អ្នករាល់គ្នាមិនដឹង ហើយមិនយល់ច្បាស់ឡើយ; អ្នករាល់គ្នាដើរចុះឡើងនៅក្នុងសេចក្ដីងងឹត; អស់ទាំងគ្រឹះនៃផែនដីនឹងរង្គើ។
១ យ៉ូហាន 2:9 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលនិយាយថាខ្លួនឯងស្ថិតនៅក្នុងពន្លឺ ប៉ុន្តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះនៅតែស្ថិតនៅក្នុងសេចក្ដីងងឹតនៅឡើយ។ Khmer Christian Bible អ្នកណាដែលនិយាយថាខ្លួននៅក្នុងពន្លឺ ប៉ុន្ដែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះនៅក្នុងសេចក្ដីងងឹតរហូតដល់ពេលឥឡូវនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលពោលថា ខ្លួននៅក្នុងពន្លឺ តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះនៅក្នុងសេចក្ដីងងឹតនៅឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងពន្លឺ តែស្អប់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹតនៅឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលថា ខ្លួននៅក្នុងពន្លឺ តែស្អប់ដល់បងប្អូន នោះឈ្មោះថានៅក្នុងសេចក្ដីងងឹត ដរាបដល់សព្វថ្ងៃនេះ អាល់គីតាប អ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងពន្លឺ តែស្អប់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹតនៅឡើយ។ |
អ្នករាល់គ្នាមិនដឹង ហើយមិនយល់ច្បាស់ឡើយ; អ្នករាល់គ្នាដើរចុះឡើងនៅក្នុងសេចក្ដីងងឹត; អស់ទាំងគ្រឹះនៃផែនដីនឹងរង្គើ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ប្រសិនបើអ្នករាល់គ្នាជាមនុស្សខ្វាក់ភ្នែក ម្ល៉េះសមអ្នករាល់គ្នាគ្មានបាបទេ ប៉ុន្តែឥឡូវនេះអ្នករាល់គ្នាថា: ‘យើងមើលឃើញ’ នោះបាបរបស់អ្នករាល់គ្នានៅតែមាន”៕
នៅគ្រានោះ ហ្វូងមនុស្សដែលជួបជុំគ្នាមានប្រមាណមួយរយម្ភៃនាក់។ ពេត្រុសក៏ក្រោកឈរឡើងនៅកណ្ដាលចំណោមបងប្អូន ហើយនិយាយថា៖
ពោលគឺ អ្នកដែលគ្មានសេចក្ដីទាំងនេះជាមនុស្សខ្វាក់ភ្នែក មើលមិនបានឆ្ងាយ ទាំងភ្លេចអំពីការជម្រះបាបពីមុនរបស់ខ្លួនទៅហើយ។
ប្រសិនបើយើងនិយាយថា យើងមានការប្រកបគ្នាជាមួយព្រះ ប៉ុន្តែដើរក្នុងសេចក្ដីងងឹតវិញ នោះយើងកំពុងភូតភរ ហើយមិនប្រព្រឹត្តតាមសេចក្ដីពិតទេ;
ប៉ុន្តែអ្នកដែលស្អប់បងប្អូនរបស់ខ្លួន គឺស្ថិតនៅក្នុងសេចក្ដីងងឹត ហើយដើរក្នុងសេចក្ដីងងឹត ទាំងមិនដឹងថាខ្លួនឯងកំពុងទៅឯណាទេ ពីព្រោះសេចក្ដីងងឹតបានធ្វើឲ្យភ្នែករបស់អ្នកនោះខ្វាក់។
អ្នកដែលនិយាយថា៖ “ខ្ញុំស្គាល់ព្រះអង្គហើយ” ប៉ុន្តែមិនកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ អ្នកនោះជាអ្នកភូតភរ ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងអ្នកនោះទេ;
ដោយសារតែការនេះ ធ្វើឲ្យជាក់ច្បាស់ថា អ្នកណាជាកូនរបស់ព្រះ ហើយអ្នកណាជាកូនរបស់មារ។ អស់អ្នកដែលមិនប្រព្រឹត្តតាមសេចក្ដីសុចរិត មិនមែនជារបស់ព្រះទេ ហើយអ្នកដែលមិនស្រឡាញ់បងប្អូនរបស់ខ្លួន ក៏មិនមែនជារបស់ព្រះដែរ។
ប្រសិនបើអ្នកណានិយាយថា៖ “ខ្ញុំស្រឡាញ់ព្រះ” ប៉ុន្តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាអ្នកភូតភរហើយ។ ដ្បិតអ្នកដែលមិនស្រឡាញ់បងប្អូនរបស់ខ្លួនដែលមើលឃើញ ក៏មិនអាចស្រឡាញ់ព្រះដែលខ្លួនមើលមិនឃើញបានឡើយ។