ដោយហេតុនេះ ខ្ញុំប្រាប់អ្នកថា បាបជាច្រើនរបស់នាងត្រូវបានលើកលែងទោសហើយ ដូច្នេះហើយបានជានាងស្រឡាញ់ច្រើន។ ប៉ុន្តែអ្នកដែលត្រូវបានលើកលែងទោសឲ្យតិច ក៏ស្រឡាញ់តិចដែរ”។
១ យ៉ូហាន 4:19 - ព្រះគម្ពីរខ្មែរសាកល យើងស្រឡាញ់ ពីព្រោះព្រះអង្គបានស្រឡាញ់យើងមុន។ Khmer Christian Bible រីឯយើងវិញ យើងស្រឡាញ់ ដោយព្រោះព្រះអង្គស្រឡាញ់យើងជាមុន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯយើងវិញ យើងស្រឡាញ់ព្រះអង្គ ព្រោះព្រះអង្គបានស្រឡាញ់យើងជាមុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯយើងវិញ យើងមានចិត្តស្រឡាញ់ ព្រោះព្រះអង្គបានស្រឡាញ់យើងជាមុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន។ អាល់គីតាប រីឯយើងវិញ យើងមានចិត្ដស្រឡាញ់ ព្រោះអុលឡោះបានស្រឡាញ់យើងជាមុន។ |
ដោយហេតុនេះ ខ្ញុំប្រាប់អ្នកថា បាបជាច្រើនរបស់នាងត្រូវបានលើកលែងទោសហើយ ដូច្នេះហើយបានជានាងស្រឡាញ់ច្រើន។ ប៉ុន្តែអ្នកដែលត្រូវបានលើកលែងទោសឲ្យតិច ក៏ស្រឡាញ់តិចដែរ”។
អ្នករាល់គ្នាមិនបានជ្រើសរើសខ្ញុំទេ គឺខ្ញុំបានជ្រើសរើសអ្នករាល់គ្នាវិញ ព្រមទាំងតែងតាំងអ្នករាល់គ្នាដើម្បីឲ្យអ្នករាល់គ្នាទៅបង្កើតផល ហើយឲ្យផលរបស់អ្នករាល់គ្នានៅគង់វង្ស។ ដូច្នេះ អ្វីក៏ដោយដែលអ្នករាល់គ្នាទូលសុំព្រះបិតាក្នុងនាមរបស់ខ្ញុំ ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នា។
“ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ
រីឯផលផ្លែរបស់ព្រះវិញ្ញាណគឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្ដីល្អ សេចក្ដីស្មោះត្រង់
មិនមែនថាយើងបានស្រឡាញ់ព្រះទេ គឺថាព្រះអង្គបានស្រឡាញ់យើងវិញទេតើ ហើយចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកជាយញ្ញបូជាលួងព្រះហឫទ័យសម្រាប់បាបរបស់យើង——ក្នុងការនេះហើយ មានសេចក្ដីស្រឡាញ់។
ប្រសិនបើអ្នកណានិយាយថា៖ “ខ្ញុំស្រឡាញ់ព្រះ” ប៉ុន្តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាអ្នកភូតភរហើយ។ ដ្បិតអ្នកដែលមិនស្រឡាញ់បងប្អូនរបស់ខ្លួនដែលមើលឃើញ ក៏មិនអាចស្រឡាញ់ព្រះដែលខ្លួនមើលមិនឃើញបានឡើយ។