ អាល់គីតាប បក្សាបក្សីធ្វើទ្រនំនៅក្បែរទឹកជ្រោះទាំងនោះ ហើយនាំគ្នាច្រៀងយ៉ាងពីរោះនៅតាមមែកព្រឹក្សា។ |
ឱព្រះយេហូវ៉ានៃពួកពលបរិវារ ដែលជាមហាក្សត្រ ហើយជាព្រះនៃទូលបង្គំអើយ ទោះទាំងចាបក៏រកទីនៅបាន ហើយសត្វត្រចៀកកាំ ក៏បានសំបុកសំរាប់ខ្លួន ជាកន្លែងដែលដាក់កូនបានដែរ គឺជាអាសនានៃទ្រង់
ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះមិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ឯអ្នករាល់គ្នា តើគ្មានដំឡៃលើសជាងសត្វទាំងនោះទេឬអី
ព្រះយេស៊ូវទ្រង់តបថា កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាស ក៏មានសំបុក តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ