Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 2:4 - Khmer Christian Bible

4 ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់គ្នា​ ​ទាំង​ស្រក់​ទឹក​ភ្នែក​ ដោយ​មាន​សេចក្ដី​វេទនា​ជាច្រើន​ និង​ឈឺចាប់​ក្នុង​ចិត្ដ​ មិន​មែន​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ព្រួយ​ទេ​ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ពី​សេចក្ដី​ស្រឡាញ់​ដែល​ខ្ញុំ​មាន​យ៉ាង​លើសលប់​ចំពោះ​អ្នក​រាល់គ្នា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ដ្បិត​ដែល​ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា​ទាំង​ទឹកភ្នែក​ជាច្រើន គឺ​សរសេរ​ដោយ​ចេញពី​ទុក្ខវេទនា​ដ៏ធំ និង​ការឈឺចាប់​នៃ​ចិត្ត ហើយ​មិនមែន​ដើម្បី​ធ្វើឲ្យ​អ្នករាល់គ្នា​ព្រួយចិត្ត​ទេ គឺ​ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ស្គាល់​សេចក្ដីស្រឡាញ់​ដែល​ខ្ញុំ​មាន​ជាពិសេស​ចំពោះ​អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា ទាំង​ពិបាក​ចិត្ត ទាំង​ថប់​ព្រួយ ទាំង​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន មិន​មែន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ទេ គឺ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ពី​សេចក្តី​ស្រឡាញ់​ជា​បរិបូរ ដែល​ខ្ញុំ​មាន​ចំពោះ​អ្នក​រាល់​គ្នា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ខ្ញុំ​សរសេរ​មក​បងប្អូន ទាំង​តឹង​ទ្រូង ទាំង​ពិបាក​ចិត្ត ទាំង​ស្រក់​ទឹក​ភ្នែក តែ​មិន​មែន​ចង់​ធ្វើ​ឲ្យ​បងប្អូន​ព្រួយ​ចិត្ត​ទេ គឺ​ចង់​សម្តែង​ឲ្យ​បងប្អូន​ដឹង​អំពី​សេចក្ដីស្រឡាញ់​ដ៏​លើស‌លុប​របស់​ខ្ញុំ​ចំពោះ​បងប្អូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដ្បិត​ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដោយ​ខ្ញុំ​មាន​ចិត្ត​លំបាក ហើយ​ថប់​ព្រួយ ព្រម​ទាំង​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន មិន​មែន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ដែរ​នោះ​ទេ គឺ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​ស្រឡាញ់ ដែល​ខ្ញុំ​មាន​ជា​បរិបូរ​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ខ្ញុំ​សរសេរ​មក​បង​ប្អូន ទាំង​តឹង​ទ្រូង ទាំង​ពិបាក​ចិត្ដ ទាំង​ស្រក់​ទឹក​ភ្នែក តែ​មិន​មែន​ចង់​ធ្វើ​ឲ្យ​បង​ប្អូន​ព្រួយ​ចិត្ដ​ទេ គឺ​ចង់​សំដែង​ឲ្យ​បង​ប្អូន​ដឹង​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​លើស‌លប់​របស់​ខ្ញុំ​ចំពោះ​បង​ប្អូន។

សូមមើលជំពូក ចម្លង




២ កូរិនថូស 2:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ខ្ញុំ​ប្រច័ណ្ឌ​នឹង​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះជាម្ចាស់​ ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់គ្នា​ភ្ជាប់​ពាក្យ​នឹង​បុរស​តែ​ម្នាក់​គត់​ ទុក​ជា​ក្រមុំ​បរិសុទ្ធ​សម្រាប់​ថ្វាយ​ដល់​ព្រះគ្រិស្ដ​


រីឯ​ខ្ញុំ​វិញ​ ដើម្បី​ព្រលឹង​របស់​អ្នក​រាល់គ្នា​ ខ្ញុំ​នឹង​ចំណាយ​ទ្រព្យ​ដោយ​អំណរ​បំផុត​ សូម្បី​តែ​ត្រូវ​ចំណាយ​ខ្លួន​ខ្ញុំ​ឲ្យ​អស់​ក្ដី​ បើ​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់គ្នា​កាន់តែ​ខ្លាំង​ឡើងៗ​ តើ​អ្នក​រាល់គ្នា​ស្រឡាញ់​ខ្ញុំ​កាន់​តែ​តិច​ទៅៗ​ឬ?​


ខ្ញុំ​ក៏បាន​សរសេរ​សេចក្ដី​នេះ​ ដើម្បី​ឲ្យ​ខ្ញុំ​ដឹង​ពី​ភាព​ស្មោះត្រង់​របស់​អ្នក​រាល់គ្នា​ ​ថា​តើ​អ្នក​រាល់គ្នា​ស្ដាប់​បង្គាប់​តាម​គ្រប់​បែប​យ៉ាង​ដែរ‍​ឬ​ទេ​


ទោះបី​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់គ្នា​មែន​ក៏​ដោយ​ ក៏​មិន​មែន​ដើម្បី​អ្នក​ដែល​ធ្វើ​ខុស​ ឬ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ខុស​លើ​នោះ​ដែរ​ ប៉ុន្ដែ​ដើម្បី​បង្ហាញ​ឲ្យ​អ្នក​រាល់គ្នា​ឃើញ​ពី​សេចក្ដី​ឧស្សាហ៍​របស់​អ្នក​រាល់គ្នា​ដែល​មាន​ចំពោះ​យើង​នៅ​ចំពោះ​ព្រះជាម្ចាស់​


ដ្បិត​ខ្ញុំ​តែងតែ​ប្រាប់​អ្នក​រាល់គ្នា​ជា​ញឹកញាប់​ ហើយ​នៅ​ពេល​នេះ​ខ្ញុំ​សូម​ប្រាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ម្ដង​ទៀត​ថា​ មាន​មនុស្ស​ច្រើន​ណាស់​ដែល​រស់នៅ​ជា​ខ្មាំង​សត្រូវ​នឹង​ឈើ​ឆ្កាង​របស់​ព្រះគ្រិស្ដ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម