ពួកដែលបោះបង់ចោលក្រឹត្យវិន័យ សរសើរមនុស្សអាក្រក់ រីឯអ្នកដែលកាន់តាមក្រឹត្យវិន័យ តទល់នឹងពួកគេ។
២ ពេត្រុស 2:15 - ព្រះគម្ពីរខ្មែរសាកល ពួកគេចាកចេញពីផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់បាឡាមកូនរបស់បេអ៊រ——បាឡាមបានស្រឡាញ់រង្វាន់នៃសេចក្ដីទុច្ចរិត Khmer Christian Bible ពួកគេបានបោះបង់ផ្លូវត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់បាឡាម ជាកូនរបស់បេអ៊រដែលស្រឡាញ់កម្រៃដែលបានមកពីអំពើទុច្ចរិត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាម ជាកូនរបស់បេអ៊រ ដែលស្រឡាញ់ឈ្មួលនៃអំពើទុច្ចរិត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបានបោះបង់មាគ៌ាត្រឹមត្រូវចោល ងាកទៅដើរតាមផ្លូវលោកបាឡាម ជាកូនរបស់លោកបេអ៊រ និងជាអ្នកស្រឡាញ់ប្រាក់ ដែលគេជួលឲ្យប្រព្រឹត្តអំពើទុច្ចរិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាម ជាកូនបេអ៊រ ដែលស្រឡាញ់កំរៃនៃការទុច្ចរិត អាល់គីតាប ពួកគេបានបោះបង់មាគ៌ាត្រឹមត្រូវចោល ងាកទៅដើរតាមផ្លូវបាឡាមជាកូនរបស់លោកបេអ៊រ និងជាអ្នកស្រឡាញ់ប្រាក់ដែលគេជួលឲ្យប្រព្រឹត្ដអំពើទុច្ចរិត។ |
ពួកដែលបោះបង់ចោលក្រឹត្យវិន័យ សរសើរមនុស្សអាក្រក់ រីឯអ្នកដែលកាន់តាមក្រឹត្យវិន័យ តទល់នឹងពួកគេ។
ប៉ុន្តែអ្នកនេះបានទិញដីមួយកន្លែងដោយរង្វាន់នៃសេចក្ដីទុច្ចរិត ហើយធ្លាក់សំយុងក្បាលបែកពោះ នោះពោះវៀនទាំងអស់របស់គាត់ក៏ធ្លាយចេញមក។
និយាយថា៖ “ឱ មនុស្សដែលពេញដោយឧបាយកល និងសេចក្ដីអាក្រក់គ្រប់យ៉ាង ជាកូនមារ និងជាខ្មាំងសត្រូវនៃគ្រប់ទាំងសេចក្ដីសុចរិតយុត្តិធម៌អើយ! តើឯងមិនព្រមឈប់បង្វែរមាគ៌ាដ៏ត្រង់របស់ព្រះអម្ចាស់ទេឬ?
ពួកគេនឹងរងការអយុត្តិធម៌ជាឈ្នួលនៃការអយុត្តិធម៌របស់ខ្លួន; ពួកគេចាត់ទុកថាការសេពអបាយមុខទាំងថ្ងៃជាការសប្បាយ; ពួកគេជាដាមប្រឡាក់ និងជាស្នាម; ពួកគេសប្បាយចិត្តនឹងឧបាយកលរបស់ខ្លួន នៅពេលស៊ីលៀងជាមួយអ្នករាល់គ្នា;
វេទនាដល់ពួកគេហើយ! ដ្បិតពួកគេដើរតាមផ្លូវរបស់កាអ៊ីន ហើយសម្រុកចូលទៅក្នុងសេចក្ដីវង្វេងរបស់បាឡាមដើម្បីកម្រៃ ថែមទាំងវិនាសក្នុងការបះបោររបស់កូរ៉ា។
យ៉ាងណាមិញ យើងមានរឿងខ្លះប្រកាន់នឹងអ្នក គឺថានៅទីនោះ អ្នកមានពួកកាន់តាមសេចក្ដីបង្រៀនរបស់បាឡាមដែលបង្រៀនបាឡាក ឲ្យដាក់ហេតុបណ្ដាលឲ្យជំពប់ដួលនៅមុខកូនចៅអ៊ីស្រាអែល គឺឲ្យហូបអាហារដែលសែនដល់រូបបដិមាករ និងឲ្យប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ។