កាលណាអ្នកជាមួយគូវិវាទរបស់អ្នក ចេញទៅជួបមេគ្រប់គ្រង ចូរខិតខំព្យាយាមផ្សះផ្សានឹងគូវិវាទនោះ ខណៈដែលនៅតាមផ្លូវនៅឡើយ ក្រែងលោអ្នកនោះអូសអ្នកទៅចៅក្រម ចៅក្រមនឹងប្រគល់អ្នកទៅឆ្មាំគុក ហើយឆ្មាំគុកនឹងដាក់គុកអ្នក។
២ ធីម៉ូថេ 4:9 - ព្រះគម្ពីរខ្មែរសាកល សូមព្យាយាមមករកខ្ញុំជាប្រញាប់ Khmer Christian Bible ចូរព្យាយាមមកឯខ្ញុំជាប្រញាប់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរព្យាយាមមករកខ្ញុំជាប្រញាប់កុំខាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរលៃលកទៅរកខ្ញុំជាប្រញាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យខំប្រឹងទៅឯខ្ញុំជាប្រញាប់ អាល់គីតាប ចូរលៃលកទៅរកខ្ញុំជាប្រញាប់។ |
កាលណាអ្នកជាមួយគូវិវាទរបស់អ្នក ចេញទៅជួបមេគ្រប់គ្រង ចូរខិតខំព្យាយាមផ្សះផ្សានឹងគូវិវាទនោះ ខណៈដែលនៅតាមផ្លូវនៅឡើយ ក្រែងលោអ្នកនោះអូសអ្នកទៅចៅក្រម ចៅក្រមនឹងប្រគល់អ្នកទៅឆ្មាំគុក ហើយឆ្មាំគុកនឹងដាក់គុកអ្នក។
ពេលនឹកឃើញទឹកភ្នែករបស់អ្នក ខ្ញុំក៏ចង់ជួបអ្នកយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំបានពេញដោយអំណរ។
សូមព្យាយាមមកឲ្យដល់មុនរដូវរងា។ អ៊ើប៊ូឡុស ពូដេន លីណុស និងក្លូឌា ព្រមទាំងបងប្អូនទាំងអស់គ្នា ផ្ដាំសួរសុខទុក្ខអ្នក។
កាលណាខ្ញុំចាត់អើតេម៉ាស ឬទីឃីកុសឲ្យមកជួបអ្នក សូមព្យាយាមមករកខ្ញុំនៅនីកូប៉ូលី ដ្បិតខ្ញុំបានសម្រេចចិត្តស្នាក់នៅទីនោះរហូតដល់ផុតរដូវរងា។