ភ្នែករបស់ទូលបង្គំបង្ហូរជាទន្លេនៃទឹកភ្នែក ពីព្រោះពួកគេមិនកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គ។
២ កូរិនថូស 2:4 - ព្រះគម្ពីរខ្មែរសាកល ដ្បិតដែលខ្ញុំបានសរសេរមកអ្នករាល់គ្នាទាំងទឹកភ្នែកជាច្រើន គឺសរសេរដោយចេញពីទុក្ខវេទនាដ៏ធំ និងការឈឺចាប់នៃចិត្ត ហើយមិនមែនដើម្បីធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្តទេ គឺដើម្បីឲ្យអ្នករាល់គ្នាបានស្គាល់សេចក្ដីស្រឡាញ់ដែលខ្ញុំមានជាពិសេសចំពោះអ្នករាល់គ្នា។ Khmer Christian Bible ខ្ញុំបានសរសេរមកអ្នករាល់គ្នា ទាំងស្រក់ទឹកភ្នែក ដោយមានសេចក្ដីវេទនាជាច្រើន និងឈឺចាប់ក្នុងចិត្ដ មិនមែនដើម្បីឲ្យអ្នករាល់គ្នាព្រួយទេ គឺដើម្បីឲ្យអ្នករាល់គ្នាដឹងពីសេចក្ដីស្រឡាញ់ដែលខ្ញុំមានយ៉ាងលើសលប់ចំពោះអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតខ្ញុំបានសរសេរមកអ្នករាល់គ្នា ទាំងពិបាកចិត្ត ទាំងថប់ព្រួយ ទាំងស្រក់ទឹកភ្នែកជាច្រើន មិនមែនចង់ឲ្យអ្នករាល់គ្នាព្រួយចិត្តទេ គឺចង់ឲ្យអ្នករាល់គ្នាស្គាល់ពីសេចក្តីស្រឡាញ់ជាបរិបូរ ដែលខ្ញុំមានចំពោះអ្នករាល់គ្នាវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសរសេរមកបងប្អូន ទាំងតឹងទ្រូង ទាំងពិបាកចិត្ត ទាំងស្រក់ទឹកភ្នែក តែមិនមែនចង់ធ្វើឲ្យបងប្អូនព្រួយចិត្តទេ គឺចង់សម្តែងឲ្យបងប្អូនដឹងអំពីសេចក្ដីស្រឡាញ់ដ៏លើសលុបរបស់ខ្ញុំចំពោះបងប្អូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ដោយខ្ញុំមានចិត្តលំបាក ហើយថប់ព្រួយ ព្រមទាំងស្រក់ទឹកភ្នែកជាច្រើន មិនមែនចង់ឲ្យអ្នករាល់គ្នាព្រួយដែរនោះទេ គឺចង់ឲ្យអ្នករាល់គ្នាស្គាល់សេចក្ដីស្រឡាញ់ ដែលខ្ញុំមានជាបរិបូរដល់អ្នករាល់គ្នាប៉ុណ្ណោះឯង អាល់គីតាប ខ្ញុំសរសេរមកបងប្អូន ទាំងតឹងទ្រូង ទាំងពិបាកចិត្ដ ទាំងស្រក់ទឹកភ្នែក តែមិនមែនចង់ធ្វើឲ្យបងប្អូនព្រួយចិត្ដទេ គឺចង់សំដែងឲ្យបងប្អូនដឹងអំពីសេចក្ដីស្រឡាញ់ដ៏លើសលប់របស់ខ្ញុំចំពោះបងប្អូន។ |
ភ្នែករបស់ទូលបង្គំបង្ហូរជាទន្លេនៃទឹកភ្នែក ពីព្រោះពួកគេមិនកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គ។
ខ្ញុំប្រច័ណ្ឌអ្នករាល់គ្នាដោយសេចក្ដីប្រច័ណ្ឌរបស់ព្រះ ដ្បិតខ្ញុំបានភ្ជាប់ពាក្យឲ្យអ្នករាល់គ្នានឹងប្ដីតែមួយគត់ គឺទុកជាស្ត្រីព្រហ្មចារីបរិសុទ្ធថ្វាយដល់ព្រះគ្រីស្ទ។
ដូច្នេះ ខ្ញុំនឹងចំណាយរហូតដល់អស់រលីងដោយអំណរយ៉ាងខ្លាំង ដើម្បីព្រលឹងរបស់អ្នករាល់គ្នា។ ប្រសិនបើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងឡើង តើអ្នករាល់គ្នាស្រឡាញ់ខ្ញុំកាន់តែតិចទៅឬ?
តាមពិត ខ្ញុំបានសរសេរមកអ្នករាល់គ្នាដោយសារតែការនេះឯង គឺដើម្បីបានដឹងពីអត្តចរិតដែលត្រូវបានពិសោធរបស់អ្នករាល់គ្នា ថាតើអ្នករាល់គ្នាស្ដាប់បង្គាប់ក្នុងគ្រប់ការទាំងអស់ឬយ៉ាងណា។
ដូច្នេះ ទោះបីជាខ្ញុំបានសរសេរមកអ្នករាល់គ្នាក៏ដោយ ក៏មិនមែនដើម្បីអ្នកដែលធ្វើខុស ឬដើម្បីអ្នកដែលរងការអយុត្តិធម៌នោះទេ គឺដើម្បីឲ្យចិត្តខ្នះខ្នែងរបស់អ្នករាល់គ្នាចំពោះយើង ត្រូវបានបញ្ជាក់ឲ្យច្បាស់ដល់អ្នករាល់គ្នានៅចំពោះព្រះ។
តាមពិតមានមនុស្សជាច្រើន ដែលខ្ញុំធ្លាប់ប្រាប់អ្នករាល់គ្នាជាច្រើនលើកច្រើនសាមកហើយ ហើយឥឡូវនេះខ្ញុំសូមប្រាប់ម្ដងទៀតទាំងទឹកភ្នែកថា គេរស់នៅជាខ្មាំងសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រីស្ទទេ។