លុះព្រលឹមឡើង ពួកគេមើលមិនស្គាល់ស្រុកនោះទេ ប៉ុន្តែពួកគេឃើញឆកសមុទ្រមួយដែលមានឆ្នេរ ពួកគេក៏សម្រេចចិត្តចូលសំពៅទៅបង្កឿងនៅទីនោះ ប្រសិនបើអាច។
២ កូរិនថូស 1:13 - ព្រះគម្ពីរខ្មែរសាកល តាមពិត យើងសរសេរមកអ្នករាល់គ្នា មិនមែនជាអ្វីផ្សេង ក្រៅពីអ្វីដែលអ្នករាល់គ្នាអាចអាន និងយល់បាននោះទេ ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងយល់ច្បាស់ទាំងស្រុង Khmer Christian Bible យើងមិនសរសេរអ្វីផ្សេងមកអ្នករាល់គ្នាទេ លើកលែងតែអ្វីដែលអ្នករាល់គ្នាអាចអាន ឬអាចយល់បានប៉ុណ្ណោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងមិនសរសេរសេចក្តីណាផ្សេង ក្រៅពីសេចក្តីដែលអ្នករាល់គ្នាអាចអាន និងអាចយល់បាននោះឡើយ។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងយល់សព្វគ្រប់ រហូតដល់ចុងបញ្ចប់មិនខាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងមិនសរសេរសេចក្ដីណាផ្សេងទៀតមកជូនបងប្អូន ក្រៅពីសេចក្ដីដែលបងប្អូនអាន និងយល់ស្រាប់ហើយនោះឡើយ។ ខ្ញុំសង្ឃឹមថាបងប្អូនមុខជាយល់សេចក្ដីនេះជាក់ច្បាស់សព្វគ្រប់មិនខាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំមិនសរសេរសេចក្ដីណាផ្សេងទៀត ផ្ញើមកអ្នករាល់គ្នា ក្រៅពីសេចក្ដីដែលបានអានមើល នឹងយល់ព្រមហើយនោះទេ ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងយល់ព្រមតាមសេចក្ដីនោះឯង ដរាបដល់ចុងបំផុតដែរ អាល់គីតាប យើងមិនសរសេរសេចក្ដីណាផ្សេងទៀតមកជូនបងប្អូន ក្រៅពីសេចក្ដីដែលបងប្អូនអាន និងយល់ស្រាប់ហើយនោះឡើយ។ ខ្ញុំសង្ឃឹមថា បងប្អូនមុខជាយល់សេចក្ដីនេះជាក់ច្បាស់សព្វគ្រប់មិនខាន |
លុះព្រលឹមឡើង ពួកគេមើលមិនស្គាល់ស្រុកនោះទេ ប៉ុន្តែពួកគេឃើញឆកសមុទ្រមួយដែលមានឆ្នេរ ពួកគេក៏សម្រេចចិត្តចូលសំពៅទៅបង្កឿងនៅទីនោះ ប្រសិនបើអាច។
ព្រះអង្គនឹងទ្រទ្រង់អ្នករាល់គ្នារហូតដល់ទីបញ្ចប់ ឲ្យឥតមានកន្លែងបន្ទោសបាន នៅក្នុងថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។
ប៉ុន្តែខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងឃើញថា យើងមិនមែនជាមនុស្សធ្លាក់ចេញពីការពិសោធឡើយ។
ផ្ទុយទៅវិញ យើងលះចោលអំពើលាក់កំបាំងដ៏គួរឲ្យខ្មាស ហើយមិនដើរក្នុងល្បិចកលឡើយ ព្រមទាំងមិនបំប្លែងព្រះបន្ទូលរបស់ព្រះដែរ គឺនៅចំពោះព្រះ យើងណែនាំខ្លួនយើងឲ្យសតិសម្បជញ្ញៈរបស់មនុស្សទាំងអស់ទទួលយក ដោយការបើកសម្ដែងសេចក្ដីពិត។
ហេតុនេះហើយបានជាយើងបញ្ចុះបញ្ចូលគេ ដោយសារយើងស្គាល់ការកោតខ្លាចព្រះអម្ចាស់។ យើងត្រូវព្រះស្គាល់ច្បាស់ហើយ ប៉ុន្តែខ្ញុំសង្ឃឹមថាយើងត្រូវបានស្គាល់ច្បាស់ដល់សតិសម្បជញ្ញៈរបស់អ្នករាល់គ្នាដែរ។
ខ្ញុំអធិស្ឋានឲ្យការប្រកបគ្នានៃជំនឿរបស់អ្នកមានប្រសិទ្ធភាព តាមរយៈការយល់ដឹងត្រឹមត្រូវអំពីអស់ទាំងសេចក្ដីល្អដែលនៅក្នុងចំណោមយើងសម្រាប់ព្រះគ្រីស្ទ។