ព្រះអង្គប្រៀនប្រដៅមនុស្ស ដោយការស្ដីប្រដៅចំពោះអំពើទុច្ចរិត ហើយព្រះអង្គស៊ីបំផ្លាញដូចសត្វល្អិតនូវអ្វីដែលគេពេញចិត្ត; ប្រាកដមែន មនុស្សទាំងអស់សុទ្ធតែឥតន័យ! សេឡា
២ ពេត្រុស 2:16 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែគាត់ទទួលការស្ដីបន្ទោសចំពោះការបំពានរបស់ខ្លួន គឺសត្វលាដែលមិនចេះនិយាយ បាននិយាយជាសំឡេងមនុស្ស រារាំងភាពចម្កួតរបស់ព្យាការីនោះ។ Khmer Christian Bible ដូច្នេះ គាត់បានទទួលការស្ដីបន្ទោសចំពោះការបំពានរបស់ខ្លួន គឺសត្វលាដែលមិនចេះនិយាយបាននិយាយភាសាមនុស្សរារាំងភាពចម្កួតរបស់អ្នកនាំព្រះបន្ទូលនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែគាត់ត្រូវទទួលការស្ដីបន្ទោស ដោយព្រោះអំពើរំលងរបស់ខ្លួន គឺសត្វលាដែលមិនចេះនិយាយ បាននិយាយជាសំឡេងមនុស្ស ហើយឃាត់សេចក្ដីចំកួតរបស់ហោរានោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្យាការី*នេះបានទទួលការស្ដីប្រដៅ ព្រោះគាត់ប្រព្រឹត្តល្មើសវិន័យ* គឺសត្វពាហនៈដែលមិនចេះនិយាយ បែរជានិយាយភាសាមនុស្ស ឃាត់គាត់កុំឲ្យប្រព្រឹត្តអំពើលេលាយ៉ាងនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគាត់ត្រូវបន្ទោស ដោយព្រោះការរំលងរបស់គាត់ ដោយសត្វព្រនាក់គ បាននិយាយជាសំឡេងមនុស្ស ទាំងឃាត់ឃាំងសេចក្ដីចំកួតរបស់គាត់ អាល់គីតាប ប៉ុន្ដែ ណាពីនេះបានទទួលការស្ដីប្រដៅ ព្រោះគាត់ប្រព្រឹត្ដល្មើសវិន័យ គឺសត្វពាហនៈដែលមិនចេះនិយាយ បែរជានិយាយភាសាមនុស្ស ឃាត់គាត់កុំឲ្យប្រព្រឹត្ដអំពើលេលាយ៉ាងនោះឡើយ។ |
ព្រះអង្គប្រៀនប្រដៅមនុស្ស ដោយការស្ដីប្រដៅចំពោះអំពើទុច្ចរិត ហើយព្រះអង្គស៊ីបំផ្លាញដូចសត្វល្អិតនូវអ្វីដែលគេពេញចិត្ត; ប្រាកដមែន មនុស្សទាំងអស់សុទ្ធតែឥតន័យ! សេឡា
ខ្ញុំបានបែរចិត្តខ្ញុំមក ដើម្បីយល់ សង្កេត ហើយស្វែងរកប្រាជ្ញា និងគោលការណ៍ ព្រមទាំងដើម្បីយល់ថាការអាក្រក់ជាសេចក្ដីល្ងីល្ងើ ហើយភាពល្ងង់ជាសេចក្ដីចម្កួត។
នេះហើយ ជាការអាក្រក់មួយក្នុងការទាំងអស់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃ គឺមានវាសនាតែមួយសម្រាប់មនុស្សទាំងអស់។ លើសពីនេះទៅទៀត ចិត្តរបស់មនុស្សលោកពេញដោយសេចក្ដីអាក្រក់ ហើយមានភាពចម្កួតនៅក្នុងចិត្តអស់មួយជីវិតរបស់ពួកគេ រួចក្រោយមក ពួកគេទៅឯមនុស្សស្លាប់។
ដូច្នេះ ប្រសិនបើអ្នករាល់គ្នាមិនបានស្មោះត្រង់នឹងទ្រព្យសម្បត្តិដ៏ទុច្ចរិតផង តើនរណានឹងផ្ទុកផ្ដាក់ទ្រព្យសម្បត្តិពិតនឹងអ្នករាល់គ្នា?
នៅសាលាប្រជុំទាំងអស់ ខ្ញុំព្រះបាទបង្ខំពួកគេឲ្យនិយាយប្រមាថព្រះជាញឹកញាប់ ដោយដាក់ទណ្ឌកម្មពួកគេ។ ខ្ញុំព្រះបាទមានចិត្តក្ដៅក្រហាយកាន់តែខ្លាំងចំពោះពួកគេ ក៏បៀតបៀនពួកគេរហូតដល់ទីក្រុងនានានៅស្រុកក្រៅទៀតផង។