បន្ទាប់មក អ័ប្រាហាំអធិស្ឋានទៅព្រះ នោះព្រះក៏ប្រោសអ័ប៊ីម្ម៉ាឡិច និងមហេសី ព្រមទាំងពួកបាវបម្រើស្រីរបស់ទ្រង់ឲ្យជា ដើម្បីឲ្យពួកគេបង្កើតកូនបាន។
១ យ៉ូហាន 5:16 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអ្នកណាឃើញបងប្អូនរបស់ខ្លួនប្រព្រឹត្តបាបដែលមិននាំទៅសេចក្ដីស្លាប់ អ្នកនោះត្រូវទូលសុំ នោះព្រះនឹងប្រទានជីវិតឲ្យគាត់ គឺប្រទានឲ្យអ្នកដែលប្រព្រឹត្តបាបដែលមិននាំទៅសេចក្ដីស្លាប់។ មានបាបដែលនាំទៅសេចក្ដីស្លាប់; ចំពោះបាបនោះ ខ្ញុំមិនប្រាប់អ្នករាល់គ្នាឲ្យទូលសុំទេ។ Khmer Christian Bible បើអ្នកណាឃើញបងប្អូនខ្លួនប្រព្រឹត្ដបាប ដែលមិនបណ្ដាលឲ្យស្លាប់ ចូរទូលសុំចុះ នោះព្រះអង្គនឹងប្រទានជីវិតដល់អ្នកប្រព្រឹត្ដបាប ដែលមិនបណ្ដាលឲ្យស្លាប់នោះ ប៉ុន្ដែមានបាបដែលបណ្ដាលឲ្យស្លាប់ ហើយចំពោះបាបនោះ ខ្ញុំមិនប្រាប់អ្នករាល់គ្នាឲ្យទូលសុំទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនរបស់ខ្លួនកំពុងធ្វើបាប ដែលមិនមានទោសដល់ស្លាប់ អ្នកនោះត្រូវទូលសូម ហើយព្រះនឹងប្រទានជីវិតដល់អ្នកដែលធ្វើបាប គឺដល់អ្នកដែលមិនមានទោសដល់ស្លាប់នោះ។ មានបាបម៉្យាងដែលមានទោសដល់ស្លាប់ ហើយបាបនោះខ្ញុំមិនសុំឲ្យសូមអង្វរឲ្យទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនប្រព្រឹត្តអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ ត្រូវតែទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គនឹងប្រទានជីវិតឲ្យបងប្អូននោះ។ ខ្ញុំនិយាយតែពីអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម្យ៉ាងដែលបណ្ដាលឲ្យស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំឲ្យទូលអង្វរទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកណាឃើញបងប្អូនកំពុងតែធ្វើបាប គឺជាបាបដែលមិនមានទោសដល់ស្លាប់ទេ នោះត្រូវសូមចុះ ទ្រង់នឹងប្រទានជីវិតមកដល់អស់អ្នកធ្វើបាប ដែលមិនមែនមានទោសដល់ស្លាប់នោះជាពិត តែមានបាបម្យ៉ាងដែលមានទោសដល់ស្លាប់វិញ ឯបាបនោះខ្ញុំមិនថា ឲ្យសូមអង្វរឲ្យទេ អាល់គីតាប ប្រសិនបើអ្នកណាម្នាក់ ឃើញបងប្អូនប្រព្រឹត្ដអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ ត្រូវតែទូរអាអង្វរអុលឡោះ ហើយទ្រង់នឹងប្រទានជីវិតឲ្យបងប្អូននោះ។ ខ្ញុំនិយាយតែពីអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម្យ៉ាងដែលបណ្ដាលឲ្យស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំឲ្យសូមអង្វរទេ។ |
បន្ទាប់មក អ័ប្រាហាំអធិស្ឋានទៅព្រះ នោះព្រះក៏ប្រោសអ័ប៊ីម្ម៉ាឡិច និងមហេសី ព្រមទាំងពួកបាវបម្រើស្រីរបស់ទ្រង់ឲ្យជា ដើម្បីឲ្យពួកគេបង្កើតកូនបាន។
ឥឡូវនេះ ចូរប្រគល់ប្រពន្ធរបស់បុរសនោះទៅវិញចុះ ដ្បិតគាត់ជាព្យាការី ដូច្នេះគាត់នឹងអធិស្ឋានឲ្យអ្នក នោះអ្នកនឹងមានជីវិតរស់។ ប៉ុន្តែប្រសិនបើអ្នកមិនប្រគល់ទៅវិញទេ ចូរដឹងថាអ្នកមុខជាស្លាប់មិនខាន គឺអ្នក និងមនុស្សទាំងអស់ដែលជារបស់អ្នក”។
ដូច្នេះ ព្រះអង្គមានបន្ទូលថានឹងបំផ្លាញពួកគាត់; ប្រសិនបើម៉ូសេអ្នកដែលត្រូវបានជ្រើសរើសរបស់ព្រះអង្គ មិនបានឈរនៅចន្លោះបាក់បែកនៅចំពោះព្រះអង្គ ដើម្បីបង្វែរសេចក្ដីក្រេវក្រោធរបស់ព្រះអង្គទេ ម្ល៉េះសមព្រះអង្គបានបំផ្លាញពួកគាត់ហើយ!
អស់អ្នកដែលពោលពាក្យទាស់នឹងកូនមនុស្ស នឹងត្រូវបានលើកលែងទោស ប៉ុន្តែអ្នកដែលនិយាយប្រមាថទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ នឹងមិនត្រូវបានលើកលែងទោសឡើយ។
ទូលបង្គំទូលអង្វរសម្រាប់ពួកគេ មិនមែនទូលអង្វរសម្រាប់ពិភពលោកទេ គឺសម្រាប់អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំវិញ ពីព្រោះពួកគេជារបស់ព្រះអង្គ។
អ័លេក្សានត្រុសជាងទង់ដែងធ្វើបាបខ្ញុំយ៉ាងច្រើន; ព្រះអម្ចាស់នឹងតបសងគាត់តាមអំពើរបស់គាត់។